Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមសរសើរ! កូនសិស្សតូចៗ​ដ៏​ក្លាហាន ស្ទុះ​ជួយ​សង្គ្រោះ​អ្នក​គ្រូ​មាន​ផ្ទៃ​ពោះ​ភ្លាមៗ ខណៈ​បង្រៀន​សុខៗ ស្រាប់​តែ….

spot_img

នេះជាខណៈពេលដ៏រន្ធ-ត់ និងក៏គួរឲ្យកោតសរសើរជាខ្លាំង គ្រាដែលបានឃើញកូនសិស្សតូចៗមួយក្រុម បានប្រញាប់ប្រញាល់ស្ទុះទៅជួយសង្គ្រោះអ្នកគ្រូមានផ្ទៃពោះរបស់ពួកគេ ដែលស្រាប់តែបានដួ-លគ្រឹបទៅនិងកម្រាល ខណៈកំពុងតែបង្រៀនសុខៗ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ដ៏មិននឹកស្មាននេះ បានកើតឡើងនៅឯសាលារៀនមួយកន្លែង ស្ថិតនៅក្នុងខេត្ត Hunan ភាគខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងវីដេអូដែលបានកត់ត្រា បានបង្ហាញកូនសិស្សតូចៗ បានប្រញាប់ប្រញាល់នាំគ្នា ទៅជួយសង្គ្រោះអ្នកគ្រូមានផ្ទៃពោះរបស់ពួកគេ បន្ទាប់ពីនាងបានដួលសន្លប់ភ្លាមៗ នៅចំពោះមុខពួកគេ ហើយបន្ទាប់មក ពួកគេក៏បានជួយគ្រាអ្នកគ្រូអង្គុយលើកៅអីផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកគ្រូផ្ទៃពោះរូបនោះ ដែលពីមុនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជាតិស្ករក្នុងឈាម គឺចង់បញ្ចប់ការបង្រៀនសម្រាប់ថ្ងៃនោះ មុនពេលប្រញាប់ប្រញាល់ទៅផ្ទះដើម្បីញ៉ាំអាហារ។

អ្នកគ្រូរូបនោះ ត្រូវបានគេ​បញ្ជូនទៅ​ពិនិត្យសុខភាព ហើយគេក៏រំពឹងថា នាងនឹងបានជា​សះស្បើយឆាប់ៗ និងកូនក្នុងផ្ទៃរបស់នាង ក៏មិនមានបញ្ហាអ្វីកើតឡើងនោះដែរ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×