Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ធ្វើ​ដំណើរ​​ទៅ​​កម្សាន្ត​​ខេត្ត​​ព្រះសីហនុ​ ត្រូវ​​ប្រុង​​ប្រយ័ត្ន​ ​ពី​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ​ព្រោះ​កើត​មានស្ទើរ​​រាល់​ថ្ងៃ

spot_img

ខេត្តព្រះសីហនុ៖ ​មន្ត្រី​សង្គមស៊ីវិល​ធ្វើការ​ងារ​ពាក់ព័ន្ធ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើត​មាន​

នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤​ គឺផ្លូវ​ចេញ​ចូល​ទៅ​ខេត្ត​ព្រះសី​ហនុ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួសស្ទើរ​​ជា​រៀង​រាល់​ថ្ងៃ។ 

ចំណុច​នេះ ​មន្ត្រី​អង្គ​ការ​ជនពិការ ​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​បាន​កត់​សម្គាល់​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​តែង​កើត​មាន​ស្ទើរ​ជារៀង​រាល់​ថ្ងៃ​នៅ​តាម​ផ្លូវ​ជាតិ​លេខ៤ ​និង​នៅ​ទីប្រជុំ​ជន​ក្នុង​ក្រុង​ព្រះសីហនុ ដែល​ទាម​ទារ​ឲ្យ​អ្នក​បើក​បរ ​ឬអ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​ទាំង​អស់​​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ។

ក្រុម​មន្ត្រីអង្គការ​ជនពិការ ​ឲ្យដឹង​បន្ត​ទៀត​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​មាន​នៅ​ខេត្ត​ព្រះសីហនុ គឺបាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ​និង​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​ករណី ​ពិសេស​បាន​នាំឲ្យខាត​បង់​ចំណូល​ថវិកា​គ្រួសារ និង​ថវិកា​ជាតិ​អស់ជាច្រើន​ថែម​ទៀត។

ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​ងារ​ពាក់​ព័ន្ធ​ជន​ពិការ ​បាន​រំលឹក​ដល់​អ្នក​បើកបរ​យាន​យន្ត​ផ្សេងៗ ​មាន​រថ​យន្ត ​និងម៉ូតូជាដើម ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឲ្យ​បាន​ជា​ប្រចាំ ​និង​មិន​ត្រូវ​បើកបរ​ក្នុង​ល្បឿន​លឿន​ខុស​ច្បាប់​បាន​កំណត់​នោះ​ទេ។

ជាង​នេះ​ត្រូវ​មាន​សុជីវ​ធ៌ម​ក្នុង​ការ​បើកបរ ​ឬ​ត្រូវ​មាន​ការ​យោគ​យល់​អធ្យាស្រ័យ​ឲ្យគ្នា​ទៅ​វិញ​ទៅ​មក ប្រយោជន៍​ ​ដើម្បី​ជៀស​ផុត ​ពីអត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ដែល​អាច​នឹង​កើត​មានឡើង​ជាយ​ថាហេតុ​ណាមួយ​។

ប្រជា​ពល​រដ្ឋរស់​នៅ​ខេត្តព្រះសីហនុ ​ទទួល​ស្គាល់​ថា ​ខេត្ត​ទេស​ចរណ៍​ជាប់ឆ្នេរ​សមុទ្រ​មួយ​នេះ ពិតជាកើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្ទើរ​ជារៀង​រាល់​ថ្ងៃ​ពិត​មែន ​ហើយ​គ្រោះ​ថ្នាក់​ភាគច្រើន​ បាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់ របួស​ធ្ងន់ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​ទាំង​ឯកជន និង​ទ្រព្យ​សម្បត្តិ​សាធារណៈ របស់​រដ្ឋ​ថែមទៀតផង​​។

ពួកគេ​ស្នើ​ដល់​អ្នក​បើកបរ ឬអ្នក​ប្រើ​ប្រាស់​ផ្លូវ ដែល​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ផ្លូវ​ជាតិ​លេខ៤ ត្រូវប្រុង​ប្រយ័ត្ន​ខ្ពស់ ​ពីគ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ស្នើឲ្យ​​អ្នក​បើក​បរ​ទាំង​អស់​​ត្រូវ​គោ​រព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យបានទាំង​អស់​គ្នា និង​​ជា​ប្រចាំ។ ពិសេស​អ្នក​បើក​បរ ​ដែល​មិន​ស្គាល់​ស្ថាន​ភាព​ផ្លូវ ​មិន​ត្រូវ​បើកបរ​ក្នុង​ល្បឿន​លឿន ​ឬវ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​នោះ​ទេ។

ជាក់​ស្តែង នៅ​ថ្ងៃសុក្រ ​ទី២០​ ខែ​មេសា​ ឆ្នាំ​២០១៨ នៅ​ទី​ប្រជុំជន​ក្នុង​ក្រុងព្រះ​សីហនុ ​នៅ​មាន​ពេល​ភ្លៀងធ្លាក់​មួយ​មេ​ធំ គឺបាន​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ខឿន ​ឬរបាំងចែកផ្លូវ និង​បុក​បង្គោល​ភ្លើង ចំនួន ២ករណី​ផ្សេង​គ្នា ​នៅ​ត្រង់​ចំណុច​ចំណោត​លោក​យាយម៉ៅ និង​នៅចំណោត​សាលា​បឋមសិក្សារ​ហ៊ុន សែន​ក្រុង​ បណ្តាល​ឲ្យខូច​ខាត​រថ​យន្ត និង​ទ្រព្យ​សម្បត្តិ​រដ្ឋមួយ​ចំនួន​ទៀត​៕ ដែន សីមា

  

spot_img
×