Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! កាំ​ជ្រួច Kalibr ដែល​រុស្ស៊ី​បាញ់​នៅ​ស៊ី​រី ១០៨​គ្រាប់ មានតម្លៃ​ស្មើ​នឹង​កាំ​ជ្រួច Tomahawk របស់​អាមេរិក​ដល់​ទៅ ៥០១​គ្រាប់​

spot_img

​ថ្វី​ត្បិត​សមត្ថភាព​របស់​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ Kalibr របស់​រុស្ស៊ី និង Tomahawk របស់​អាមេរិក ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ចំណាយ​ផលិត​ខុសគ្នា​ដ៏​ច្រើន ។ ជាក់ស្តែង​តម្លៃ Kalibr ១​គ្រាប់​គឺ ៦,៥​លាន​ដុល្លារ ខណៈពេលដែល Tomahawk មានតម្លៃ​តែ ១,៤​លាន​ដុល្លារ ក្នុង​១​គ្រាប់​ប៉ុណ្ណោះ ។​

​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​ស៊ី​រី ក៏ដូចជា​ដើម្បី​ការងារ​ផលប្រយោជន៍​ចម្បង​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា ប្រធានាធិបតី​ពូ​ទីន ពុំ​សោកស្តាយ​នឹង​ខ្ទង់ចំណាយ​ដ៏​ធំ​សម្បើម​ទេ ។​

​អាវុធ​មួយ​ប្រភេទ​ដែល​ត្រូវ​ចាយ​សន្ធឹកសន្ធាប់​គឺ​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ Kalibr ។​

​រុស្ស៊ី​បាន​បាញ់​កាំជ្រួច Kalibr សរុប​ប្រមាណ ១០៨​គ្រាប់ ទៅលើ​គោលដៅ​របស់​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី ។​

​តាម​សំណើរ​របស់​ប្រធានាធិបតី​ស៊ី​រី នៅ​ថ្ងៃ​ទី ៧ ខែតុលា ឆ្នាំ ២០១៥ ទ័ពជើងទឹក​រុស្ស៊ី នៅ​សមុទ្រ Caspian បាន​បាញ់​បង្ហោះ​កាំជ្រួច Kalibr ជា​លើកដំបូង​ទៅកាន់​ទីតាំង​របស់​ពួក IS ។​

​បណ្តា​នាវា​បាញ់​កាំជ្រួច​នេះ​រួមមាន ៖ Dagestan, Grad Sviyazhsk, Uglich និង Veliky Ustyug ។ នាវា​ទាំងនោះ​សុទ្ធសឹង​ជា​នាវា​ប្រយុទ្ធ​ខ្នាតតូច មាន​កម្រិត​ជ្រែក​ទឹក​ក្រោម ១.០០០​តោន​។​

​បន្ទាប់មក​នៅ​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នាវា​ទាំង ៤​នេះ បាន​សម្តែង​សមត្ថភាព​បាញ់​បន្ថែម​កាំជ្រួច Kalibr ទៅ​លើ​ទីតាំង​ពួក​ភេរវកម្ម IS ។​

​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ​២០១៥ លើកដំបូង​ដែល​រុស្ស៊ី​បាន​បាញ់​កាំជ្រួច Kalibr ពី​នាវាមុជទឹក ។​

​នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ២០១៦ នាវា​បាញ់​កាំជ្រួច​ខ្នាតតូច​ចំណុះ​កង​នាវា “​សមុទ្រ​ខ្មៅ​” Green Dol និង Serpukhov បាន​បាញ់​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ឆ្ពោះទៅ​កាន់​ជំរំ IS នៅ​ស៊ី​រី​។​

​នាវា​មុជទឹក Rostov-on-Don បាន​បាញ់​កាំ​ជ្រួច Kalibr សំដៅ​ទីតាំង​របស់​ពួក​ភេរ​វករ IS ។​

​បន្ទាប់មក​នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០១៦ បណ្តា​នាវា​កាំជ្រួច​ខ្នាតតូច នៃ​កង​នាវា​សមុទ្រ​ខ្មៅ Green Dol និង Serpukhov បាន​បាញ់​កាំជ្រួច​ពី​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ទៅកាន់​ពួក IS នៅ​ស៊ី​រី ។​

​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នាវា​ពិឃាត ឧត្តមនាវិក Grigrovich ក៏​បាន​បាញ់​បង្ហោះ​កាំជ្រួច Kalibr ។​

​វា​ក៏​ជា​លើក​ទី ៥ ដែល​យោធា​ជើង​ទឹក​រុស្ស៊ី ជោគជ័យ​ក្នុង​ការបាញ់​ប្រភេទ​កាំជ្រួច​នេះ ។​

​លើក​ទី ៦ នាវា​ពិឃាត ឧត្តមនាវិក Grigrovich និង​នាវាមុជទឹក Krasnodar បាន​ធ្វើ​ការវាយលុក​ដោយ​កាំ​ជ្រួច Kalibr លើ​ពួក​ឧទ្ទាម IS ថ្ងៃទី ៣១ ខែ​ឧសភា ឆ្នាំ ២០១៧ ។​

​កាំ​ជ្រួច Kalibr វាយប្រហារ​គោលដៅ​របស់​ពួកភេ​រ​វករ IS នៅ​ស៊ី​រី ។​

​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០១៧ លើក​ទី ៨ ដែល​រុស្ស៊ី​បាញ់ Kalibr ពី​នាវា​លើ​ផ្ទៃ​ទឹក និង​នាវាមុជទឹក ។​

​ការបាញ់​កាំជ្រួច​ប្រភេទ​នេះ ចំ​គោលដៅ​ល្អ​ទាំងអស់ ។​

​ថ្ងៃទី​៥ ខែ​កញ្ញា ២០១៧ វា​នា​ពិឃាត​ខ្នាតតូច Essen បន្ត​បាញ់​កាំ​ជ្រួច Kalibr ទៅកាន់​គោលដៅ​ពួក IS ជិត​ប្រជុំជន Deir Ezzor ។​

​វា​ជា​លើក​ទី​៨ ដែល​រុស្ស៊ី​ប្រើ​កាំជ្រួច​នេះ​។​

​សរុប​ទៅ​រុស្ស៊ី​ចំណាយ​អស់​ប្រមាណ ៧០២ លាន​ដុល្លារ ដោយ​ពុំ​ទាន់​គិត​ពី​ទម្រ​បាញ់​។ កម្រិត​ចំណាយ​បែបនេះ អាមេរិក​អាច​បាញ់​បាន​កាំជ្រួច Tomahawk ដែល​មាន​សមត្ថភាព​ប្រហាក់ប្រហែល បាន​ដល់​ទៅ ៥០១ គ្រាប់​ឯ​ណោះ ។​

​លើក​ទី​៩ រុស្ស៊ី​បាន​បាញ់​នៅ​ថ្ងៃទី ១៤ ខែ​កញ្ញា ឆ្នាំ ២០១៧ ។​

​កាំជ្រួច​ទាំងនេះ បាន​បាញ់​បំផ្លាញ​មូលដ្ឋាន​បញ្ជាការ​ឃ្លាំង​អាវុធ​របស់​ពួក IS ។​

​កាំជ្រួច​នេះ​អាច​កម្ទេច​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​ពី ៥០០Km-៦៧០km ។​

​ថ្ងៃទី ២២ ខែ​កញ្ញា ឆ្នាំ ២០១៧ លើក​ទី ១០ Kalibr ត្រូវ​បាន​បាញ់​ចេញពី​នាវាមុជទឹក Veliky Novgorod ។​

​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ ២០១៧ នាវា​មុជទឹក Kolpino បាន​សាកល្បង​បាញ់​កាំជ្រួច Kalibr នេះ ។​

​លើក​ទី ១១ រុស្ស៊ី សម្រេច​ប្រើ​កាំ​ជ្រួច Kalibr ដើម្បី​កម្ទេច​ទីតាំង​រឹងមាំ​របស់ IS នៅ​ស៊ី​រី ។​

​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ នាវា​មុជទឹក Veliky Novgorod បាន​ធ្វើ​ការបាញ់​កាំជ្រួច​នេះ​ជា​លើក​ទី ១២ ។​

​បញ្ចប់​ឆ្នាំ ២០១៧ នាវា​មុជទឹក Kolpino បាន​បាញ់​កាំ​ជ្រួច Kalibr ៦​គ្រាប់ បញ្ចប់ជីវិត​ពួក IS នៅ​ថ្ងៃ​ទី ៣ ខែវិច្ឆិកា ។​

​នេះ​ក៏​ជា​វេលា​ដែល​រុស្ស៊ី​ប្រើ​កាំជ្រួច Kalibr ដល់​គ្រាប់​ទី ១០០ ហើយ​រុស្ស៊ី​ប្រកាសថា ជោគជ័យ​នឹង​ដក​កងទ័ព​ចេញពី​ស៊ី​រី ។​

​ស្មានថា​រុស្ស៊ី​បញ្ចាប់​ការបាញ់​កាំជ្រួច Kalibr ស្រាប់តែ​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០១៨ រុស្ស៊ី​សម្រេច​បាញ់​កាំជ្រួច​នេះ​វាយលុក​លើ​ពួក​ឧទ្ទាម​ប្រយុទ្ធ​ដើម្បី​សាសនា នៅ​ប៉ែក​បូព៌ា Ghouta​។​

​ប៉ុន្តែ​លើក​នេះ​ការបាញ់​កាំជ្រួច​ត្រូវ​បាន​សហការ​ជាមួយ​ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​កងទ័ពអាកាស​ស៊ី​រី លើ​ទីតាំង​ពួក​ឧទ្ទាម និង​សម្លាប់​បាន​មេដឹកនាំ​វា​មួយ​ចំនួន ។​

​ដូច្នេះ​រុស្ស៊ី​បាន​ប្រើ​កាំ​ជ្រួច Kalibr អស់ 108 គ្រាប់ ។​

Kalibr ១​គ្រាប់ តម្លៃ ៦,៥​លាន​ដុល្លារ មានន័យ​ថា រុស្ស៊ី​បាន​ដុត​លុយ​ចោល​អស់ ៧០២​លាន​ដុល្លារ ដោយ​ពុំ​គិត​ពី​ចំណាយ​ផ្សេងៗ (​គិតតែ​តម្លៃ​កាំ​ជ្រួច​) ។​

​ជាមួយ​ចំណាយ​ដូចគ្នា អាមេរិក​អាច​បាញ់​កាំ​ជ្រួច Tomahawk បាន ៥០១ គ្រាប់​ឯ​ណោះ​។​

​មានន័យ​ថា កាំជ្រួច​អាមេរិក​មាន​ឧត្តមភាព​ជាង ព្រោះ​តម្លៃថោក​ច្រើន​។​

​ដោយហេតុ​ថ្លៃ ទើប​រុស្ស៊ី​ពុំ​ហ៊ាន​បាញ់ “​ម៉ា​សេរី​” ទេ ។​

​ពួកគេ​ត្រូវ​ថ្លឹងថ្លែង​ពី​គោលដៅ​ចាំបាច់​ប្រើប្រាស់ ។​

​សេដ្ឋកិច្ច​រុស្ស៊ី​រង​ការហ៊ុំព័ទ្ធ​ពី​លោកខាងលិច ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ ។ អម្រែក​ស៊ីរី កំពុង​ក្លាយជា “​ទម្ងន់​” លើ​សេដ្ឋកិច្ច​រុស្ស៊ី ។​

​កាំជ្រួច​បាញ់​ស្កាត់ S-400 មានតម្លៃ​ប្រមាណ ៤,៥​លាន​ដុល្លារ​/១​គ្រាប់ ហេតុ​នេះ​ប្រសិន​ពុំ​ចាំបាច់ រុស្ស៊ី​ពុំ​ប្រើ​វា​ដើម្បី​កម្ទេច​កាំ​ជ្រួច​១​គ្រាប់​ដែល​មាន​តម្លៃ​ត្រឹម ១,៤​លាន​ដុល្លារ ប៉ុណ្ណោះ​ទេ​។​

​ប៉ុន្តែ​ទោះបី​ថ្លៃ ក៏​រុស្ស៊ី​ពុំ​អាច​សម្លឹងមើល​ដោយ​ពុំ​តដៃ នៅ​ថ្ងៃ​ទី ១៤ ខែ​មេសា កន្លង​មក​ឡើយ ។​

​មូលហេតុ​ដែល​តម្លៃ​អាវុធ​របស់​រុស្ស៊ី​ថ្លៃ​ជាង​អាមេរិក ព្រោះ​តែ​ចំនួន​ផលិត​តិចជាង​ធ្វើឲ្យ​ចំណាយ​កើនឡើង ។​

​ក្រៅពី​នោះ​ការផលិត​កាំជ្រួច​ប្រទេស​នេះ ទាមទារ​បច្ចេកវិទ្យា​អេឡិចត្រូនិច​ទំនើប ហើយ​ថ្លៃ ។ ម្យ៉ាងទៀត​វា​ជា​ឧត្តមភាព​របស់​អាមេរិក ប្រៀប​នឹង​រុស្ស៊ី​។​

​ទោះយ៉ាងណា Kalibr បាន​ធ្វើឲ្យ​អាមេរិក​មិន​ផ្តាច់មុខ​ចំពោះ​ប្រភេ​ទ​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ ទុក​សម្រាប់​វាយ “​គ្រប​មុខ​”​។​

​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ​នេះ អាច​បាញ់​ចំ​គោលដៅ​យ៉ាង​ល្អ​ពី​លើ​ផ្ទៃដី ផ្ទៃ​ទឹក ក្រោម​ទឹក ។​ល​។​

​កាំ​ជ្រួច Kalibr មាន​ប្រវែង ៨,៩​ម៉ែត្រ ក្បាល​គ្រាប់​ទម្ងន់ ៤៥០​គីឡូក្រាម ល្បឿន​ហោះហើរ ៩៨០km/h រយៈ​ចម្ងាយ​បាញ់​ពី ១៥០០km-២៥០០km ។​

​វា​ប្រើ​បច្ចេកវិទ្យា​នាំ​ផ្លូវ Glonass លម្អៀង​គោលដៅ​តូច​ជាង 3m ។​

​វា​អាច​ហោះហើរ​ពី​កម្ពស់ ៥០m-១៥០m ពេល​នៅ​កៀក​គោលដៅ​វា​ទម្លាក់​កម្ពស់​នៅត្រឹម 20m រួច​វាយលុក​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ធ្វើឲ្យ​ការវាយស្កា​ត់ពិត​ជាពិ​បាក ។​

​តាម​វិធី​ហោះហើរ​របស់​វា​ស្មុគស្មាញ​ទាំង​កម្ពស់​នឹង​រយៈ​ចម្ងាយ​។ ប្រការ​នេះ​ធ្វើឲ្យ Kalibr អាច​បាញ់​ចេញពី​គោលដៅ​ពិបាក​ស្មាន ។​

​ស្រដៀង​នឹង Tomahawk, Kalibr ក៏​ត្រូវបាន​បំពាក់​ក្បាល​គ្រាប់​១​មាន​ទម្ងន់ ៤៥០kg ដើម្បី​កម្ចាត់​គោលដៅ ។​

​ពេល​ចាំបាច់ គេ​អាច​ភ្ជាប់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​មាន​កម្លាំង​ផ្ទុះ ១០០Kt លើស​គ្រាប់​បរមាណូ ទម្លាក់​នៅ​ជប៉ុន ៥​ដង ។​

​រុស្ស៊ី​ទទួលយក​បន្ទុក​ចំណាយ​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រៅពី​ជួយ​ដល់​សម្ព័ន្ធមិត្ត​របស់ខ្លួន ក៏​នៅ​បាន “​ឧទ្ទេស​នាម​” ឲ្យ​ទីផ្សា​រអាវុធ​ស្គាល់ ។​

​នាំ​ចេញ​លក់​បាន​កាន់តែ​ច្រើន ធ្វើឲ្យ​ថ្លៃដើម​ផលិត​ថោក​ជាង​មុន ។​

​តាម​ការប៉ាន់ស្មាន អាមេរិក​បាន​ផលិត​កាំ​ជ្រួច Tomahawk រាប់​ពាន់​គ្រាប់ ខណៈពេល​រុស្ស៊ី​ផលិត​ត្រឹមតែ ៥០០​គ្រាប់ គិត​ត្រឹម​ខណៈ​ពេល​នេះ ៕ សូយន

spot_img
×