Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា វាយ​គូទំនាស់​ស្លាប់​ពេល​រាំវង់​

spot_img

​​កំពង់​ឆ្នាំ​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​ពាក់ព័ន្ធ​ករណី​ហឹង្សា​ដោយ​ចេតនា វាយ​គូទំនាស់​ស្លាប់​ពេល​រាំវង់​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំថ្មី នៅវេលា​ម៉ោង ៨​និង ២០​នាទី ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ ។​

​ជនសង្ស័យ ១-​ឈ្មោះ អេង គង្គា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ២-​ឈ្មោះ ស្រី ស្រស់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ស្នាយ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ចំណុច​ក្រោម​ផ្ទះ​ឈ្មោះ ឈិន អន ភេទ​ប្រុស នៅ​ភូមិ​ឃុំ​ខាងលើ និង​ដកហូត​ម៉ូតូ​ជនសង្ស័យ ១​គ្រឿង​ម៉ាក​MSX ពណ៌​ស ស្លាក​លេខ ក​.​ឆ 1F.៦០១៦ នៅ​ចំណុច​ក្រោម​ផ្ទះ​ឈ្មោះ ស៊ុំ ញ៉ ភេទ​ប្រុស (​ឪពុក​ជនសង្ស័យ​) ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​ពី​បទ​ហឹង្សា​ដោយ​ចេតនា​បណ្តាលឱ្យ​រងរ​បួស​ធ្ងន់​កាលពី​វេលា​ម៉ោង​ប្រហែល​ជា ១៦ នឹង ២០​នាទី​នៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​វាលស្រែ​ក្បែ​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅក្នុង​ភូមិ​សំព័រ ឃុំ​តា​ជេស​ជនរងគ្រោះ​ឈ្មោះ ឈឺ​ន នី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ មូលហេតុ​ទំនាស់​គ្នា​នៅក្នុង​ពេល​លេង​រាំវង់​ក្នុង​កម្មវិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ចំណុច​វត្ត​សំព័រ ឃុំ​តា​ជេស​។​

បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​តាម​នីតិវិធី​៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×