Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្ទុះ​ឡក​ម្តៅ៖ មនុស្ស​ចំនួន​១៩​នាក់ របួសធ្ងន់​និង​ស្រាល​

spot_img

​ភ្នំពេញៈ កម្ម​ការ​ជាច្រើន​នាក់​បាន​រងរបួស ដោយសារតែ​ផ្ទុះ​ឡ​កម្ដៅ​នៅក្នុង​រោងចក្រ​យីហោ គ័ង​ស៊ីន ផលិត​សរសៃអំបោះ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ​។ រោងចក្រ​យីហោ គ័ង​ស៊ីន ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការផ្ទុះ​ឡក​ម្ដៅ​នេះ ដោយសារតែ​វា​ឡើង​កំដៅ​ខ្លាំង បណ្តាល​ឲ្យ​ផ្ទុះ​បាក់ស្រុត​អគារ​រោងចក្រ និង​ផ្ទុះ​កញ្ចក់​ជាច្រើន​ផ្ទាំង បាន​បណ្តាល​ឲ្យ​ត្រូវ​កម្មករ​នៅក្នុង​រោងចក្រ​។ ប៉ុន្តែ​មិនមាន​កម្មករ​ណា​ម្នាក់​បាន​ស្លាប់​នោះទេ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ឡ​កំដៅ បណ្តាលអោយ​រងរបួស​មនុស្ស​២​នាក់ និង​បាន​ខ្ទាត​ឡ​កំដៅ​ទៅ​ត្រូវ​អាគារ​ក្រុមហ៊ុន តាំង ផេង​ប៉ោ និង​រោងចក្រ ហ្វង ស៊ីន បណ្តាលអោយ​បាក់​ជញ្ជាំង និង​បែក​កញ្ចក់ ហើយ​បាន​បណ្តាលអោយ​រងរបួស​កម្មករ ចំនួន​១៧​នាក់​។ សរុប​មនុស្ស​របួស​ក្នុង​ហេតុការណ៍​ខាងលើ​មាន​ចំនួន​១៩​នាក់ ក្នុងនោះ​របួសធ្ងន់​៤​នាក់​៕ ដោយៈ មុនីរាជ​

spot_img
×