Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១​ម៉ឺន​៥​ពាន់​នាក់​ បាន​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ពី​រថយន្តក្រុង នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​

spot_img

​ភ្នំពេញ ៖ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ដឹកជញ្ជូន អ្នកដំណើរ​ចំនួន​៦០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ តាម​បណ្តា​ខេត្ត ក្រុង​នានា និង​ពី​ខេត្ត​នានា​ចូល​មក​មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​នេះ ហើយ​បើ​គិត​ក្នុង​១​សប្តាហ៍​នៃ​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១​ម៉ឺន​៥​ពាន់​នាក់ ទាំង​ចេញពី​ក្រុង​និង​ចូល​ក្រុង​បាន​ទទួល​សេវា​នេះ​។​

អភិបាលរដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ លោក អ៊ាន សុ​ឃីម បានឲ្យដឹងថា រដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការពង្រាយ​រថ​យន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ចំនួន​៦០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជា ពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​៧​ថ្ងៃ​។ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ មេសា ប្រជាពលរដ្ឋ​មាន​ការសប្បាយ​រីករាយ​ក្នុងការ​ជិះ​រថយន្ត​មាន​ចំនួន​១៤.០៧៨​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ ជិះ​ពី​ភ្នំពេញ​ទៅ​ខេត្ត​មាន​ចំនួន​៨.៨៣៣​នាក់ និង​ពី​ខេត្ត​មក​ភ្នំពេញ មាន​ចំនួន​៥.២៤៥​នាក់​ផង​ដែរ​។​

លោក​បន្តថា នេះ​បាន​បង្ហាញ​ពី​ការគិតគូរ យកចិត្តទុកដាក់​របស់​សម្តេច​អគ្គមហាសេ​នា​តេជោ ហ៊ុន សែន ក្នុង​ការ​ផ្តល់​ជូន​កញ្ចប់​កាដូ​ឆ្នាំ​ថ្មី​ជូន​ប្រជាពលរដ្ឋ​យើង ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុងការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×