Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្ស៊ី និង NATO ព្រមព្រៀង​បន្ត​ការសន្ទនា​សំដៅ​រារាំង​ការប៉ះទង្គិច​

spot_img

​ក្រសួងការពារជាតិ​រុស្ស៊ី​ឲ្យដឹងថា នាយអគ្គសេនាធិកា​រក​ង​កម្លាំងប្រដាប់អាវុធ​រុស្ស៊ី Valery Gerasimov និង​មេបញ្ជាការ​កំពូល​កងកម្លាំង​អង្គការ​សន្ធិសញ្ញា​អា​ត្លង់​ទិ​កខាងជើង (NATO) Curtis Scaparrotti​បាន​ជួបប្រជុំ​គ្នា​នា​ថ្ងៃ​ទី ១៦ ខែ​មេសា នៅ​រដ្ឋធានី Baku ប្រទេស Axerbaijan បានបញ្ជាក់​ថា ពួកគេ​ត្រៀម​ជា​ស្រេច​ដើម្បី​បន្ត​កិច្ចសន្ទនា​ប្តូរ​យោបល់​ជុំវិញ​បញ្ហា​ដែល​ភាគី​សងខាង​ចាប់អារម្មណ៍ ។​

​នៅក្នុង​ជំនួប​នេះ ភាគី​ទាំងសងខាង​បាន​ពិភាក្សា​សកម្មភាព​យោធា​របស់ NATO និង​រុស្ស៊ី នៅ​តំបន់​អឺរ៉ុប បំណង​លើកកម្ពស់​ជំនឿ​ទុកចិត្ត និង​រាំង​ស្កាត់​ការប៉ះទង្គិច ។​

​នេះ​គឺជា​ជំនួប​ផ្ទាល់​លើកដំបូង​គិត​ចាប់ពី​ឆ្នាំ ២០១៣ ខណៈពេលដែល​អាមេរិក​បាន​បង្កក​ខ្សែរយៈ​ទាក់ទង​យោធា​ជាមួយ​រុស្ស៊ី​ក្រោយពេល​ព្រឹត្តិការណ៍​ទាំងឡាយ​បាន​កើតឡើង​នៅ​អ៊ុ​យក្រែន ក្នុងនោះ​មាន​ទង្វើ​កាត់​យក​ជ្រោយ Crimea ពី​សំណាក់​រុស្ស៊ី ៕​

spot_img
×