Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! អ្នក​ផឹក​កាហ្វេ​នឹង​ភ្នែក​ស ខណៈពេល​ដឹងថា​ទីតាំង​ផលិត​កាហ្វេ​ដ៏​ធំ​មួយ​នៅ​វៀតណាម គេ​យក​«​របស់​មាន​គ្រោះថ្នាក់​នេះ​»​ទៅ​ផលិត​!!

spot_img

​​ទីតាំង​ផលិត​កាហ្វេ​ដំណើរការ​ដោយ​គ្រួសារ​មួយ នៅក្នុង​ខេត្ត Dak Nong ស្ថិតក្នុង​តំបន់​ខ្ពង់រាប​កណ្តាល​នៃ​ប្រទេស​វៀតណាម ថ្មីៗ​នេះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ​កាហ្វេ​ត្រូវបាន​ផលិត​ដោយ​ដៃ​ពី​វត្ថុ​ធាតុ​ដែល​បង្ក​គ្រោះថ្នាក់ ។​

​ប៉ូលីស Dak Nong និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពួកគេ​កំពុង​កសាង​សំណុំ​រឿងនេះ ដើម្បី​កាត់ទោស​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ នៃ​រោងចក្រ​ក្នុងស្រុក​ដែល​ផលិត​កាហ្វេ​កខ្វក់ ។​

​ទីតាំង​ផលិត​កាហ្វេ​នេះ​ដែលជា​កម្មសិទ្ធិ​របស់​ស្ត្រី​ឈ្មោះ Nguyen Thai Loan ត្រូវបាន​ឆ្មក់​ចូល​ដោយ​ប៉ូលីស និង​អធិការ​ចំណីអាហារ កាលពី​រសៀល​ថ្ងៃ​ចន្ទ បន្ទាប់ពី​មាន​សេចក្តី​រាយ​ករ​ណ៍​ពី​អ្នកស្រុក អំពី​សកម្មភាព​សង្ស័យ​របស់​ពួកគេ ។​

​ក្នុងអំឡុងពេល​ឆ្មក់​ចូល អាជ្ញាធរ​បាន​រកឃើញ​កាហ្វេ​ផលិត​រួច​ចំនួន ១០ តោន ក៏ដូចជា​វត្ថុធាតុដើម​ដែល​ត្រូវ​ប្រើ​ក្នុង​ការផលិត ក្នុងនោះ​រួមមាន​ម្សៅ​ខ្មៅ ៣៥ គីឡូក្រាម ដែល​យក​ពី​ថ្មពិល​ប្រើ​រួច និង​ធុង​ទឹក​ប្រឡាក់​ជាតិពុល​សរុប​ទម្ងន់​ប្រហែល ១០ គីឡូក្រាម ។​

​អ្នកស្រី Loan បាន​ឲ្យ​ដឹងថា អ្នកស្រី​បាន​ទិញ​គ្រប់​កាហ្វេ​ពុំ​ត្រូវការ «​សំណល់​» ពី​កន្លែង​ផលិត​ធំៗ​ក្នុង​តម្លៃថោក និង​បន្ទាប់មក​លាយ​ពួកវា​ជាមួយ​វត្ថុ​ធាតុ​ផ្សេងៗ​ទៀត​ដូចជា​ធូលី​កខ្វក់ និង​ធូលី​ថ្ម ហើយ​បន្ទាប់មកទៀត បាន​ប្រើ​ម្សៅ​ខ្មៅ​យក​ពី​ថ្មពិល ដើម្បី «​ជ្រលក់​» ល្បាយ ដើម្បី​ផលិត​សម្រេច​ផលិតផល ។​

​អ្នកស្រី Loan ក៏បាន​សារភាព​ផងដែរ​ថា បាន​បើក​ដំណើរការ​អាជីវ​កម្មនេះ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ និង​បាន​លក់​ចេញ​ជាង ៣ តោន​កាហ្វេ ទៅកាន់​ទីផ្សារ ចាប់តាំងពី​ដើមឆ្នាំ​២០១៨ ៕ ចន្ទី

  

spot_img
×