Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរកសិកម្ម និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ឃុបឃិត ជាមួយមេឈ្មួញប្រមូលទិញត្រីដ៏ធំឈ្មោះ សុខ ចំរើន

spot_img

ភ្នំពេញ ៖ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន និងលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានរងការចោទប្រកាន់ថា ឃុបឃិតជាមួយមេឈ្មួញដែលចាំប្រមូលទិញត្រីដ៏ធំម្នាក់ឈ្មោះ សុខ ចំរើន បើកដៃឲ្យដាក់ដាយដាក់អួនក្រឡាញឹកបិទអូរ បិតព្រែកនឹងស្ទឹងគ្រប់កន្លែងដើម្បីស្ទាក់ចាប់ត្រីទាំងតូចទាំងធំ ធ្វើឲ្យវិនាសមហន្តរាយពូជត្រីពងកូន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជលគិរី បានប្រាប់ឲ្យដឹងថា ផ្លូវដែលមច្ឆាជាតិទាំងតូចទាំងធំ ធ្លាប់ធ្វើចរាចរណ៍គ្រប់រដូវកាលតាំងពីដើមមក ឥឡូវនេះត្រូវបានជំនាញពាក់ព័ន្ធឃុបឃិតគ្នាជាមួយ មេឈ្មួញប្រមូលទិញត្រីដ៏ធំឈ្មោះ សុខ ចំរើន រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឈ្មួញឈ្មោះ សុខ ចំរើន បានឧបត្ថម្ភឧបករណ៍សម្រាប់ប្រើប្រាស់គ្រប់បែបយ៉ាងទៅឲ្យសហគមន៍នេសាទ នៅក្នុងស្រុកជល់គិរី នឹងស្រុកកំពង់ត្រឡាច ឱ្យសហគមន៍យកលេសដើម្បីចេញមុខសុំថ្នាក់លើថា យកលុយដែលបានពីការដាក់ដាយដាក់អ៊ួនក្រឡាញឹក កាត់ព្រែកទាំងនោះមកកសាងនេះកសាងនោះ ហើយឈ្មួញ សុខ ចំរើន ជាអ្នកប្រមូលទិញត្រីពីសហគមន៍នោះមកវិញទាំងអស់។

ប្រជាពលរដ្ឋក៏បានសំណូមពរដល់ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចជាប្រធានរដ្ឋបាលជលផល ពិនិត្យមើលករណីនេះផង។

បើតាមមន្ត្រីមួយចំនួនបង្ហើបឲ្យដឹងថា ឈ្មួញឈ្មោះ សុខ ចំរើន បានឲ្យសហគមន៍ប្រើប្រាស់ឧបករណ៍ខុសច្បាប់ គ្រប់បែបយ៉ាងដាក់ដាយដាក់អ៊ួនក្រឡាញឹកកាត់អូរ កាត់ព្រែក កាត់ស្ទឹងជាច្រើនកន្លែង ក្នុងនោះដូចជានៅចំណុចបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ចំណុចព្រែកតាប្រុស ក្នុងភូមិតាមល់ក្រោម ចំណុចព្រែកល្វាក្នុងភូមិតាមល់លើ ឃុំកោះថ្កូវ ដោយឡែកចំណុចព្រែកតារស់ ស្ថិតនៅក្នុងឃុំកំពង់ក្ដា ស្រុកកំពង់ត្រឡាច និងចំណុចព្រែកថ្មី ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាចក្រោម ចំណុចឆ្នុកអណ្ដែង ស្ថិតនៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន និងលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនអាចសុំការអត្ថាធិប្បាយបានទេ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា ការធ្វើនេសាទ ដោយប្រើឧបករណ៏នេសាទបោះរបាំងផ្នួសចាប់ត្រីរបស់សហគមន៏នេសាទ គឺមានការគាំទ្រពី សមាជិកសហគមន៏នេសាទ និងអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ.រដ្ឋបាលស្រុក និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីយកថវិកាជួយ ទ្រទង់ដល់សហគមន៏នេសាទធានានិរន្តភាព ស្បៀងម្ហូបអាហារ(ប្រហុក.ផ្អក) និងក្នុងកិច្ចការគ្រប់គ្រងការពារថែរក្សាអភិរក្ស អភិវឌ្ឍន៏ ប្រភពធនធានជលផលឲ្យបានល្អប្រសើរ ក្នុងសហគមន៏នេសាទ ។ ចំពោះការធ្វើរបាំងធ្នូសចាប់ត្រីនារដូវបើក នេសាទចំនួន០៣ខ្នើត របស់សហព័ន្ធសហគមន៏នេសាទខេត្តកំពង់ឆ្នាំងគឺសហគមន៍នេសាទ ជាអ្នកធ្វើនេសាទដោយផ្ទាល់ មិនមានការលក់ ឬជួលទៅឲ្យឯកជនណាមួយឡើយ។

ប្រភពដដែលបញ្ជាក់ថា ចំពោះការចោទប្រកាន់ថា មន្ត្រីជំនាញជលផលនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ឲ្យសហគមន៍នេសាទ ដើរតួដើម្បីបិទបាំងភ្នែកថ្នាក់លើ បំផ្លាញធនធានមច្ឆជាតិ នោះគឺជារឿងមិនពិតទេ។ ដោយឡែកចំពោះរូបភាពរថយន្តដឹកកូនត្រី មិនមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្តកំពង់ឆ្នាំងឡើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×