Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្រភពអង់គ្លេស ស្នើឲ្យប្រធានាធិបតីបារាំង ទទួលជនចំណាកស្រុកត្រឡប់ទៅវិញ

spot_img

ទីក្រុងឡុងដ៍ ៖ នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសរសេរលិខិត ផ្ញើទៅជូនប្រធានាធិបតីបារាំង ស្នើឲ្យទទួលយកជនចំណាកស្រុកត្រឡប់ទៅវិញ ហើយសំណើនេះ បានកើតឡើង ក្រោយពេលកើតមានសោក.នាដ.កម្មដ៏ធំបំផុតបំផុតលិចទូកសម្លាប់មនុស្ស២៧នាក់ នៅក្នុងច្រកសមុទ្រ ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក ប៊ូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសរសេរលិខិត ផ្ញើទៅជូនលោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតិបារាំង ស្នើឲ្យទទួលយកជនចំណាកស្រុកវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ។ នាយករដ្ឋមន្រ្ដី បានកំណត់ជំហានចំនួនប្រាំ «ធ្វើឲ្យផ្លាស់ប្ដូរបន្ថែមទៀត និង លឿនជាងមុន » ចៀសវាងការកើតមាននូវសោក.នាដ.កម្មម្ដងទៀត។

ជាមួយគ្នានេះ លោកស្រី Priti Patel រដ្ឋមន្រ្ដីក្រសួងមាតុភូមិ នឹងជួបចរចាជាមួយនឹងលោក Gerald Darmanin រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបារាំង នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងទីក្រុង Calais នាភាគខាងជើង ប្រទេសបារាំង ស្ដីអំពីកិច្ចសហប្រតិបត្ដិការ នាពេលអនាគត។

អាជ្ញាធរបារាំង បានបញ្ជាក់ថា ជនចំណាកស្រុក ចំនួន២៧នាក់ បានធ្វើដំណើរ តាមទូក ចាក់ចេញពីឆ្នេរសមុទ្របារាំង ឆ្លងកាត់ច្រកសមុទ្រ ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។ ប៉ុន្ដែ ទូករបស់ពួកគេ បានលិចនៅជិតទីក្រុង Calais នាភាគខាងជើង ប្រទេសបារាំង បណ្ដាលឲ្យលង់ស្លា.ប់ ចំនួន២៧នាក់។ ក្រោយពេលមានឧបទ្ទវហេតុដ៏រន្ធត់បែបនេះកើតឡើង ទាំងអាជ្ញាធរបារាំង និង អង់គ្លេស បានចេញប្រតិបត្ដិការ ជួយសង្គ្រោះ ទាំងតាមផ្លូវអាកាស និងផ្លូវសមុទ្រ។

ឧបទ្ទវហេតុ នៃសោកនាដកម្មដ៏ធំបំផុត នៅក្នុងច្រកសមុទ្រចក្រភពអង់គ្លេសនេះ បានកើតឡើង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមជនរងគ្រោះទាំង២៧នាក់នោះ រួមមាន បុរសចំនួន១៧នាក់ ស្ដ្រី៧នាក់ ដែលម្នាក់មានផ្ទៃពោះ និង កុមារ៣នាក់៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×