Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការពារចិន ចោទប្រកាន់អាមេរិកថា គ្មានការទទួលខុសត្រូវទៅលើសេចក្តីថ្លែងការណ៍របស់បញ្ហាតៃវ៉ាន់

spot_img

រដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានថ្លែងថា ខ្លួនមិនមានកន្លែងណាត្រូវសម្របសម្រួលជុំវិញបញ្ហាតៃវ៉ាន់ទេ ហើយសហរដ្ឋអាម៉េរិកក៏មិនគួរលូកដៃ និងបំភាន់លើបញ្ហានេះដែរ។ ចិនបាននិយាយថា​ បញ្ហាតៃវ៉ាន់ ដែលខ្លួនបានអះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួន គឺជារឿងដែលមានភាពចម្រូងចម្រាសគ្នាមែនទែននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ហើយស​ហរដ្ឋអាម៉េរិក គឺជាប្រទេសមួយដែលគាំទ្រតៃវ៉ាន់បំផុតឱ្យឈរលើឆាកអន្តរជាតិ និងជាប្រទេសដែលផ្គត់ផ្គង់សព្វាវុធច្រើនផងដែរ។

នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែក្នុងទីក្រុងប៉េកាំង ដើម្បីអត្ថាធិប្បាយអំពីទំនាក់ទំនងយោធាចិន-អាម៉េរិកក្នុងដំណោះស្រាយនៃកិច្ចពិភាក្សានាពេលថ្មីៗនេះ រវាងប្រធានាធិបតីទាំងពីរ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វ៉ូ ជៀន បាននិយាយថា ការមានទំនាក់ទំនងប្រកបដោយផាសុខភាព និងស្ថិរភាព គឺជារឿងល្អសម្រាប់ប្រទេសទាំងពីរ និងអ្វីដែលពិភពលោករំពឹងទុក។ លោក វ៉ូ ជៀន បានថ្លែងថា ប្រទេសចិនកំពុងប្តេជ្ញារក្សាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិជាមួយសហរដ្ឋអាម៉េរិក។

អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះបានបន្តថា ប្រទេសចិនមានគោលការណ៍សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងយោធាទាំងពីរប្រទេស ដែលអាចនិយាយបានថា ទាំងដែនអធិបតេយ្យភាពរបស់ខ្លួន សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្នូលដែលមិនអាចរំលោភបំពានបាន។ ជាពិសេសលើបញ្ហាតៃវ៉ាន់ ចិនគ្មានកន្លែងសម្រុះសម្រួលទេ ហើយភាគីអាម៉េរិកមិនគួរមានការបំភាន់ណាមួយអំពីរឿងនេះទេ។

តៃវ៉ាន់ដែលគ្រប់គ្រងដោយអ្នកប្រជាធិបតេយ្យ បានថ្កោលទោសចិនចំពោះការបង្កើនសម្ពាធការទូត និងយោធា ដើម្បីព្យាយាមបង្ខំឱ្យកោះមួយនេះទទួលយកអធិបតេយ្យភាពរបស់ចិន។ ក្នុងនោះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ិនវិនបានប្តេជ្ញាការពារកោះនេះ ហើយបាននិយាយថា មានតែប្រជាជនរបស់ខ្លួនទេ ដែលអាចសម្រេចជោគវាសនាអនាគតរបស់ខ្លួនបាន៕ ប្រភព៖ SBS News

spot_img
×