Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ទេសចរណ៍​កម្ពុជា និង​តួ​ក​គី នឹង​ជំរុញ​ឲ្យមាន​ជើងហោះហើ​រ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា​

spot_img

​​ភ្នំពេញ​ ៖ ក្រសួង​ទេសចរណ៍​កម្ពុជា និង​តួ​ក​គី នឹង​ខិតខំ​ឲ្យមាន​ការចុះហត្ថលេខា លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា អំពី​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ នៅ​ខែ​តុលា ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​ក្នុងនោះ​ក៏​នឹង​មាន​ជុំរុញ​ការវិនិយោគ ការបណ្តុះបណ្តាល និង​ការហោះហើរ​ត្រង់​ពី​តួ​ក​គី​មកកាន់​កម្ពុ​ផងដែរ​។​

​ជំនួប​ពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោកស្រី អេយ​ដា អុង​លូ ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨​។​

​លោកស្រី អេយ​ដា អុង​លូ បានបញ្ជាក់​ថា ក្នុង​អាណត្តិ​ការងារ​នៅ​កម្ពុជា លោក​ស្រី​នឹង​ជំរុញ​ឲ្យមាន​ជើងហោះហើ​រ​ត្រង់​មក​កម្ពុជា​ឲ្យ​ទាល់តែ​បាន ដើម្បី​ផ្លាស់ប្ដូរ​ចរន្ត​ភ្ញៀវទេសចរ​ពី​គ្នា​ទៅវិញទៅមក​។​

​លោក រដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ស្នើ​ឲ្យ​ភាគី​តួ​ក​គី​ដែល​ជា​ប្រទេស​ជោគជ័យ ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពិនិត្យ​លទ្ធភាព​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា រួមមាន ការវិនិយោគ​លើ​ការបង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​។​

​លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​តំបន់​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រាសាទសំបូរព្រៃគុក និង​ប្រាសាទ​ជាច្រើន​កន្លែង​ផ្សេង​ទៀត តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត តំបន់​អេកូ​ទេសចរណ៍​ព្រៃកោងកាង អា​រ៉ែ​ង និង​ភូមិភាគ​ឦសាន​ជាដើម​។ លោក​ក៏​បាន​អញ្ជើញ​លោក​ស្រី​ឯកអគ្គរដ្ឋទូត ទៅ​ទស្សនា​តំបន់​ឆ្នេរសមុទ្រ តំបន់​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×