Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែកមែន! ពស់វែក៣ក្បាល ក្រោយ​ដោះ​លែង​ ពុំ​ប្រញាប់​ចាក​ចេញ​ទេ តែ​បែរ​នាំ​គ្នា​ស្រវ៉ា​វារ​ឡើង​ដើម​ឈើ និង​បង្កើត​ទិដ្ឋភាព​ដ៏​អស្ចារ្យ​…

spot_img

លោក Nilesh Wankhede បានថតវីដេអូឃ្លីប នៅឯតំបន់អភិរក្សធម្មជាតិ Melghat ដែលមានទីតាំងនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា បន្ទាប់ប្រតិបត្តិការជួយសង្គ្រោះ​ពស់វែក ​៣ ក្បាល​ ដែលទើបតែ​ធ្វើ​ឡើងកាលពីថ្ងៃ​ពុធ​។ ប៉ុន្តែ អ្វីដែលធ្វើឲ្យគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីត្រូវបានដោះលែងភ្លាមៗ ពស់វែកទាំង៣ក្បាល ស្រាប់តែវេញខ្លួនរបស់ពួកវាជុំវិញដើមឈើ ហើយបង្កើតជាទិដ្ឋភាពដ៏ចម្លែកតែម្តង។

លោក Nilesh បានចែករំលែកអំពីការងាររបស់គាត់ថា៖ «ខ្ញុំជំនាញក្នុងការចាប់ពស់ដែលលេចឡើងនៅក្នុងភូមិក្បែរតំបន់បម្រុង ហើយបន្ទាប់មកដោះលែងវាទៅក្នុងតំបន់ព្រៃអភិរក្សវិញ។ ខ្ញុំបានជួយសង្គ្រោះ​ពស់​​រាប់រយក្បាលក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះ។ ខ្ញុំមិនដែលឃើញសត្វចម្លែកបែបនេះទេ។ ឃើញពីមុនមក ប៉ុន្តែខ្ញុំមិនដែលឃើញអ្វីដូចនេះទេ ហើយខ្ញុំពិតជាភ្ញាក់ផ្អើលនឹងអ្វីដែលខ្ញុំបានឃើញ»។

លោក Nilesh បាននិយាយថា៖ «ចម្លែកណាស់ ព្រោះពស់មិនវារលើស្មៅ ប្រញាប់ទៅរកទីជ្រកទេ តែបែរខំឡើងគល់ឈើ និងវេញខ្លួនរបស់ពួកវាជុំវិញដើម អស់រយៈពេល ១៥ នាទី។ ខ្ញុំបានរកឃើញពួកវានៅក្នុងភូមិមួយ បន្ទាប់ពីអ្នកភូមិបានរកឃើញថាមានពស់វែកលេចឡើងនៅក្នុងភូមិ។ មួយក្បាលដែលខ្ញុំរកឃើញ​គឺនៅ​ក្នុងផ្ទះ មួយទៀត​នៅ​ក្នុងជង្រុក និងមួយទៀត​នៅ​ក្នុងខ្ទម។ ក្រោយចាប់បានហើយ ខ្ញុំរួមនិងសហការី​ក៏បាននាំយកពួកវាមកដោះលែង ក្នុងតំបន់ព្រៃអភិរក្សា​ភ្លាមៗ​ប៉ុន្តែ នៅពេលគេ​ដោះ​លែង ពួកយើងក៏ឃើញទិដ្ឋភាពចម្លែកបែបនេះតែម្តង»។

នៅពេលលោក Nilesh បានចែករំលែករូបភាពនៃពស់វែក៣ក្បាល កំពុងសម្តែងប្ញទ្ធីដ៏អស្ចារ្យនៅលើគល់ឈើ នៅលើបណ្តាញសង្គម ឃើញថាវីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។

ជាមួយគ្នានេះ លោក Nilesh បាននិយាយថា គាត់មានអារម្មណ៍អស្ចារ្យណាស់ នៅពេលដែលគាត់បានឃើញទិដ្ឋភាពដ៏ចម្លែកនេះ ហើយនេះអាចចាត់ទុកថាជារូបភាពចម្លែកបំផុតដែលគាត់មិនធ្លាប់បានឃើញនៅក្នុងស្នាដៃរបស់គាត់ រហូតមកដល់ពេលនេះ។

សូមបញ្ជាក់ថា ពស់វែកអាចលូតបានប្រវែងជាង ៥ ម៉ែត្រ ហើយពិសដ៏មានឥទ្ធិពលរបស់វា អាចគ្រប់គ្រាន់​ដើម្បីសម្លាប់ដំរីពេញវ័យមួយក្បាល​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ទស្សនាវីដេអូ => (Video)

spot_img
×