Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាសាទ ដាវី ស្ថានភាពប្រសើរបន្តិច ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ស.ន្លប់៦ថ្ងៃ

spot_img

ភ្នំពេញ ៖ រហូតមកទល់នៅថ្ងៃនេះ ស្ថានភាពរបស់Miss Universe Cambodia ប្រាសាទដាវី បានវិវត្តន៍មករកភាពល្អប្រសើរបន្តិចហើយ បន្ទាប់ពីនាងបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស.ន្លប់មិនថឹងខ្លួនអស់រយៈពេល៦ថ្ងៃមកនេះ។

បើយោងតាមការបង្ហោះសារពីម្តាយរបស់នាង ប្រាសាទ ដាវី តាមហ្វេសប៊ុកបានបញ្ជាក់ថា ជម្រាបសួរអ៊ុពូមីងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ឥឡូវនេះកូនស្រីរបស់នាងខ្ញុំ ដា វី បានចេញពីបន្ទប់ I C U ហើយ ចំណែកសុខភាពរបស់នាងបានធូរស្រាលជាងមុនបន្ដិចហើយ។ នាងបានដកដង្ហើមដោយខ្លួនឯងបានវិញហើយ នាងដឹងខ្លួនម្ដងៗ តែនិយាយមិនទាន់បាននៅឡើយទេ។

ក្នុងនាមជាម្តាយ ប្រាសាទ ដាវី សូមថ្លែងអំណរគុណដល់បងប្អូនញាតិមិត្តទាំងអស់ ដែលបារម្ភតែងតែសួរសុខទុក្ខនិងជូនពរនាងជារៀងរាល់ថ្ងៃ បានពាក្យជូនពរជាច្រើននេះ ហើយដែលនាងបានធូរស្បើយឡើងៗរៀងរាល់ថ្ងៃ។

នាងខ្ញុំនិងគ្រួសារសូមសូមថ្លែងអំណគុណ បងប្អូនញ្ញតិមិត្តជិតឆ្ងាយដែលបាន ឧបត្ថមជាថវិកាដល់ក្រុមគ្រួសាយើងខ្ញុំ និង សួរសុខទុក្ខ និងជូនពរកូនរបស់នាងខ្ញុំនៅពេលនេះ ហើយយើងខ្ញុំទាំងអស់ក៍សូមទោសផងដែមិនបានតបខមេន និងឆាតភា្លមៗ។

គួរបញ្ជាក់ថា តារាស្រី កញ្ញា ប្រាសាទ ដាវី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ OCIC ដោយត្រូវរថយន្តឈ្នួល បានបើកបុ.កពីក្រោយពេញទំហឹង បន្ទាប់ពីនាងធ្វើដំណើរ ចេញពីធ្វើការ បណ្តាលឲ្យរងរបួសធ្ងន់ និងមានឈាមកក ក្នុងក្បាលទៀតផង ។

មានសេចក្តីរាយការណ៍ថា ក្រោយជួបហេតុការណ៍ខាងលើមានរថយន្តសង្រ្គោះបន្ទាន់២គ្រឿង បានមកដឹក ហើយទីបំផុត បានទៅលើរថយន្តមួយគ្រឿង ដឹកទៅពេទ្យរដ្ឋមួយ។
ដោយសារចំណាយពេលស៊ើបដំណឹងគ្រួសារ គេត្រូវទុកគាត់ចោលជាង៤ម៉ោង ទើបយកទៅស្កេន។ នៅរសៀលថ្ងៃទី១៣ ពេទ្យប្រាប់ថា កំណកឈាមរាយប៉ាយក្នុងខួរក្បាល បានបង្កផលវិបាកដល់ការវះកា.ត់៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×