Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ជ្រើសរើស​និស្សិត​ឱ្យចូល​រៀន​វគ្គ​ទី​២ឡើង ​ដើម្បី​ឆ្លើយតប​នឹងសំណូមពរ និង​បំពេញតម្រូវការ​របស់​សិស្សានុសិស្ស​

spot_img

​ភ្នំពេញ ៖ ថ្ងៃទី​៣០ តុលា ២០១៧៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ដែលជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​លំដាប់​ទី​១ នៅ​កម្ពុជា
​បានសម្រេច​បន្ត​ទទួល​និស្សិត​ឱ្យចូល​សិក្សា​វគ្គ​ទី​២ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨ នេះ​។

​ការសម្រេច​នេះ​ត្រូវបានធ្វើ ឡើង​ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ និង​បំពេញតម្រូវការ​របស់​សិស្សានុសិស្ស ដែល​ខកខាន​មិនបាន​ចុះឈ្មោះ​ចូលរៀន​ក្នុង​វគ្គ​ទី​១ ដែល​បានចាប់ផ្តើម​ចូលរៀន​កាលពីដើម​ខែតុលា​។

​លោក​សាស្ត្រា​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បាន​លើកឡើងថា “​ការជ្រើសរើស​និស្សិត​ឱ្យចូល​រៀន​វគ្គ​ទី​២​នេះ​បានផ្តល់​ឱកាស​ដល់​សិស្ស​បាក់​ឌុប​ដែល​មិនទាន់បាន​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ​ណាមួយ ដើម្បី​ទទួលយក​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​បំផុត​នៅក្នុង​ប្រទេស ជំនួស​ឱ្យ​ពួកគាត់​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​”​។​

AUPP ជា​សាកលវិទ្យាល័យ​ទី​១ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អនុញ្ញាតឱ្យ​និស្សិត ទទួលបាន​ការអប់រំ​បែប​អាមេរិក និង​ទទួលបាន​សញ្ញាបត្រ​មក​ពី​សាកលវិទ្យាល័យ​អាមេរិក បន្ថែម​លើ​សញ្ញាបត្រ​ដែល​ចេញ AUPP ដោយ​និស្សិត​ពុំ​ចាំបាច់​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​និង​ចំណាយ​ថ្លៃ​សិក្សា​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ឡើយ​។​

​ដូច្នេះ សម្រាប់​សិស្សានុសិស្ស​ដែល​ទើ​ប្រឡង​បាក់​ឌុប ហើយ​មិនទាន់បាន​សម្រេចចិត្ត​ជ្រើសរើស​សាកលវិទ្យាល័យ​ដែល ខ្លួន​ចង់​សិក្សា អាចមក​ទំនាក់ទំនង​ដាក់ពាក្យ​ចូលរៀន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ វគ្គ​សិក្សា​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មកកាន់​ទូរ​សព្ទ​លេខ​៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh៕ ដោយ​៖ វិចិត្រ​

 

 

spot_img
×