Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការក្រៅរដ្ឋាភិបាល​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​

spot_img

​​ភ្នំពេញ ​៖ តំណាង​អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើកា​រលើ​វិស័យ​បរិស្ថាន​ទាំងអស់ បាន​អបអរសាទរ​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​លើ​ការការពារ​និងអ​ភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចេញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៨ តំណាង​អង្គការ​អភិរក្ស និង​បរិស្ថាន​ទាំងអស់ បាន​ប្រកាស​ទទួលស្គាល់​ការខិតខំ​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការការពារ​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ជាមួយនឹង​ការអបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល តំណាង​អង្គការ​ក្រៅ​រដ្ឋភិបាល បាន​គាំទ្រ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​ចំពោះ​ជនល្មើស ដែល​ធ្វើ​ការទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ការកាប់​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់ ដើម្បី​ធានា​លើ​ការការពារ និង​គ្រប់​គ្រោង​ធនធានធម្មជាតិ​ដោយ​ចីរភាព​នៅតាម​តំបន់ការពារធម្មជាតិ ជាពិសេស​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះវិហារ​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបង្ហាញ​ថា យើងខ្ញុំ​តំណាងឲ្យ​ការអភិរក្ស និង​បរិស្ថាន​ទាំងអស់ ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា លើ​ការការពារ​ធនធានធម្មជាតិ អភិរក្ស​ជីវចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ខណៈពេល​ដែល​យើង​អបអរ​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​នេះ ពួកយើង​ក៏​មាន​ការព្រួយបារម្ភ​អំពី​ការបាត់បង់​ធនធានធម្មជាតិ​យ៉ាងគំហុក​ដែល​កំពុងតែ​កើតមាន​នាពេល​បច្ចុប្បន្ន នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​ព្រះវិហារ ។ ដូចជា​តំបន់ការពារធម្មជាតិ​ផ្សេងទៀត ដែល​ស្ថិតនៅ​ប្រទេស​កម្ពុជា​ដែរ ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត កំពុង​ទទួល​រង​នូវ​ការទន្ទ្រាន​ដីព្រៃ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​សកម្មភាព ចាប់យក​ដី​ព្រៃ​ជា​កម្មសិទ្ធិ​ដើម្បី​ការលក់ដូរ ការកាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ដោយ​ខុស​ច្បាប់​ជាដើម​។ សត្វព្រៃ​សំខាន់ៗ​ជាច្រើន​ប្រភេទ ដែល​មាន​វត្តមាន​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​មាន ដូចជា ទន្សោង ខ្លា​ពពក ខ្លា​ឃ្មុំ ស្វា​ព្រាម ទោ​ច ពង្រូល ឆ្កែ​ព្រៃ និង​ប្រភេទ​សត្វ​ស្លាប​ទឹកធំៗ ជាច្រើន កំពុង​ប្រឈម​នូវ​ការគំរាមកំហែង និង​ការបាត់បង់ ។ ព្រៃ​ធម្មជាតិ និង​សត្វព្រៃ មិន​ត្រឹមតែ​មាន​តម្លៃ​ដ៏​មហាសាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ផ្តល់​នូវ​សេវាកម្ម​ផ្នែក​អេកូឡូស៊ី និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ដោយ​និរន្តរភាព នៃ​ការ​ចិញ្ចឹមជីវិត​របស់​សហគមន៍​មូលដ្ឋាន រួមបញ្ចូល​ទាំង​សកម្មភាព អេកូ​ទេសចរណ៍​ផងដែរ​។ ប្រសិនបើ​គ្មាន​ការអន្តរាគមន៍​ជាបន្ទាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញ​ឲ្យមាន​ការគោរ​ព​ច្បាប់​លើ​ការការពារ​បេតិកភណ្ឌ​ធម្មជាតិ​របស់​ជាតិ​នេះ​ទេ ធនធាន​ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វព្រៃ​នេះ អាច​ខូចខាត និង​បាត់បង់​ក្នុង​កម្រិត​ដែល​មិន​អាច​ស្តារ​បាន​ឡើងវិញ​ឡើយ​។ យើងខ្ញុំ​សូម​សំណូមពរ ដល់​រាជរដ្ឋាភិបាល​កម្ពុជា មេត្តា​ចាត់វិធានការ​ជា​បន្ទាន់​និង​ដោយ​គ្មាន​ការពន្យារពេល​ទប់ទល់​និង​ជនល្មើស​ទាំងឡាយ​ណា​ដែល​ទន្ទ្រាន​ដី​ព្រៃ ជា​កម្មសិទ្ធិ អ្នក​កាប់​ឈើ និង​អ្នក​បរបាញ់​សត្វព្រៃ​ខុស​ច្បាប់ ដើម្បី​ធានាបាន​លើ​ការការពារ និង​គ្រប់គ្រង​ដោយ​ចីរភាព​នៅ​ដែន​ជម្រក​សត្វព្រៃ​នេះ​ទុក​ជា​ផលប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​កូនចៅ​ជំនាន់​ក្រោយ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×