Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវដោះស្រាយរាល់ភាពរអាក់រអួល ផ្នែកបច្ចេកទេសក្នុងរយៈពេល ២ ម៉ោងយ៉ាងយូរ

spot_img

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថៃ្ងព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហារអាក់រអួល ប្រព័ន្ធធនាគារស្នូល របស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ហើយធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ត្រូវយក ចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខធ.៧.០១៩.៥៧៥ សជណ ស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវឱ្យ គ្រឹះស្ថាននីមួយៗ ត្រូវដោះស្រាយរាល់ភាពរអាក់រអួល ផ្នែកបច្ចេកទេសក្នុងរយៈពេល ២ ម៉ោងយ៉ាងយូរ។

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅថៃ្ងព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រព័ន្ធបច្ចេកទេសរបស់ធនាគារ ABA បានជួបបញ្ហារអាក់រអួលចាប់ពីម៉ោង ៣និង០០ នាទីព្រឹក រហូតមក។ ការណ៍នេះបានធ្វើឱ្យមានបញ្ហារអាក់រអួល និងផលវិបាកដល់សាធារណជន ក្នុងការបើ ប្រាស់សេវាធនាគាររបស់ធនាគារ ABA ធនាគារជាតិនៃកម្ពុជាបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយធនាគារដើម្បីជំរុញការដោះស្រាយឱ្យដំណើរការឡើងវិញបានឆាប់រហ័ស។

ធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ត្រូវយក ចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខធ.៧.០១៩.៥៧៥ សជណ ស្តីពី ការដាក់ឱ្យអនុវត្តគោល ការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវឱ្យ គ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលផ្នែកបច្ចេកទេសក្នុងរយៈពេល ២ ម៉ោងយ៉ាង យូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃ បញ្ហានេះ ហើយនឹងចាត់វិធានការតាមនីតិវិធី។

ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្ត ដល់សាធារណជនបន្តប្រើប្រាស់ សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×