Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ១៨នាក់ ព្យាបាលអ្នកជំងឺ ត្រូវរបបយោធាភូមាចាប់ខ្លួន និង ចោទប្រកាន់ខុសទំនង…

spot_img

រដ្ឋធានីណៃពិដោរ ៖ អាជ្ញាធរ នៃរបបយោធាភូមា បានរកលេស ចាប់ឃុំខ្លួនក្រុមគ្រូពេទ្យ ចំនួន១៨នាក់ ដោយសារព្យាបាលអ្នកជំងឺ ហើយពួកយោធា បានចោទប្រកាន់ពួកគាត់ ពីបទ «ព្យាបាលជំងឺដល់ក្រុមភេរវករ» ប្រឆាំងនឹងរដ្ឋាភិបាល។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថារបបយោធាមីយ៉ាន់ម៉ា ឬ ភូមា បានចាប់ខ្លួនក្រុមគ្រូពេទ្យ ចំនួន១៨នាក់ ដែលបានព្យាបាលដល់អ្នកជំងឺ ចំនួន៤៨នាក់។ ពួកយោធាបានចោទអ្នកជំងឺទាំងនោះ ជាសមាជិកអង្គការភេរ.វ.កម្ម ដោយសារពួកគេមានសកម្មភាពប្រឆាំងនឹងមេដឹកនាំរដ្ឋប្រ.ហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បណ្ដាញផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ា The Global New Light of Myanmar បានផ្សាយ ថា ក្រុមគ្រូពេទ្យ ចំនួន១៨នាក់ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការវា.យឆ្ម.ក់មួយ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងវិហារគ្រឹស្ដមួយកន្លែង ស្ថិតក្នុងទីក្រុង Loikaw រដ្ឋ Kayah នាភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា។ ក្រុមគ្រូពេទ្យទាំង១៨នេះ បានព្យាបាលអ្នកជំងឺ ចំនួន៤៨នាក់ ហើយក្នុងនោះមានអ្នកជំងឺ ចំនួន៧នាក់ បានឆ្លងកូវីដ-១៩។ ពួកគេមានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ទើបអាជ្ញាធរបានចាប់ឃាត់ខ្លួនក្រុមគ្រូពេទ្យទាំង១៨នាក់ ក្រោមការចោទប្រកាន់ ពីបទ«លួចលាក់ព្យាបាលអ្នករងរបួស និងអ្នកជំងឺជាសមាជិកអង្គការភេរ.វ.កម្ម»។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិ កាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលមានរដ្ឋប្រ.ហារ យោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ និងចាប់ឃុំខ្លួនលោកស្រី អ៊ោង សាន់ ស៊ូជី និង មន្រ្ដីជាន់ខ្ពស់ នៃរដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា អំពើរដ្ឋប្រ.ហារយោធានេះ បានស.ម្លាប់មនុស្ស ជាង១ ១០០នាក់ ហើយក្រុមអ្នកតវ៉ាប្រឆាំងនឹងពួកយោធា ជាង៨ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ឃុំខ្លួន។ សកម្មភាពរបស់យោធាមីយ៉ាន់ម៉ា បានរុញច្រានប្រទេសអាស៊ានមួយនេះ ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយចលនាបះបោរប្រឆាំងនឹងរបបសឹកនេះ កាន់កើនឡើង រហូតមានការវា.យប្រ.យុទ្ធគ្នាជាញឹកញាប់ នៅតាមរដ្ឋមួយចំនួន រវាងកងទ័ពរបស់រដ្ឋាភិបាល និង ចលនាបះ.បោររបស់ជនស៊ីវិល៕រក្សាសិទ្ធិដោយ ៖​សារាយSN

spot_img
×