Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថត X-ray របស់​បុរស​ម្នាក់ រស់នៅ​ខេត្ដ​ព្រៃវែង មាន​សត្វ​កន្លាត​រស់នៅ​ក្នុង​ខ្លួន ជា​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​

spot_img

​​ភ្នំពេញ​៖ ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ច្រាល​ចោល នូវ​ការចុះផ្សាយ​ព័ត៌មាន​ដោយបាន​ក្លែង​អត្ថបទ​លើ​ទំព័រ​ហ្វេ​សប៊ុក​ដែល​មាន​ម្ចាស់ផេក​ឈ្មោះ​មើល កុំ​សាន (Merl Komsan) ដែល​បង្ហោះ​ពី​ករណី​រូបថត X-ray របស់​បុរស​ម្នាក់ រស់នៅ​ខេត្ត​ព្រៃវែង ដោយ​អះអាង​មាន​សត្វ​កន្លាត​មួយ​ក្បាល កំពុងតែ​រស់នៅ​ក្នុង​ខ្លួន​។​

​សេចក្តីប្រកាស​ព័ត៌មាន ទាត់​ចោល​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន Facebook Page មួយ​ឈ្មោះថា មើល កុំ​សាន (Merl Komsan) កាល​ពី​ថ្មី​នេះ​បាន​បង្ហោះ​ករណី​រូបថត X-ray របស់​បុរស​ម្នាក់​រស់​នៅ​ខេត្ត​ព្រៃវែង ដែល​គាត់​ត្រូវបាន​លោក​វេជ្ជបណ្ឌិត​ប្រាប់ថា មាន​សត្វ​កន្លាត​មួយ​ក្បាល​កំពុងតែ​រស់នៅ​ក្នុង​ខ្លួន​របស់​គាត់ ទើប​ធ្វើឲ្យ​គាត់​ចេះ​តែ​មានអា​ការៈឈឺ​ចុក​ចាប់ស្មា​បែបនេះ ហើយ​តម្រូវ​ឲ្យ​គាត់​ទៅ​ព្យាបាល​នៅ​បរទេស​ថែមទៀត​ផង​។ បន្ទាប់មក​បុរស​រូប​នោះ​បាន​លក់​ផ្ទះ និង​ខ្ចីលុយ​ធនាគារ​អស់​ជាច្រើន ដើម្បី​យក​លុយ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។ មកដល់​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ធ្វើ​ការថត X-ray​រួចរាល់​ហើយ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ទៅ​បុរស​អ្នក​ព្រៃវែង​នោះ​វិញ​ថា សត្វ​កន្លាត​ដែល​ថត​បា​នោះ គឺ​វា​ស្ថិតនៅ​ក្នុង​ម៉ាស៊ីន X-ray របស់​មន្ទីរពេទ្យ​ខេត្ត​ព្រៃវែង មិន​មែន​នៅ​ក្នុង​ស្មា​របស់​គាត់​ឡើយ​។ ប៉ុន្តែ​ពេល​នេះ ព័ត៌មាន​នេះ​ត្រូវបាន​ក្រសួង​សុខាភិបាល ប្រកាសថា ជា​ព័ត៌មាន​ក្លែងបន្លំ និង​មិនមែន​កើតឡើង​នៅ​កម្ពុជា​ឡើយ​។​

​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា បន្ទាប់ពី​បាន​ឃើញ​ការចុះផ្សាយ​បែបនេះ​មក ក្រសួង​បាន​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថា អត្ថបទ​នេះ បាន​ក្លែងបន្លំ​ខ្លឹមសារ​ពី​អត្ថបទ​ដើម ដែល​បាន​ចុះផ្សាយ​ហ្វេ​សប៊ុក មាន​ម្ចាស់ផេក​ឈ្មោះ Medecine Life -​ជីវិត​គ្រូពេទ្យ ដែល​ខ្លឹមសារ​បាន​សរសេរ​អំពី​សាច់​រឿង នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា មិន​មែន​នៅ​មន្ទីរ​ខេត្ដ​ព្រៃវែង​នោះ​ឡើយ​។ ក្រសួង​សុខាភិបាល​សុំ​ប្រកាស​ច្រានចោល​នូវ​ព័ត៌មាន​ច្នៃប្រឌិត និង​ជាការ​លេងសើច​របស់​ម្ចាស់ផេក​ឈ្មោះ មើល កុំ​សាន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×