Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​CPP ៖ ការឃោសនា​បំផុស​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ប្រឆាំងនឹង​ច្បាប់​

spot_img

​ភ្នំពេញៈ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មានការ​ឃោសនា និង​បំផុស​ឲ្យ​មានការ​ធ្វើបាតុកម្ម​ប្រឆាំង បើសិនណា​គណបក្សប្រឆាំង​ត្រូវបាន​រំលាយ ដោយ​តុលាការ​កំពូល​។ ការឃោសនា​បំផុស​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​នេះ មានន័យថា ប្រឆាំងនឹង​ច្បាប់​។ បើ​ប្រឆាំងនឹង​ច្បាប់ គឺជា​ទង្វើ​ខុសច្បាប់ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដោយ​ជៀស​មិន​រួច​។ ការ​ថ្លែង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឡើង​បន្ទាប់ពី​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា និង​រណសិរ្ស​រំដោះជាតិ​ខ្មែរ បានធ្វើការ​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ និង​សមាជិក​ខ្លួន​ត្រៀម​ធ្វើបាតុកម្ម បើសិន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​។​

​លោក​សុខ ឥសាន បាន​បន្តថា ទោះបី​អ្នកប្រព្រឹត្ត​ល្មើសច្បាប់​នោះ អះអាងថា ជា​សិទ្ធិ​របស់ខ្លួន តែ​សមត្ថកិច្ច​ក៏មាន​សិទ្ធិ​ក្នុងការ​មាន​វិធានការ​ណ៏​ទប់ស្កាត់ និង​បង្ក្រាប​ការធ្វើ​បាតុកម្ម​នោះដែរ​។ ការ​បំផុស​ឲ្យ​ធ្វើបាតុកម្ម​នេះ របស់​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា វា​ស្របគ្នា​នឹង​ការ​បាច​ខិត្តប័ណ្ណ​បំផុស​ឲ្យ​ធ្វើបាតុកម្ម របស់​ពួក​ជន ៥​នាក់​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលជា​ក្រុម​ភេរវកម្ម​ដែរ ដែល​អាច​ត្រូវ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ជា​អា​ទិ៏​។ នេះ​គឺជា​សកម្មភាព​ក្នុង​ក្របខ័ណ្ឌ​នៃ​បដិវត្ត​ន៏​ព៌​ណ ដែល​យក​សិទ្ធិ​សម្តែង​មតិ សិទ្ធិមនុស្ស និង​សេរីភាព មក​ប្រើ​ជា​រូបភាព តែ​ខ្លឹមសារ​ខាងក្នុង​គឺ​ពិសពុល ចង់​បំផ្លាញ​សន្តិភាព ស្ថេរភាព​នយោបាយ សេចក្តីសុខ​សុភមង្គល​របស់​ប្រជាជន យ៉ាងពិត​ប្រាកដ​។ បើ​ចង់​ប្រើ​សិទ្ធិ ម៉េច​ក៏​មិន​បំផុស​ឲ្យ​ប្រជាជន​នាំគ្នា​ទៅ​ចូលរួម​ទស្សនា​កំសាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក ? បំផុស​ឲ្យ​ប្រជាជន​ចូលរួម សំអាត​ទីក្រុង កុំ​បោះ​សម្រាម​ចោល​ពីសពាស ? ដូច្នេះ​ការ​ប្រើបាស់​សិទ្ធិ ត្រូវ​ប្រើ​ឲ្យ​ត្រូវ​តាម​សំណូមពរ​ត្រូវការ​របស់​សង្គម និង​ប្រជាជន​។ បើ​ប្រើ​សិទ្ធិ​ចង់​បំផ្លាញ​សង្គម នោះ​នឹងត្រូវ​ការបង្ក្រាប ដោយ​សិទ្ធិ​របស់​សមត្ថកិច្ច​ដែលជា​អំណាច​ប្រជាជន​ជាក់​ជាមិនខាន​។​

​សូមជម្រាបថា សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ ចំនួន​០៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​របស់​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ ធ្វើការ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​ត្រៀម​ចែក​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រៀម​ធ្វើបាតុកម្ម ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នាពេល​ខាងមុខនេះ​។ ចំណែក​លោក ឡេង សេងហុង ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​លើ​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។​

​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នេះ គឺ​បន្ទាប់ពី​លោក ឡេង សេងហុង ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ បានចេញ​សេចក្តីអំពាវនាវ​ដល់​ស​មា​ជិ​ក​របស់ខ្លួន និង​សិស្ស និស្សិត យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ត្រៀម​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់ខ្លួន​ធ្វើបាតុកម្ម​អហិង្សា​ក្នុងករណី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​៕ ដោយៈ មុនី​រ័ត្ន​

spot_img
×