Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​៖ កូនភ្លោះ​ក្បាល​ជាប់​គ្នា ពេលនេះ​ដឹងខ្លួន​ម្នាក់​ហើយ ក្រោយពេល​វះកាត់​យកចេញ​ពីគ្នា​

spot_img

​កូនភ្លោះ​ប្រុស​ដែល​កើតមក​ក្បាល​ជាប់​គ្នា ត្រូវបាន​គ្រូពេទ្យ​ក្នុងប្រទេស​ឥណ្ឌា​ធ្វើការ​វះកាត់​បំបែក​ចេញពី​គ្នា​បាន​ដោយ​ជោគជ័យ ហើយ​ពេលនេះ ក្មេងប្រុស​ម្នាក់​បានដឹង​ខ្លួន​ហើយ ៤​ថ្ងៃ​បន្ទាប់ពី​ការ​​វះកាត់ ជា​ប្រវត្តិសាស្ត្រ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មានអង់គ្លេស BBC នៅ​ថ្ងៃ​ច័ន្ទ ទី ៣០​នេះ​។​

​ក្មេង​ម្នាក់​អាយុ ២​ឆ្នាំ និង​មានឈ្មោះ ចា​ហ្គា (Jaga) បាន​បើកភ្នែក និង​អាច​កំរើក​អវៈយវៈ​បាន​ហើយ និង​ត្រូវបាន​គ្រូពេទ្យ​ដាក់​ក្នុង​ប្រ​ឈប់​មានប​ញ្ជូ​ល​ខ្យល់ និង​ត្រូវ​ញែក​ធាតុ​រាវ​ក្នុង​ខ្លួន ដោយសារ​បញ្ហា​ក្រលាន​។​

​ប៉ុន្តែ​បងប្រុស​របស់គេ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ដឹងខ្លួន​នៅ​ឡើង​ទេ និង​មាន​បញ្ហា​ប្រកាច់​។​

​ក្មេងប្រុស​ទាំងពីរ កើតមក​មាន​សរសៃឈាម និង​ជាលិការ​ខួរក្បាល​រួមគ្នា ប៉ុន្តែ​គ្រូពេទ្យ​ឥណ្ឌា​បាន​បំបែក​ពួកគេ​ចេញពី​គ្នា​បាន បន្ទាប់ពី​ក្រុមគ្រូពេទ្យ ៣០​នាក់​ការ​វះ​កាន់​អស់​រយៈពេល ១៦​ម៉ោង​។​

​ក្មេងប្រុស​ភ្លោះ​ទាំងពីរ​មាន​ស្ថានភាព​ធម្មតា ហើយ​ពេទ្យ​ពេញចិត្ត​នឹង​ការវះកាត់​របស់​ពួកគេ​៕ ដោយ ៖ សុភ័ក្ត្រ​

spot_img
×