Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ែម សំអូន ព្រមានជនដែលយកឈ្មោះលោក ទៅបង្ខូចរឿងមិនល្អ

spot_img

ភ្នំពេញ ៖ តារាចម្រៀងលោក យ៉ែម សំអូន បានធ្វើការព្រមានទៅជនមួយក្តាប់តូច ដែលបានយកឈ្មោះរបស់លោកធ្វើជាប្រធានបទ បង្ខូចបង្អាប់ប៉ះពាល់ដល់ការងាររកស៊ីរបស់លោក។

ដោយមិនបង្ហាញអត្តសញ្ញាណលោក យ៉ែម សំអូន បានត្រឹមឲ្យជនទាំងនោះបញ្ឈប់ជាបន្ទាន់ នូវការយកឈ្មោះក្រុមតន្ត្រីរបស់លោក ទៅភូតភូដល់អតិថិជន ដើម្បីកេងផលប្រយោជន៍មកលើខ្លួន។

លោក យ៉ែម សំអូន បានលើកឡើងតាមគណនេយ្យហ្វេសប៊ុករបស់លោកថា សមត្ថភាពគឺជាទន់សូមអ្នកមេត្តារក្សាកិត្តិយស និងតម្លៃឱ្យបានគ្រប់គ្នាផង ក្នុងនាមជាអ្នកអ្នកគ្រប់គ្រងក្រុមតន្ត្រី ហើយបើសិនជាអាចបានសូមបញ្ឈប់យកកេរ្តិ៍ឈ្មោះរបស់ខ្ញុំ ទៅធ្វើជាប្រធានបទ ក្នុងការបើកផ្លូវការងារដល់ចោលម្សៀត ក្នុងការដែលកុហកភ្ញៀវ របស់អ្នកទៀតអី ព្រោះតម្លៃរបស់ខ្ញុំថ្លៃថ្នូរគឺខ្ពស់ជាងអ្នកឆ្ងាយណាស់ នៅក្នុងការងារសិល្បៈនេះ។

លោកថា ខ្ញុំបានដឹងរឿងច្រើន មានទាំងឯកសារ មានទាំងសំឡេង ព្រមទាំងមានទាំងសាក្សីពីភ្ញៀវច្រើននាក់ទៀត ប៉ុន្តែមិនមែនទ្រាំទេ តែស៊ូធ្វើជាមិនដឹងសិន,,,,យល់។

បើតាមលោក យ៉ែម សំអូន ក្រុមតន្ត្រីរបស់ខ្ញុំ មិនដែលមានប្រវត្តិ បញ្ចុះតម្លៃដើម្បីតែបានការងារធ្វើនោះទេ ព្រោះវាបញ្ជាក់អំពីភាពអន់ប៉ុន្តែបើបញ្ចុះតម្លៃទាល់តែការអញ្ជើញសេវាកម្មរបស់ខ្ញុំជាកញ្ចប់ចាប់ពី ៥ មុខឡើងទៅ,,,,យល់ផង នេះជាសេវាកម្ម ច្បាស់លាស់ កម្រិតស្តង់ដាររបស់Dara Entertainment របស់ខ្ញុំ,,,, យល់។

គួរបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេស និងគ្រប់វិស័យឡើងវិញនោះ ក្រុមតន្ត្រីរបស់លោក យ៉ែម សំអូន ត្រូវបានគេមើលថា បានទទួលការជួលពីម្ចាស់ដើមការ ជាបន្តបន្ទាប់ស្ទើមិនដាច់សូរ។

លោក យ៉ែម សំអូន ទទួលស្គាល់ថា ចាប់តាំងពីមានការអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ឡើងវិញ ក្រុមតន្ត្រីរបស់លោកបានចាប់ផ្តើមមានការងារធ្វើ ដែលស្ទើគ្មានពេលសម្រាក។

លោកបញ្ជាក់ថា សម្រាប់វង់តន្ត្រីរបស់លោក គឺលោកតែងតែព្យាយាមធ្វើយ៉ាងណាឲ្យភ្ញៀវដែលបានជួលទៅមានទម្រុកចិត្ត និងផ្តល់ភាពឥតខ្ចោះសម្រាប់អតិថិជន។

លោកថា កត្តានេះបានធ្វើក្រុមតន្ត្រីរបស់លោក ទទួលបានការជួលពីម្ចាស់ដើមការជាបន្តបន្ទាប់ ខណៈពេលដែលក្រុមតន្ត្រីរបស់លោក បានប្រមូលផ្តុំដោយតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះ និងមានបទពិសោធន៍លើអាជីពច្រៀងនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×