Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនត្រា បើកលឿនមិនប្រយ័ត្នជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុ.ករថយន្តព្រូស បត់ឆ្លងផ្លូវ បណ្តាលឲ្យរថយន្តព្រូសខ្ទេ.ចមួយកំណាត់ចំហៀងខាងមុខ

spot_img

ភ្នំពេញ ÷ រថយន្តធុនត្រាមួយគ្រឿងបើកបរ ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុ.ករថយន្តព្រូសបត់ឆ្លងផ្លូវ ចំពាក់កណ្តាលចំហៀងខាងស្តាំ យ៉ាងពេញទំហឹងវិលជាច្រើនជុំ រួចទៅប៉ះម៉ូតូមួយគ្រឿងទៀត រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ ចំណុចជិតបុរីប៉េងហួត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូស មួយគ្រឿង ពណ៌កណ្តុប្រមេះ ដែលពាក់ផ្លាកលេខភ្នំពេញ 2BD-0920 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងបម្រុងនឹងឆ្លងចូលផ្លូវបេតុង ច្រកចូលផ្សារក្រមួន ភ្លាមនោះដែរស្រាប់តែមានរថយន្តបង្កមួយគ្រឿង ម៉ាកធុនត្រា ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2AI-2098 ធ្វើដំណើបញ្រ្ចាសគ្នា ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុ.ករថយន្តព្រូស ចំពីចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តព្រូសវិលជាច្រើនជុំ រួចទៅប៉ះនិងម៉ូតូឌ្រីមសង់មួយគ្រឿងទៀត បណ្តាលឲ្យដួលរងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ រងការខូចខាតតែរថយន្តទាំងសងខាងធ្ងន់ធ្ងរ និងម៉ូតូតែប៉ុណ្ណោះមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែង យករថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿងទៀត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួចឲ្យភាគីសម្របសម្រួលគ្នា ទៅតាមក្រោយដើម្បីបញ្ចប់រឿង៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img