Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាប្រទេសជាច្រើន នៅអាស៊ី និង អឺរ៉ុប ចាប់ផ្ដើមរឹតបន្ដឹងលើអ្នកដំណើរ មកពីប្រទេសចំនួន៧ នៅទ្វីបអាហ្វ្រិក

spot_img

រាជធានីតូក្យូ ៖ ក្រោយពេលរកឃើញនូវវីរុសបំប្លែងថ្មី ដ៏កាចសាហាវខ្លាំងបំផុត ដែលលេខសម្គាល់ B.1.1.529 នៅប្រទេសអាហ្វ្រិកខាងត្បូង នោះមក បណ្ដាប្រទេសជាច្រើន នៅអាស៊ី មជ្ឈិមបូព៌ា និង អឺរ៉ុប នឹងចាប់ផ្ដើមរឹតបន្ដឹងព្រំដែនរបស់ខ្លួនឡើងវិញ ហើយហាមឃាត់អ្នកដំណើរមក មកពីប្រទេសចំនួន៧ នៅទ្វីបអាហ្រ្វិក។

ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្រ្ដរបស់អាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា ក្រុមមន្រ្ដីជំនាញរបស់ខ្លួន រកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី B.1.1.529 ក្នុងចំនួនតិចតួច។ ប៉ុន្ដែករណីនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ កំពុងតែស្រាវជ្រាវ ស្វែងរកផលប៉ះពាល់របស់វា។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (ហៅកាត់ WHO) ក៏កំពុងតែសិក្សា ដើម្បីកំណត់ឥទ្ធិពលរបស់វាដែរ។

វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី B.1.1.529 បានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយរហូតមកដល់ពេលនេះ ក្រុមមន្រ្ដីជំនាញ បានរកឃើញ នៅក្នុងប្រទេសអ៊ីស្រាអែល និង ហុង កុង និង បណ្ដាប្រទេសមួយចំនួនទៀត។

បើតាមបណ្ដាញសារព័ត៌មានអន្ដរជាតិ បានផ្សាយថា ប្រទេសមួយចំនួន នៅអាស៊ី និង មជ្ឈិមបូព៌ា រួមមាន ជប៉ុន សិង្ហបុរី ហ្វីលីពីន អារ៉ាប៊ីសាអូឌីត និងបារ៉ែន នឹងដាក់កំហិតលើអ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិកខាងត្បូង និង បណ្ដាប្រទេសជាច្រើនទៀត នៅជុំវិញប្រទេសនេះ។ ចំណែក អាជ្ញាធររុស្ស៊ី បានបញ្ជាក់ថា ខ្លួន នឹងណែនាំឲ្យមានការរឹតបណ្ដឹងការធ្វើដំណើរ សម្រាប់ជនបរទេសនានា មកពីប្រទេសនានា នៅទ្វីបអាហ្វ្រិក ក៏ដូចជា ហុងកុង ផងដែរ។

សារព័ត៌មានជប៉ុន NHK បានចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា បណ្ដាប្រទេស និង តំបន់ជាច្រើន នៅទូទាំងពិភពលោក កំពុងតែរឹតបន្ដឹងព្រំដែនរបស់ខ្លួនឡើងវិញ ក្រោយការរកឃើញវីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងលឿន មានប្រភព នៅប្រទេសអាហ្វ្រិកខាងត្បូង។ រីឯប្រទេសជាសមាជិកសហភាពអឺរ៉ុប បានព្រមព្រៀង ដាក់កំហិតការថ្វើដំណើរ មកពីប្រទេសចំនួន៧ នៅតំបន់ភាគខាងត្បូង នៃទ្វីបអឺរ៉ុប រួមមាន ប្រទេសអាហ្វ្រិកខាងត្បូង, ប៊ូស្វាណា (Botswana) ណាមីបៀ (Namibia) និង មូហ្សាមប៊ីក (Mozambique) ជាដើម។

លោក Hirokazu Matsuno ប្រធានលេខាធិការខុទ្ទកាល័យ បានប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា អ្នកធ្វើដំណើរ មានប្រវត្ដិទើបនឹងទៅប្រទេស Botswana, Eswatini, Lesotho, Namibia, អាហ្វ្រិកខាងត្បូង និង Zimbabwe នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន១០ថ្ងៃ នៅក្នុងកន្លែងដែលកំណត់ ដោយរដ្ឋាភិបាល ខណៈពួកគេចូលមកដល់ជប៉ុន។ ជប៉ុន នឹងរឹតបន្តឹងដល់អ្នកធ្វើដំណើរ មកពីប្រទេសចំនួន៦ នៅទ្វីបអាហ្រ្វិក។ ការហាមឃាត់ដល់អ្នកដំណើរបែបនេះ បានកើតឡើង ក្រោយពេលវីរុសបំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញ នៅ ប្រទេសអាហ្វ្រិកខាងត្បូង ហើយវាមានលក្ខណៈឆ្លងសាហាវខ្លាំងជាង វីរុស Delta ដែលរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×