Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ទេសចរណ៍​

spot_img

​​ភ្នំពេញ​ ៖​ ក្នុង​ជំនួប​ពិភាក្សា​នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​បញ្ជាក់​ពី​ការខិតខំ​បង្កើន​កិច្ច សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ពិសេស​លើ​វិស័យ​ទេសចរណ៍​។ ឥណ្ឌា​នឹង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ដូច​រៀងរាល់ឆ្នាំ ដូចជា ព្រឹត្តិការណ៍​លំ​ហាត់ប្រាណ​តាមបែប យោគៈ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨ ការសម្ដែង​សិល្ប​វប្បធម៌​រួមគ្នា​ដ៏​ធំ​មួយ នា​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ និង​កិច្ចប្រជុំ​ក្រុម​ការងារ​ទេសចរណ៍រ​វាង​កម្ពុជា និង​ឥណ្ឌា​លើក​ទី​២​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​លោកស្រី ម៉ា​នី​កា ចេ​ន​​នា​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ នា​ទីស្តីការក្រសួង ។ លោកស្រី បានបញ្ជាក់​ថា ឥណ្ឌា​នឹងមាន​រៀបចំ​សិក្ខាសាលា​ថ្មី​មួយ ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​វិនិយោគិន​ឥណ្ឌា ទី​ភ្នាក់ងារទេសចរណ៍ និង​ការី​ទេសចរណ៍​ល្បីៗ​របស់​ឥណ្ឌា ដើម្បី​ធ្វើ​បទ​បង្ហាញ​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក សំដៅ​ជំរុញ​កំណើន​ទេសចរ​ពី​គ្នា​ទៅវិញទៅមក​។​

​លោក រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើង​ថា ទីផ្សារ​ទេសចរណ៍​ឥណ្ឌា​ជា​ទីផ្សារ​ធំ ដែល​កម្ពុជា​ត្រូវតែ​យកចិត្តទុកដាក់ ក្នុង​ការទាក់ ទាញ​ឲ្យមក​ទស្សនា​ឲ្យបាន​ច្រើន​ថែមទៀត ព្រោះ​បើ​គិត​លើ​វិស័យ​ទេសចរណ៍​សាសនា កម្ពុជា​ក៏​មិន​ខុស​ពី​ឥណ្ឌា​ប៉ុន្មាន​ដែរ ដូច្នេះ​កម្ពុជា​មិន​អាច​មើល​រំលង​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​នេះ​បានទេ ហើយ​លោក បាន​គាំទ្រ ចំពោះ​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា របស់​ភាគី​ឥណ្ឌា​នៅ​កម្ពុជា​។​

​លោក រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា និង​ស្នើឲ្យ​លោកស្រី​ឯកអគ្គរដ្ឋទូ​តជួយ​ជំរុញ​ការងារ​ឲ្យបាន​រហ័ស ខណៈ​ភ្ញៀវទេសចរ​ឥណ្ឌា​ដែល​មក​ទស្សនា​កម្ពុជា​កំពុង​មាន​ការកើនឡើង​

​លោកស្រី​ឯកអគ្គរដ្ឋទូត​បាន​សន្យា​ជំរុញ និង​បាន​ស្វាគមន៍​ឲ្យ​ក្រុមហ៊ុនអា​កាសច​រណ៍​កម្ពុជា ហោះហើរ​ទៅកាន់​ឥណ្ឌា​៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×