Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសស្រីលង្កាបានបង្កើនតម្លៃកំណត់លើមុខទំនិញសំខាន់ៗដើម្បីបិទទីផ្សារងងឹត

spot_img

រដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា៖ ថ្មីៗនេះរដ្ឋាភិបាលស្រីលង្កា ​បានលើកឡើង​តម្លៃកំណត់នៃទំនិញសំខាន់ៗ​មួយចំនួនក្នុងគោលបំណង បញ្ឈប់ការតម្រង់ជួររាប់ម៉ោងដើម្បីទិញទំនិញរបស់ប្រជាជន។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលបាន ចាត់វិធានការដើម្បីដកមុខទំនិញដូចជា ម្សៅស្រូវសាលី ម្សៅទឹកដោះគោ ស៊ីម៉ងត៍ និងឧស្ម័ន LP ចេញ ពីបញ្ជីទំនិញដែលបានកំណត់ ដោយបើកផ្លូវសម្រាប់អ្នកនាំទំនិញចូលដើម្បីបង្កើនតម្លៃ​ទំនិញ របស់​ពួកគេសម្រាប់ទីផ្សារក្នុងស្រុក។

អស់ពេលជាច្រើនខែមកហើយ ដែលមនុស្សបានតម្រង់ជួរ ជារៀងរាល់ថ្ងៃនៅខាងក្រៅកន្លែងអាជីវកម្មរបស់រដ្ឋ ដើម្បីទិញម្សៅទឹកដោះគោ អង្ករ ឧស្ម័ន LP និងរបស់របរចាំបាច់ផ្សេងទៀត។ នៅចុងខែកញ្ញា ឆ្នាំ 2021 ម្ចាស់​រោងម៉ាស៊ីនកិនស្រូវបានប្រកាស ពីតម្លៃអង្ករលក់រាយថ្មី បន្ទាប់ពីការសម្រេចចិត្ត​របស់រដ្ឋាភិបាលក្នុងការ​លើក​តម្លៃកំណត់។ ហើយ ចំណាត់ការនេះបានធ្វើ​ឡើងបន្ទាប់ពីរដ្ឋាភិបាលបាន​ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន​ជុំវិញបញ្ហា កង្វះស្បៀងអាហារកាលពីថ្ងៃទី៣១ ខែសីហា និងបានដាក់ការបែងចែក ដោយបង្ខំឱ្យកសិករលក់ ស្រូវទៅឱ្យភ្នាក់ងាររដ្ឋ និងរឹបអូសយកមួយចំនួនពីឃ្លាំងឯកជន ដែលនាំឱ្យមានការខ្វះខាតលើ រូបិយប័ណ្ណ​បរទេស​ ដែលបណ្តាលមកពី វិបត្តិជម្ងឺរាតត្បាត បន្ថែមពីលើការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងរបស់របរ​ចាំបាច់​ផ្សេងទៀតនៅក្នុងកោះ ដែលមានប្រជាជនចំនួន 21 លាននាក់។

ទេសាភិបាលធនាគារកណ្តាល លោក Nivard Cabraal បាននិយាយថាគាត់បានផ្តល់សិទ្ធិចំនួន 50 លាន​ដុល្លារ ដើម្បីទទួលបានការព្រលែងទូកុងតែន័រដែលផ្ទុកម្សៅទឹកដោះគោដែលត្រូវបានឃាំងនៅ ក្នុងកំពង់ផែ Colombo អស់រយៈពេល 3 ខែកន្លងមកនេះ។ ដរាបណា​​តម្លៃកំណត់​ត្រូវ​បាន​លើក ​ឡើង អ្នក​នាំ​ចូល​ម្សៅ​ទឹកដោះគោ​ត្រូវ​ដំឡើង​តម្លៃ​មុនគេ។

លោក Asela Sampath  សកម្មជនសិទ្ធិអ្នកប្រើប្រាស់ បាននិយាយថា​“តម្លៃរបស់របរ​សំខាន់ៗ​ទាំងអស់​ត្រូវ​បាន​ឡើងថ្លៃ ដែលមានន័យថាមនុស្សនឹងពិបាកក្នុងការ បំពេញតម្រូវការអាហារប្រចាំថ្ងៃរបស់ពួកគេ។ នេះគឺជា​ស្ថាន​ភាពដ៏ធ្ងន់ធ្ងរមួយ។ ក្នុងនាម សមាគមន៍ម្ចាស់ហាងនំបុ័ង យើងបានដំឡើងត្រឹមតែ 10 រូពី សម្រាប់អាហារ​មួយកញ្ចប់។ អ្វីដែលធ្វើឱ្យយើងបារម្ភគឺថា រដ្ឋាភិបាល និងក្រុមមន្ត្រីផ្តល់កញ្ចប់អាហារដល់អ្នកប្រើប្រាស់ ដោយ​គ្រាន់តែបង្កើនតម្លៃចំនួន 10 រូពី ដើម្បីឱ្យវាមានតម្លៃសមរម្យសម្រាប់ពួកគេ។ យើង អាចបង្កើនតម្លៃចំនួន 30 រូពី បន្ទាប់មកវានឹងប្រែទៅជាវិបត្តិនយោបាយដែលអ្នកប្រើប្រាស់ អាចនឹងត្រូវប្រឆាំង។ ក្នុងនាមជាសមាគមម្ចាស់ហាងនំប៉័ង យើងមានការព្រួយបារម្ភយ៉ាង ខ្លាំងអំពីអ្នកប្រើប្រាស់ ដោយសារពួកគេ​ជាអាទិភាពចម្បងរបស់យើង។ ”

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្រីលង្កា លោក Hon. Dr. Bandula Gunawardena បាន​ឱ្យដឹងថា នៅសភាទាក់ទងនឹងការដំឡើងថ្លៃទំនិញ៖ “មនុស្សច្រើនជាង 0,7 លាននាក់ បានប្រថុយជីវិត​របស់​ពួក​គេ​នៅក្នុងប្រទេសមួយ ដូចជាសហរដ្ឋអាមេរិក ដែលនៅទីនោះមានកម្លាំងយោធា និងកន្លែងស្រាវជ្រាវល្អជាង ស្រីលង្កា។ ពិភពលោកទាំងមូលបានស្ថិតនៅក្រោមការបិទខ្ទប់ ហើយតម្លៃទំនិញសំខាន់ៗ ទាំងអស់ត្រូវ​បាន​កើន​ឡើងយ៉ាងខ្លាំងដោយសារតែការឡើងថ្លៃនៃការដឹកជញ្ជូនកប៉ាល់ និងទំនិញ។ ក្នុងរយៈ​ពេលមួយ​សប្តាហ៍​ចុងក្រោយនេះ តម្លៃប្រេងសាំងត្រូវបានកើនឡើង 130% នៅក្នុងទីផ្សារពិភពលោក ដែលជាមូលហេតុ​នៃស្ថាន​ភាពបច្ចុប្បន្នដែលកំពុងមាន នៅក្នុងប្រទេស។​យើងត្រូវតែសាទរ​ដែលរដ្ឋាភិបាល​ស្រីលង្កាអាចស្ថិត​ក្នុង​ចំណោម​ប្រទេស ទាំងដប់ដែលអាចចាក់វ៉ាក់សាំងបានដល់ប្រជាជនភាគច្រើន។  ”

លោក Uruwarige Wannila Atthho មេដឹកនាំជនជាតិដើម បាននិយាយថា​“ដោយសារការឡើង​ថ្លៃនាពេល​បច្ចុប្បន្ន​នៃទំនិញសំខាន់ៗ ប្រជាជនភាគច្រើនដែល​រកបានតាមរយៈ​ប្រាក់ឈ្នួលប្រចាំថ្ងៃត្រូវ​បានរង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ និងពិបាក ផ្គត់ផ្គង់អាហារប្រចាំថ្ងៃរបស់ពួកគេ។ ប្រសិន​បើស្ថានភាពនេះ​អាចកាន់​តែធ្ងន់​ធ្ងរ​ឡើង ហើយដោយសារកត្តានេះ មនុស្សក្នុងសហគមន៍របស់យើងក៏ប្រឈមនឹងការលំបាកជា ច្រើនក្នុងជីវិ​ត​ប្រចាំថ្ងៃរបស់ពួកគេ។  ប្រភព៖ A24

spot_img
×