Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ដាក់​បំរាម​ដោយ​ការយល់ដឹង មិនបាច់​ប្រឹង​ស្រែក​តាម​មេក្រូ នៅ​ឯ​វត្ត The Truc Lam ZEN Monastery, Da Lad, Vietnam

spot_img

​នៅក្នុង​វត្ត​អារាម ការ​ហាមប្រាម​មិនអោយ​មាន​ការ​ស្លៀកពាក់​មិន​សមរម្យ​ចូលក្នុង​បរិវេណ​នៃ​ទីសក្ការៈ​នោះ ចំពោះ​អ្នក​ដែល​កាន់ ពុទ្ធ​សាសនា តាម​ធម្មតា​ត្រូវ​យល់ដឹ ង​ព្រោះ​ការប្រតិបត្តិ​នេះ​មាន​ជា​តំណ​រត​ពូជ​រាប់រយឆ្នាំ​មកហើយ គឺ​វា​ជា​រឿង​ត្រូវបាន​បង្រៀន​និង​ប្រៀនប្រដៅ​កូន​ចៅ​ពី​សំណាក់ ចាស់ទុំ ឬ​អ្នក​កាន់​ធម៌​កាន់​អារ្យ​ទាំងឡាយ នៅក្នុង​ផ្ទះ ក្នុងភូមិ​។ ដោយសារ​តែ​វត្ត​នេះ​ស្ថិតក្នុង​តំបន់​ទេសចរណ៍ ហើយ​មាន​ការរៀបចំ​ស្អាត ដោយ​វត្ត​មួយ​នេះ​ជា​វត្ត​ពុទ្ធសាសនា​បែប ZEN ទើប​របៀបរៀបរយ​ត្រូវតែ​មាន​វិន័យ​ខ្ពស់ ហើយ​ស្ងាត់ស្ងៀម​និង​មាន​ការប្រតិបត្តិ​តឹងរឹង​ខ្ពស់​។ ការ​ប្រាប់​ក្នុង​សភាព​ថ្លៃថ្នូរ ដោយ​មិន​មាន​ការ ចាប់ទាញ​ឬ​ការស្ដីបន្ទោស​ចំពោះ​អ្នកដំណើរ​ដែល​បាន​មកដល់​ដោយ​មិន​បាន​ត្រៀមលក្ខណៈ​ជា​មុន​នោះ គេ​ក៏​បាន​លើក​ស្លាក ប្រាប់​បង្គាប់​ដល់​អ្នកដំណើ​រ​ទាំងឡាយ​ដែល មិន​បាន​ដឹង​ឬ​យល់​អំពី​ការ​ស្លៀកពាក់ ដោយហេតុ​ថា​អ្នក​ទាំងនោះ​ជា​ជនបរទេស​មិនសូវ​មាន​ការយល់ដឹង​អំពី​របៀបរបប​ទាំងឡាយ​។ តែ​តាមពិត​ទៅ​គ្រប់​សាសនា​ទាំងអស់​ពេលដែល​ចូល​ក្នុង​ទីសក្ការៈ​គឺ​ត្រូវតែ​ស្លៀកពាក់​អោយ​ស្អាតបាត​និង​សមរម្យ​ដោយ​មិន​លេច​លើ​លេច​ក្រោម​។​

​នៅក្នុង​សង្គម​ខ្មែរ​យើង​សព្វថ្ងៃនេះ តើ​ការ​ប្រៀនប្រដៅ​កូន​ចៅ​ចំពោះ​ការ​តុបតែង​ខ្លួន​ដើម្បី​ចូល​ក្នុង​ទីសក្ការៈ មាន​ក្នុង​កម្រិត​ណា​?!
​ការ​ប្រតិបត្តិ​គឺជា​កត្តា​សំខាន់​ជាង​ការចេះ​និង​ចាំ​ធម៌ ការសូត្រ​ចាំមាត់​ដូច​សេក​មិន​បានន័យថា វា​ជា​ការប្រព្រឹត្ត​ធម៌​នោះទេ​។ ចំពោះ​ពុទ្ធសាសនា​ការ​ប្រតិបត្តិ​តាម​គន្លង​ធម៌ នោះ​គឺជា​ការ​យល់​អំពី​ធម៌ តើ​មាន​អ្នក​ដែល​សូត្រធម៌រ​ត់មាត់​ប៉ុន្មាន​អ្នក ដែល​មិនមែន​ជា​អ្នកបួស​ហើយ​រក្សា​ធម៌​បាន​នោះ​?!

​ខ្មែរ​ភាគច្រើន​មានការ​គិត​មួយ​ថា អ្នក​ដែល​ចូល​វត្ត​ត្រូវ​មាន​អាយុ​សមស្រប ព្រោះ​គិតថា​ក្មេង​មិន​ចេះ​ទ្រាំ​ស្ដាប់​ធុញ​ក្នុងការ​អង្គុយ​ស្មឹង​ស្មា​ត តែ​ពួកគាត់ មិន​បាន​គិតថា អ្នក​ដែល​ត្រូវ​មាន​ចិត្ត​ទៅ​ដោយ​ការសន្តោសប្រណី​ដែល​ធ្វើអោយ​សង្គម​មួយ​ងាយ​រស់នៅ ព្រោះ​ប្រកបទៅដោយ​ការយោគយល់ ដោយ​ធម៌ អធ្យាស្រយ័​ខ្ពស់ ជំនួស​ការ ជេរ​បញ្ចោរ វាយតប់​គ្នា ដើម្បី​ធ្វើ​ជា​ការដោះស្រាយ​បញ្ហា​នោះ គឺជា​យុ​វ័យ​ទាំងឡាយ​នោះទេ​!

​យើង​សូម​កុំភ្លេចថា ទំពាំង​ស្នង​ឫស្សី តែបើ​ទំពាំង​ទាំងនោះ​វា​ធំ​មក​ដោយ​ដង្កូវ ពុក រលួយ​ផុយ តើ​សង្គម​របស់​វា​ធំ​មក​ជា​ឫស្សី​ដើម​ល្អ​បាន​យ៉ាងដូចម្ដេច​?!

​នៅ​ឯ​ប្រទេស​ជិតខាង​ឬ​ឆ្ងាយ​ក្ដី គេ​បាន​យក​ធម៌​ព្រះពុទ្ធ​មក​បង្រៀន​ជា​កម្មវិធីសិក្សា ដោយ​ក្មេង​តូចៗ​គ្រប់​គ្នា​ដែល​ស្ថិត​ក្នុង​គ្រួសារ​ដែល​កាន់​សាសនាព្រះពុទ្ធ មិនមែន​ត្រឹមតែ​ចេះ​ធម៌​ថ្វាយបង្គំ​នោះទេ ពួកគេ​ថែមទាំង​យល់ដឹង​អំពី​ការដាក់​បាត ធ្វើ​ទាន​ទៀតផង​។ កត្តា​នេះ​ហើយ​ដែល​ធ្វើអោយ​សង្គម​របស់​ពួកគេ​មាន​ការរស់នៅ​ស្ងប់ស្ងាត់​ផ្សេង​អំពី​យើង ទើប​ធ្វើអោយ​ការ​តុបតែង​ខ្លួន​មិន​បាន​ក្លាយទៅជា​រឿង​ក្ដៅ​លើ​បណ្ដាញ​សង្គម ជេរ​គ្នាត​ភាគ ដៀល​ដល់​ពូជ ដូចដែល​យើង​បានឃើញ​ជារឿយៗ​នោះទេ​!

​សភាព​ថ្លៃថ្នូរ​របស់​ម​នុស្ស​យើង​គ្រប់ៗ ស្ថិតនៅ​លើ​អ្វី​?!
​ការ​តុបតែង​ខ្លួន​សម​រម្យ អោយ​សមនិង​កាលៈទេសៈ គឺ ៖
១. ជា​ការ​អោយ​តម្លៃ​ខ្លួនឯង​
២. ជា​ការ​អោយ​តម្លៃ​អ្នក​ជុំវិញខ្លួន​យើង​ឬ​អាណា​ព្យាបាល​ញាតិ​ផៅ​៧​សណ្ដាន​
៣. ជា​ការ​អោយ​តម្លៃ​ដល់​ទីកន្លែង​ដែល​យើង​ទៅ​

​ចំណែក​ឯ​ក្នុង​សាសនា​ដ៏ទៃទៀត​ក៏​ដូច្នេះ​ដែរ ក្មេង​ចូលក្នុង​ព្រះវិហារ តាំងតែ​ពី​តូចៗ ដើម្បី​ទៅ​ទទួល​ធម៌​អំពី​ព្រះ​៕ ក្ខិ​ណី​

spot_img
×