មនុស្សភាគច្រើនបានយល់ស្របថា សត្វឆ្កែគឺជាមិត្តដ៏ល្អបំផុតរបស់មនុស្ស ។ ពួកវាជាសត្វឆ្លាតវៃដែលនាំមកនូវសុភមង្គលដល់គ្រួសារ និងភាពកក់ក្តៅនៅក្នុងផ្ទះ ។ សត្វឆ្កែត្រូវបានគេចាត់ទុកថាជាសត្វចិញ្ចឹមដ៏ស្មោះត្រង់ ចំពោះម្ចាស់របស់វា ។ ប៉ុន្តែ មានសត្វឆ្កែពិសេសៗជាច្រើន ដែលហួសពីការពិពណ៌នាទាំងនេះ ព្រោះក្រៅពីភាពស្មោះត្រង់ ពួកវាក៏អាចជួយសង្គ្រោះជីវិតម្ចាស់របស់ពួកវា ទោះបីវាត្រូវប្រឈមនឹងជីវិតរបស់ពួកវាក៏ដោយ ។
ជាក់ស្តែង ឆ្កែញី១ក្បាលដែលមានឈ្មោះថា Moana បានក្លាយជាចំណាប់អារម្មណ៍នៅលើបណ្តាញសង្គម នៅពេលដែលម្ចាស់របស់វាឈ្មោះ Jego Macs បានចែករំលែករឿងរ៉ាវដ៏ស្លុតរន្ធត់របស់វា ។
យោងតាម Jego, នោះគាត់បានយល់ច្រឡំ នៅពេលគាត់បានលឺ Moana បានព្រូសម្តងហើយម្តងទៀតៗ ទៅនឹងអ្វីណាមួយដែលហាក់ដូចជាវាកំពុងព្យាយាមចាប់ ។ Moana ដេកនៅក្រោមកាំជណ្តើរផ្ទះរបស់ពួកគេ និងបន្តធ្វើសម្លេងរំខាន ។ Jeog មិនបានខ្វាយខ្វល់ស្វែងរកមើលអ្វីដែល Moana កំពុងរវល់ជាមួយនោះទេ ។ ប៉ុន្តែ បន្ទាប់ពីរយៈពេលពីរបីនាទីក្រោយមក Jego មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញពស់វែក១ក្បាល កំពុងស្ថិតនៅក្រោមជណ្តើរបែបនេះ ។ ភ្លាមៗនោះ Jego ក៏បានចាប់ពស់នេះ ហើយសម្រេចចិត្តសម្លាប់វាដោយផ្ទាល់ដៃ ។ Jego បន្ទាប់មក ក៏បានពិនិត្យមើល Moana ថាតើវាបានរងរបួសដែរឬអត់ ប៉ុន្តែ សូម្បីតែមុនពេលពួកគេមកដល់គ្លីនីកពេទ្យសត្វ Moana ក៏បានងាប់ ដែលប្រហែលដោយសារនាងត្រូវបានពស់នោះចឹក ។
Jego ពិតជាអរគុណចំពោះអ្វីដែល Moana ធ្វើ ព្រោះប្រសិនបើ Moana មិនបញ្ចេញសម្លេងរំខានណាមួយនោះទេ នោះពួកគេប្រាកដណាស់នឹងក្លាយជាជនរងគ្រោះដោយពស់វែកនេះតែម្តង ៕ ចន្ទី