Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ៖ “ជនប្រព្រឹត្តអំពើហិង្សាត្រូវតែទទួល ខុសត្រូវ ចំពោះមុខច្បាប់”

spot_img

ភ្នំពេញ ៖ ក្រោមការណែនាំរបស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី និងទទួលបានកិច្ចគាំទ្ររបស់កម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ (Safe and Fair) នៃគំនិតផ្តួចផ្តើម Spotlight ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី រវាងសហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ។

ក្រសួងកិច្ចការនារី បានរៀបចំភ្លើងពណ៌ទឹកក្រូចបំភ្លឺ អាគារទីស្តីការក្រសួង ដើម្បីចូលរួមយុទ្ធនា ការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី ដែលចាប់ ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោមមូលបទ “ពិភពលោកពណ៌ទឹកក្រូច៖ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រីចាប់ពីពេលនេះ!” ដែលមូលបទនេះស៊ីសង្វាក់នឹងមូលបទរបស់សាកលលោកនិងមានបច្ចុប្បន្នភាព។
ពណ៌ទឹកក្រូច ត្រូវបានជ្រើសរើសយកដោយអង្គការសហប្រជាជាតិ ដើម្បីតំណាងក្តីសង្ឃឹម អនាគតដ៏ត្រចះត្រចង់និងគ្មានអំពើហិង្សា ជាពិសេសបង្ហាញអំពីសាមគ្គីភាពក្នុងការរួមគ្នាលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សា រួមទាំងអំពើហិង្សាលើស្រ្តីផងដែរ។
ដោយឡែកមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានចូលរួមគាំទ្រដល់យុទ្ធនាការ១៦ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី នៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា ។

“ជនប្រព្រឹត្តអំពើហិង្សាត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់””អំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺជាសកម្មភាពប្រឆាំងនឹងច្បាប់” ផ្នត់គំនិតសង្គម ធ្វើឱ្យមានភាពភ័យខ្លាច ឈឺចាប់ ភាពបន្ទោសបង្គាប់ គំរាម កំហែង មិនអាចទទួលបានសេវានានា។
ការចូលរួមជាមួយយុទ្ធនាការនេះ តាមរយៈកម្មវិធីប្រកួតប្រជែងផលិតវីដេអូស្តីពី «សុខភាពផ្លូវចិត្តវ័យជំទង់» ។

ជាមួយគ្នានោះដែរមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ សូមចូលរួមលើកទឹកចិត្តដល់សាធារណៈជនដែលមានអាយុចន្លោះចាប់ពី១៥ឆ្នាំដល់៣៥ឆ្នាំ ចូលរួមផលិតវីដេអូខ្លីរយៈពេលប្រហែល៣នាទី ជាវីដេអូអប់រំ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងកុមារ ដែលជាគោលដៅអប់រំ ដល់យុវវ័យ និងឪពុកម្តាយ អំពី «សុខភាពផ្លូវចិត្តវ័យជំទង់» ក្នុងបរិបទកូវីដ-១៩ រួចដាក់វីដេអូផលិតបានចូលរួមប្រកួតប្រជែងនៅក្រសួងកិច្ចការនារី តាមរយៈGoogleFom នៅលើFacebook pageរបស់ក្រសួងកិច្ចការនារី៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×