Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បីទៀតហើយ! មកធ្វើ​អត្ត.សញ្ញាណបណ្ណ សមត្ថកិច្ច​ឲ្យ​វាស់​កម្ពស់ បែរ​យល់​ថា​ខ្លួន​ជា​ទោស ទៅ​ផ្ទះ​វិញ​ចេញ​វីដេអូ​ដៀ-ល​សមត្ថកិច្ច​កប់ៗ​មាត់ ឥឡូវ មក​ប៉ុស្តិ៍​វាស់​សារ​ជាថ្មី

spot_img

ពិតជារឿងមួយដ៏ភ្ញាក់ផ្អើល​និងគួរឲ្យហួសចិត្តខ្លាំងតែម្តង ខណៈបានដឹងថា នារីម្នាក់គ្រាដែលសមត្ថកិច្ចឲ្យវាស់កម្ពស់ នៅពេលមកធ្វើអត្តសញ្ញាណបណ្ណ ប៉ុន្តែ បែរជាមានការយល់ច្រឡំថា សមត្ថកិច្ចចាត់ទុកខ្លួនដូចអ្នកទោស លុះពេលទៅដល់ផ្ទុះវិញ ក៏ចេញវីដេអូដៀ-លសមត្ថកិច្ចកប់ៗមាត់តែម្តង។

ក្រោយវីដេអូដៀ-លសមត្ថកិច្ចមិនសំចៃមាត់របស់នារីខាងលើ ត្រូវបានរីករាលរួចមក ទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហួត ចាន់ធី​ អធិការនគរបាលស្រុក បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ ទៅលើករណីប្រេីពាក្យសម្តីអ.សុរោះ មកលេីសមត្ថកិច្ចនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ តាមរយ:បណ្តាញសង្គមហ្វេបុក។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២​ ខែវិច្ឆិកា ឆ្នាំ២០២១​ នារីឈ្មោះ វី ស្រីហន អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង ឃុំអូរបាកទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ សុខ​ លីន និង TikTok ឈ្មោះ ម៉ីម៉ីរៀល បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បីសុំផ្តល់អត្ត-សញ្ញា-ណបណ្ណសញ្ជាតិខ្មែរ។

ប្រភពសមត្ថកិច្ចបន្តថា បន្ទាប់មន្ត្រីជំនាញបានរៀបចំបំពេញព័ត៌មានរួចរាល់ ក៏បានឲ្យនាងទៅវាស់កម្ពស់ ដើម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់ និងគួរឲ្យហួសចិត្តខ្លាំងនោះ គឺនារីខាងលើបែរជាយល់ច្រឡំគិតក្នុងផ្លូវអាក្រក់ថា អ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោសទៅវិញ ហើយពេលទៅដល់ផ្ទះវិញ ក៏បានចេញវីដេអូ ប្រើពាក្យសម្តីដ៏គួរមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងហ្វេសប៊ុក និង TikTok តែម្ដង។

តែទោះយ៉ាងណា ក្រោយសមត្ថកិច្ចហៅមកសួរនាំ និងក៏ដូចណែនាំអប់រំ ពន្យល់ឲ្យបានយល់ច្បាស់ពីករណីនេះ នារីខាងលើក៏បានដឹងពីកំហុសរបស់ខ្លួន បានសាររភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែ​ន ហើយសមត្ថកិច្ចក៏បានឲ្យនាងសុំទោសជាសធារណៈតាមរយៈវីដេអូ និងធ្វេីកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះតទៅទៀត មុនពេលសមត្ថកិច្ចអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×