Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ ចុះកិច្ចព្រមព្រៀង ទិញថ្នាំ Molnupiravir លេបព្យាបាលជំងឺកូវីដ-១៩ ពីអាមេរិក

spot_img

រាជធានីបាងកក ៖ ក្រោយពេលចក្រភពអង់គ្លេស បានអនុម័តឲ្យប្រើប្រាស់ថ្នាំលេប Molnupiravir របស់ក្រុមហ៊ុន Merck នៅសហរដ្ឋអាមេរិក មុនដំបូងគេ នៅលើពិភពលោករួចមក ក្រសួងសុខាភិបាលសាធារណៈរបស់ថៃ ក៏ចាប់ផ្ដើមចុះកិច្ចព្រមព្រៀង ទិញថ្នាំលេបប្រភេទនេះ យកមកព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសរបស់ខ្លួន។

បើតាមសារព័ត៌មាន The National Thailand បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រសួងសុខាភិបាលសាធារណៈថៃ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែវិច្ឆិកា) បានចុះកិច្ចព្រមព្រៀង ទិញថ្នាំលេប Molnupiravir ចំនួន៥០ ០០០ប្រអប់ (ឬស្មើនឹង 50,000 Molnupiravir courses) ដើម្បីព្យាបាលជំងឺកូវីដ-១៩។

លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានឲ្យដឹងថា ថ្នាំលេប Molnupiravir នេះ នឹងត្រូវប្រើប្រាស់ សម្រាប់ព្យាបាលតែអ្នកជំងឺកូវីដ-១៩ ត្រូវប្រឈមនឹងគ្រោះថ្នាក់ វិវឌ្ឍទៅរករោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះ។

លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ថា «យើងតម្រង់គោលដៅ ទិញតែឱសថព្យាបាលកូវីដ-១៩ណា ដែលមានប្រសិទ្ធភាព។ ថ្នាំលេប Molnupiravir របស់ក្រុមហ៊ុន Merck នៅសហរដ្ឋអាមេរិកនេះ អាចជួយកាត់បន្ថយហានិភ័យ ពីការបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ និង បញ្ចៀសពីការស្លា.ប់ ដោយជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយក នៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត បានពន្យល់ថា ថ្នាំលេប Molnupiravir របស់ក្រុមហ៊ុន Merck ក្នុងមួយប្រអប់( ឬមួយCourse) មានចំនួន៤០គ្រាប់។ ប៉ុន្ដែអ្នកជំងឺកូវីដ-១៩ ត្រូវលេប ចំនួន៤គ្រាប់ ជារៀងរាល់១២ម៉ោងម្ដង ហើយអ្នកជំងឺ ត្រូវលេបឱសថនេះ ក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា។ ថ្នាំលេប Molnupiravir សម្រាប់ព្យាបាលកូវីដ-១៩នេះ អាចនឹងត្រូវបញ្ជូនមកកាន់ប្រទេសថៃ ខណៈទទួលបានការអនុម័តឲ្យប្រើប្រាស់ ពីរដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ (FDA)។

លោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយក នៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ត នៃក្រសួងសុខាភិបាលសាធារណៈថៃ បានបញ្ជាក់ថា «ចំណែកតម្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩នេះ នឹងបុករួមទាំងពន្ធ និងថ្លៃដឹកជញ្ជូន។ ចំណែកលទ្ធកម្ម នឹងធ្វើឡើង ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Merck & Co និង អនុលោមតាមបទប្បញ្ញត្តិរបស់គណៈកម្មាធិការគ្រប់គ្រងការផ្គត់ផ្គង់ និងលទ្ធកម្មរបស់រដ្ឋាភិបាលថៃ ផងដែរ៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×