Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​អគ្គនាយក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ យោងតាម​ដីកា​របស់​លោក រៀល សុ​ភិន តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ មេសា ២០១៨​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ បាន​ឃាត់ខ្លួន អគ្គនាយក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រតិបត្តិ​ករឥណ​ទាន​​ប្រសិទ្ធ នៅ​ចំណុច​ផ្លូវវេង​ស្រេង​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ទួន សុ​វណ្ណា ភេទ​ប្រុស ជា​អគ្គនាយក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រតិបត្តិ​ករ​ឥណទាន​ប្រសិទ្ធ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥​អេ​ហ្វ​១ ផ្លូវ​វត្ត​អង្គ​តា​មិញ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

spot_img
×