Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែវ កល្យាណ ប្រឆាំងជាថ្មីមិនឲ្យកូនស្រីសំណព្វសម្តែង រឿងដែលផ្តោតលើស្នេហាភេទដូចគ្នា!

spot_img

ភ្នំពេញ ៖ កញ្ញា កែវ ឡាវីញ ត្រូវជាកូនស្រី អ្នកនាង កែវ កល្យាណ ត្រូវបានទស្សនិកជនមួយចំនួនលើកឡើងថា មានភាពប្រសើរនិង មានដុងកាត់ទៅម្តាយដោយពូកែសម្តែង។ នាងបានសម្តែងប៉ុន្មានរឿងហើយ ឲ្យស្ថានីយ៍ទូរទស្សន៍ ដោយនរណាៗក៏ថា ប៉ិនប្រសព្វ។ ប៉ុន្តែរឿងមួយដែលនាងលេចធ្លោខ្លាំង ក្នុងរបថសម្តែង មនុស្សស្រីស្រឡាញ់ស្រី យ៉ាងជំនាញ។ ម្ល៉ោះហើយ អ្នកស្រី កែវ កល្យាណ ហាក់ទើសចិត្តរហូតដាក់ការពិចារណា លើករណីនេះបើសិនជាមានឈុតបែបនេះទៀត។

អតីតតារាភាពយន្ដជើងចាស់អ្នកនាងកែវ កល្យាណ ធ្លាប់ព្រមានចំៗទៅលើកូន ស្រីសំណព្វចិត្តរបស់នាងគឺកញ្ញាកែវ ឡាវីញ ថានឹងមិនអនុញ្ញាតឲ្យលេងសិល្បៈទៀតនោះទេ ប្រសិនបើកូនស្រីនៅតែហ៊ានថតសម្ដែងរឿងណា ដែលស្រឡាញ់ភេទដូចគ្នា ជាមួយនាងយ៉ា សុផាន់ម៉ៃ ។ ការដាក់លក្ខខណ្ឌរបស់អ្នកនាងកល្យាណ បែបនេះដោយសារតែតារា ភាពយន្ដដ៏ល្បីល្បាញ កាល ពីទសវត្សន៍ទី៨០និង៩០រូបនេះ ឈឺក្បាលយ៉ាងខ្លាំងព្រោះតែអ្នក នាងបានលួងលោមកូនស្រីរបស់ខ្លួន ឲ្យចូលប្រឡូក ក្នុងវិស័យ សិល្បៈស្នងតំណែងពីនាងដឹងអីពេលឡាវីញ លេងរឿង ”រសជាតិ អ្នកមាន” ដែលសម្ដែងជាតួស្រីស្រលាញ់ ស្រីដូចគ្នា ជាមួយយ៉ា សុផាន់ម៉ៃ នោះមកស្រាប់តែសម្ពាធបានស្រោចទៅលើតារាស្រីវ័យ ក្មេងទាំង២ដួងព្រោះតែពួកគេ ត្រូវបានFan ជំរុញ និងសំណូមពរឲ្យតារាទាំង២គូតែស្រ ឡាញ់គ្នានៅក្រៅឆាកមែនទែន ឬ រៀបការយកគ្នាជាប្ដីប្រពន្ធតែម្ដងទៅ។

អ្នកនាងកល្យាណ រងភាពស្មុគស្មាញជាខ្លាំងក្រោយ កូនស្រីជួបរឿងរ៉ាវទាំងនេះតែនាងថាមិនចង់វែក ញែកជាមួយFanរបស់ ឡាវីញ និងសុផាន់ម៉ៃ នោះទេគឺគ្រាន់តែប្រាប់កូនស្រីថាចាប់ពី ពេលនេះតទៅបើនៅតែហ៊ានថតរឿង ស្រឡាញ់ភេទដូចគ្នាទៀតនោះ អ្នកស្រី មិនរារែកចិត្តឡើយគឺត្រូវតែឲ្យឡាវីញ ឈប់ពីអាជីពសិល្បៈជាបន្ទាន់តែម្ដង។ ក្រៅពីសង្កត់ធ្ងន់ៗបែបនេះ នៅថ្ងៃខួបកំណើតនាងឡាវីញ គម្រប់២២ឆ្នាំកាលពីកន្លងទៅនោះនាងសុផាន់ម៉ៃ ទៅចូលរួមពិធីនោះដែរ ប៉ុន្ដែអ្នកទាំង២មិនហ៊ាន ឈ ជាប់ គ្នា ឬខ្សឹបគ្នានោះទេព្រោះខ្លាចFan ថតបាននាំឲ្យអ្នកនាងកល្យាណ មិនសប្បាយចិត្ត ។

ប៉ុន្ដែអ្វីដែលចម្លែក នៅថ្ងៃខួបកំណើត នាង យ៉ា សុផាន់ម៉ៃ(ខាត់ យ៉ាឡាង)នៅថ្ងៃទី១៣ខែ វិច្ឆិកា ឆ្នាំ២០២១ នេះនាងឡាវីញ បាន ទិញផ្កា១បាច់ទៅជូននាង ហើយអ្នកនាង កល្យាណ មិនត្រឹមតែ មិនហាមឃាត់កូនស្រីនោះទេ តែថែមទាំងផ្ញើរ សារជូនពរ សុផាន់ម៉ៃ ទៀតផង ទើបធ្វើឲ្យរឿងរ៉ាវដែលគេថា ឡាវីញ-សុផាន់ម៉ៃ ស្រឡាញ់គ្នានៅក្រៅឆាកមែនទែននោះ អាចនឹងត្រូវ គេដាក់បន្ទុកថែមទៀតជាមិនខាន។ ប្រសិនបើកែវ កល្យាណ ឲ្យកូនឈប់សិល្បៈ ព្រោះឈុតឆាកសម្តែងបែបនេះ ជារឿងស្តាយ ដោយសារកូនស្រីកំពុង តែល្បីឈ្មោះ ក្នុងវិស័យសម្តែង បណ្តើរៗហើយពេលនេះ៕រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×