Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណាព្យាបាល​ខេត្ត​ព្រះសីហនុ​ ​បន្តព្រួយ​បារម្ភ​​អំពី​​​​បញ្ហា​​គ្រឿងញៀន​ ​និងអសន្តិសុខ​ ដែលសមត្ថកិច្ចបង្ក្រាបមិនចេះអស់​

spot_img

ខេត្ត​ព្រះ​សីហនុ៖ ​​​អាណា​ព្យាបាល រស់នៅ​ខេត្ត​ព្រះសីហនុ ​បានបន្តព្រួយ​បារម្ភអំពីបទល្មើស ឬសកម្ម​ភាពជួយដូរ​​គ្រឿង​ញៀន

នាមូល​ដ្ឋានខេត្ត​ទេសចរណ៍​មួយ​នេះ ថាអាច​នាំឲ្យប៉ះ​ពាល់​ដល់​ធ្ងន់ធ្ងរ​ដល់​​​អនាគត​កូន​ចៅ​នា​ថ្ងៃ​អនាគត ព្រោះ​សង្កេត​ឃើញ​រាល់​ថ្ងៃ​នេះ សមត្ថកិច្ច​ស្ថាប័ន​ពាក់​ព័ន្ធ​បង្ក្រាប​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ទេ

​​អាណា​ព្យាបាលមួយ​ចំនួន រស់​​នៅ​ខេត្ត​ព្រះសីហនុ ដែល​បារម្ភ​ចំពោះ​សកម្ម​ភាព​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿង​ញៀន​​ បា​អំពាវនាវ​សមត្ថកិច្ច​ស្ថាប័ន​ពាក់​ព័ន្ធ មាន​កងរាជ​អាវុធ​ហត្ថ និង​កម្លាំង​នគរបាល​ជាដើម ​ស្នើឲ្យចុះ​បង្ក្រាប​បទល្មើស​ទាំង​នោះឲ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ជៀស​ឲ្យ​ផុតពីអំពើ​ពុក​រលួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​

ប្រជាពលរដ្ឋ​​ស្នើ​មិន​បង្ហាញ​អត្ត​សញ្ញាណ​មួយ​ចំនួន​មាន​លំនៅឋាន​នៅ​ម្តុំ​ផ្សារ​លើ ​និងផ្សារពាណិជ្ជកម្ម នា​ខេត្ត​ព្រះសីហនុ បាន​ផ្តល់​សម្ភាសឲ្យអ្នកយកព័ត៌មានគេហទំព័រ cen.com.kh ប្រចាំខេត្តព្រះសីហនុ​ កាលពី​ព្រឹក​​ថ្ងៃ​សុក្រ​ ទី​២០ ​ខែ​មេសា ​ឆ្នាំ​២០១៨​ថា ​បទល្មើស​គ្រឿង​ញៀននៅមូលដ្ឋាននេះ ​គឺមានសកម្មភាពជួញ​ដូរ​យ៉ាង​អនា​ធិប​តេយ្យ ហើយជន​ល្មើស​​មិន​ខ្លាច​ញញើត​​កម្លាំង​​សមត្ថ​កិច្ច​ខេត្ត​នេះ​ទេ។ ប្រជា​ពល​រដ្ឋបាន​អះអាង​ថា ទីតាំង​លក់​ថ្នាំញៀន​ទាំង​នោះ គឺ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​មូលដ្ឋាន​​ខេត្ត​​ព្រះសីហនុ ចាបប់តាំងពីទីប្រជុំន រហូត​ដល់​ទីជនបទ។ ក្នុង​នោះ​ទីតាំង​មួយ​ចំនួន​មាន​ដូចជា​នៅ​តាម​ទីតាំង​មាន​​បន​​ពេស្យា​​​ចារ ​ក្លឹប​កម្សាន្ត​រាត្រី​ ​​តាម​តំបន់​ឆ្នេរ​ជាប់​មាត់​សមុទ្រ​ និង​នៅ​តាម​ហាង​ផឹកស៊ី ដែល​មានម្ចាស់ជា​ជនបរទេស​ និង​មាន​ទីតាំង​​​នៅ​តាម​បណ្តា​កោះ​ជាដើម។

អាណា​ព្យាបាលមួយ​ចំនួន​បង្ហាញ​កង្វល់​ថា ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​មាន​បទ​ល្មើស​គ្រឿងញៀន ទីតាំង​បន​ពេស្យា​ចារ ទីតាំង​ចាក់​ភ្នាល់​បាល់ ឬ​កន្ទុយ​លេខ​ជាដើម អាចបន្ត​​ធ្វើ​សកម្ម​ភាព​រីក​ដូច​ផ្សិត​នា​ខេត្ត​ព្រះ​សីហនុ ប៉ុន្តែ​បែរ​ជា​សមត្ថ​កិច្ច​ស្ថាប័ន​ពាក់​ព័ន្ធ​គ្មាន​វិធាន​ការ​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ទៅវិញ។​

ផ្តើម​ពី​បញ្ហា​នេះ ​ប្រជា​ពលរដ្ឋ​រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ ​បាន​ទទូច​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ជម្រុញ​ទៅ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ ​មាន​កម្លាំង​រាជ​អាវុធ​ហត្ថខេត្ត និង​កម្លាំង​នគរបាល​ស្នង​ការ​ខេត្តព្រះ​សីហនុ​ជា​ដើម ​ឲ្យជួយ​បង្កើន​សកម្ម​ភាព​ទប់​ស្កាត់​បទល្មើស​ជួញ​ដូរ ឬ​ប្រើ​ប្រាស់គ្រឿង​ញៀនឲ្យ​បាន​ច្រើន​ថែម​ទៀត​

បញ្ហានេះ ក្រុម​ប្រជា​ពលរដ្ឋ ​បង្ហាញ​កង្វល់​ថា មិន​គួរ​អាជ្ញាធរ​ទុក​បណ្ដោយ​ឲ្យ​មាន​បទ​ល្មើសគ្រឿង​ញៀន ឬ​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​បន​ពេស្យាចារ ទីតាំង​ល្បែ​ចាក់​​ភ្នាល់​បាល់ ​​​កន្ទុយ​លេខ និង​សង្វៀន​ជល់​មាន់​​​ជា​ដើម  ​អាច​បន្ត​កើត​មាន​នៅ​មូល​ដ្ឋាន​ខេត្ត​ព្រះសី​ហនុ​ រីក​រាល​ដាល​រហូត​មក​ដល់​ពេល​នេះ​ទៀត​ទេ។

អាណា​ព្យា​បាល សង្ស័យ​ថា ទំនង​ជាដោយ​សារ​ទីតាំង​ល្បែងស៊ី​សង​កើត​មានរីកដូចផ្សិត គឺមាន​ទាំងទីតាំង​ស្រប​ច្បាប់ និង​ខុសច្បាប់ បានរីកដូច​ផ្សិតនា​មូលដ្ឋានខេត្តព្រះសីហនុ ​អាចជា​មូល​ហេតុ​នាំឲ្យ​​បញ្ហា​អសន្តិ​សុខ មាន​ដូចជា​បទ​ល្មើស​ចោរ​លួច ​ចោរ​ឆក់​ ពិសេស​បទ​ល្មើស​គ្រឿង​ញៀន​ជាដើម ​បាន​បន្ត​កើត​មាន​ជា​ច្រើន​ករណី ​​និង​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ពិសេស​បទ​ល្មើស​គ្រឿងញៀន

ត្រង់​ចំណុច​នេះ​ អាណា​ព្យា​បាល​រស់នៅ​ខេត្ត​ព្រះ​សី​ហនុ ​បាន​អំពាវ​នាវ​ដល់ ​សម្តេចក្រ​ឡា​ហោម ស ខេង ឧបនា​យក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ជួយ​បញ្ជូន​មន្ត្រី​ជំនាញ​ស្អាតស្អំ​ ​ចុះ​ស្រាវជ្រាវ​រាល់​បទ​ល្មើស​ផ្សេងៗ មាន​ដូច​ជាបទ​ល្មើស​ល្បែង​ស៊ី​សង ពិសេស​សកម្ម​ភាព​ចរាចរណ៍​គ្រឿង​ញៀន​នា​ខេត្ត​ព្រះសីហនុ ដើម្បីឈាន​ដល់​បើក​យុទ្ធ​នាការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

ពល​រដ្ឋ​អះ​អាង​ថា ​រាល់ថ្ងៃនេះ​សមត្ថ​កិច្ចនគរ​បាល និង​កងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​ ​ពិសេស​បទ​ល្មើស​គ្រឿងញៀន ​មិនទាន់​មាន​ប្រសិទ្ធ​ភាព​ទេ ​ពោល​គឺ ​បទល្មើស​បានបន្ត​កើត​មាន​ស្ទើរ​​ជា​រៀង​រាល់​ថ្ងៃ

ប្រជា​ពលរដ្ឋ​អះ​អាងថា រាល់​ថ្ងៃ​នេះ ភាព​អនា​ធិបតេយ្យ​នៃ​ការ​ប្រើ​ប្រាស់គ្រឿង​ញៀន​ នា​ខេត្ត​ព្រះ​សីហនុ គឺ​សេង្កេត​​​ឃើញ​មាន​ជន​​បរទេស​មួយ​ចំនួន ​បាន​ប្រើប្រាស់​ហួស​កម្រិត និងមានអ្នកប្រើប្រាស់គ្រឿងញៀនខ្លះ បាន​គាំងបេះ​ដូង​ស្លាប់ ​និង​បាន​ដើរ​ស្រែក​​ឡូឡា​ ​ឬ​បង្ក​ហិង្សាតាមទីសាធារណៈ​ជា​ដើម

ទាក់​ទិន​​បញ្ហា​នេះ ​លោក ​ជួន ​ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ព្រះ​សីហនុ ​​ធ្លាប់​បានឲ្យ​ប្រព័ន្ធផ្សព្វផ្សាយដឹង​​ថា សមត្ថ​កិច្ច​ស្ថាប័ន​ខ្លួន ​​បាន​យក​ចិត្ត​ទុក​ដាក់​ថែ​​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​​​ប្រជា​ពលរដ្ឋ និងភ្ញៀវ​ទេសចរ ដោយ​យក​ចិត្ត​ទុក​ដាក់។ ក្នុង​នោះ ​ក៏​បាន​បញ្ជូន​កម្លាំង​ជំនាញ​ចុះ​ស្រាវ​ជ្រាវ​​​ ដើម្បី​ទប់​ស្កាត់​រាល់​​​បទ​​ល្មើស​ផ្សេងៗ ពិសេស​បទ​ល្មើស​គ្រឿង​ញៀន ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ត្រង់​ចំណុច​នេះ ថ្នាក់​ដឹកនាំ​ស្ថាប័ន​កង​កម្លាំង​​ប្រដាប់អាវុធទាំងពីរ ក៏​តែង​បាន​​រំលឹក​ជារឿយៗ​ដល់​​កង​កម្លាំង​ក្រោម​ឱវាទ របស់​ខ្លួន ​ឲ្យ​បន្តចុះ​​អនុវត្ត​​តាម​គោល​នយោ​បាយ​​​ភូមិ​​ឃុំ​មាន​សុវត្ថិ​ភាព​ទាំង ៩​ចំណុច របស់​​សម្តេច​ប្រមុខ​ដឹកនាំ ដែល​​បាន​ដាក់​ចេញ​ឲ្យ​​បាន​​ជា​ប្រចាំ​ដូច​ភ្លៀង​រលឹម។​

ទោះជា​បែប​​​នេះ​ក្តី ប្រជា​ពលរដ្ឋ​ខេត្ត​ព្រះ​សីហនុ បាន​ចោទ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​នេះ ហាក់​គ្មាន​ឆន្ទៈ​ក្នុងការ​ងារចុះ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ទីតាំង​បន​ពេស្យាចារ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា កោស​ជប់ ទីតាំង​បើក​ចាក់​ភ្នាល់​បាល់ ​ទីតាំង​កត់​កន្ទុយ​លេខ​ និង​ល្បែង​ស៊ី​សង​ជ្រក​ក្រោម​ស្លាក​​ទីតាំង​អ៊ីន​​ធើ​ណេត​ជាដើម ដែល​កំពុង​ធ្វើ​សកម្មភាព​រីក​ដូច​ផ្សិត​ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​​​​នោះទេ ទើប​ទីតាំង​ល្មើសទាំង​នោះ ​បាន​បន្ត​កើត​មាន ​ហើយ​នៅ​ក្បែរ​ច្រមុះ ​ឬ​កន្លែង​ធ្វើ​ការ​របស់​សមត្ថ​កិច្ច​​ជំនាញ​ថែម​ទៀត

​​ចំណុច​នេះ ​ក្រុម​អាណា​ព្យា​បាល ​ឬប្រជា​ពលរដ្ឋ​ខេត្តព្រះសី​ហនុ បាន​រិះគន់​​ថា ​រាល់ថ្ងៃនេះ ​សមត្ថ​កិច្ច​ជំនាញពាក់​ព័ន្ធ មាន​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​ស្នង​ការនគរ​បាលខេត្ត​នេះ ​ពិសេស​ថ្នាក់​ដឹកនាំ​ នៃ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ ​នៅមិន​ទាន់​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ទាំង ៩​ចំណុច ដែល​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​ដាក់​ឲ្យ​អនុវត្ត គឺ​អនុវត្ត​មិន​ទាន់​​មាន​ប្រសិទ្ធ​ភាព​​នៅ​ឡើយ​ទេ​ដែន សីមា

      

spot_img
×