Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នង​ការ​នគរ​បាល​ខេត្ត​កោះ​កុង ​បង្ហាញ​មុខ​ចោរ​លួច​ក្របី​ជា​សាធារណៈ​ និង​បាន​ឲ្យជន​សង្ស័យ​អូស​ក្របី​​ដើរ​ជុំវិញ​ផ្សារ​​ដង​ទង់ ​ក្រុង​ខេមរភូមិន្ទ​

spot_img

ខេត្តកោះកុង៖ ស្នង​ការ​នគរ​បាល​ខេត្ត​កោះ​កុង ​បាន​បង្ហាញ​មុខចោរ​លួច​ក្របី​ និង​បាន​តម្រូវ​ឲ្យ​ជន​សង្ស័យ​អូស​រទេះ​ដឹក​ក្របី ដែល​បាន​លួច​នោះ នៅ​ជុំវិញ​ផ្សារ​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុង ដើម្បីឲ្យ​ប្រជា​ពល​រដ្ឋ​​​បាន​ឃើញ​ជា​សាធារណៈ​។

កាល​ពី​ព្រឹក​ថ្ងៃសុក្រ​​ ទី២០ខែមេសា ឆ្នាំ២០១៨ ក្រោម​ការ​បញ្ជា​ផ្ទាល់ របស់លោក​ឧត្តម​សេនីយ៍​ទោ សំឃិត វៀន ស្នង​ការ​នគរ​បាល​ខេត្ត​កោះកុង និង​កម្លាំង​អធិការ​ដ្ឋាននគរ​បាលក្រុង​ខេមរភូមិន្ទ ​ដឹក​នាំ​ដោយ ​លោកវ​រសេនីយ៍​ត្រី ហេង លាង អធិការ ​បាន​សហការ​ជា​មួយ​កម្លាំង​អន្តរាគមន៍ ​នៃស្នង ការ ដ្ឋាន​នគរ​បាល​ខេត្ត ​បាន​ឃាត់​ខ្លួន​មុខ​សញ្ញា​សង្ស័យ​បាន​ម្នាក់ ​ដែល​បានធ្វើ​សកម្មភាព​លួច​សត្វ​ក្របី​អ្នក​ស្រុក ​បំរ៉ុង​ប្រលះ​យក​សាច់ ​នៅ​ចំណុច​ដីឡូមួយ​កន្លែង ខាង​ជើង​ផ្លូវ​ជាតិលេខ ៤៨ ​ចម្ងាយ​ប្រហែល ១០០ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ១ ​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរ​ភូមិន្ទ ​ខេត្ត​កោះ​កុង។

លោក​ឧត្តម​សេនីយ៍​ទោ សំឃិត វៀន ស្នង​ការនគ​បាល​ខេត្តកោះកុង បាន​ឲ្យដឹង​ថា ​មុខសញ្ញា​សង្ស័យ​មាន​ចំនួន ២នាក់ ភេទប្រុស គឺ​ពួកគេ​បាន​រត់​គេច​ខ្លួន​រួចម្នាក់ និង​ម្នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ហង់ វិជ្ជរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ​ជន​ជាតិ​ខ្មែរ ​មុខរបរ​ជាង ​បិត​ស្គុតម៉ូតូ ​ស្រុក​កំណើត​នៅ​ភូមិតា​ព្រាម ឃុំតានី ​ស្រុក​​អង្គរជ័យ ខេត្តកំពត ​និង​បាន​មក​ស្នាក់​នៅផ្ទះ​ជួលក្នុង​ភូមិ១ ​សង្កាត់​ដងទង់ ​ក្រុង​ខេម​ភូមិន្ទ ខេត្តកោះកុង។

លោក​បន្តថា ​ម្ចាស់​ក្របី​មាន ឈ្មោះ ស៊ីម កូលាប ភេទស្រី អាយុ៥០ឆ្នាំ ​ជនជាតិ​ខ្មែរ ​មុខ​របរ​ធ្វើ​ស្រែ ​និង​ចិញ្ចឹម​ក្របី រ​ស់​នៅភូមិសង្កាត់​ស្ទឹង​វែង ​ក្រុង​ខេមរ​​ភូមិន្ទ ខេត្តកោះកុង។

លោក សំឃិត ​វៀន ឲ្យដឹងថា ​នៅក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ចោរលួច​ក្របី​នេះ សមត្ថ​កិច្ច បាន​ដក​ហូតវត្ថុ​តាង​រួម​មាន​សត្វ​ក្របី​ញីក្បាល រទេះ​ធ្វើ​អំពី​ដែក​– ​ពូថៅ – ​ម៉ូតូ ១គ្រឿង – ​កូន​កាំ​បិត​មុខ​ស្រួចការ៉ុង -​ខ្សែ​ចង​ក្របី​មួយ​ដុំ ​និង​ស្បោង​មួយ​ចំនួន

លោក​ថា ​បច្ចុប្បន្ន ​កម្លាំង​ជំនាញ​ ​កំពុង​បំពេញ​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ខាង​លើ​នេះ ​ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កោះ​កុង ​ដើម្បី​បន្ត​នីតិ​វិធីច្បាប់ ​និង​បញ្ជា​​ឲ្យ​កម្លាំង​ជំនាញ​ចុះស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ជន​សង្ស័យ​ម្នាក់ ​ដែល​បាន​រត់​គេច​ខ្លួន​៕ ដែន សីមា

  

spot_img
×