Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២១ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ទោះបី​មាន​សម្ពាធ​ច្រើន​តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​លញ​អ​សម្រាប់​ការ​ទៅ​ឆ្ងាយ​រក​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រព្រឹត្តទៅ​ដោយ​រលូន ពុំមាន​បញ្ហា​រាំងស្ទះ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​អំពី​ប្រាក់​កាស ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​អ្នក​ពេញចិត្ត ៕

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​ដំណើរការ​ទៅ​តាម​គម្រោង តែ​ដោយសារ​នៅ​មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយ​ស្រេចបាច់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិនគួរ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ៕

​ឆ្នាំ​ថោះ ៖ ការងារ ល្អប្រសើរ ធ្វើ​អ្វី​ក៏​សម្រេច​បាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ គួរ​ពិគ្រោះ​ជាមួយ​មនុស្ស​គ្រប់​គ្នា​មុនពេល​ចង់​បញ្ចេញ​ប្រាក់​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​កើត​បញ្ហា​អ្វី​ក្រៅ​បំណង ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​សាច់ញាតិ​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ មិន​គួរ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍​៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ ៖ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់​ចុះ​ត្រូវ​ចេះ​បែងចែក​ចំណូល​ចំណាយ​ឲ្យ​តុល្យភាព​។ មនោញ្ចេតនា​មិន​ត្រូវទា​ម​ទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ៕

​ឆ្នាំ​មមី ៖ ការងារ ថ្ងៃនេះ​ត្រូវបាន​ថ្នាក់លើ​សរសើរ​វាយតម្លៃ​ខ្ពស់​សមត្ថភាព​របស់​អ្នក ។ លុយកាក់ មិនត្រូវ​មានៈ គួរ​ចេះ​ស្តាប់​យោបល់​គ្រប់​គ្នា​ក្នុង​ការងារ​គ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​៕

​ឆ្នាំ​មមែ ៖ ការងារ ល្អប្រសើរ ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណងប្រាថ្នា ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការ​ចែកផ្លូវ​គ្នា ឬ​បង្ហាញ​ក្តីស្រឡាញ់ ៕

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ទទួលយក​យោបល់​គ្រប់​គ្នា​ដើម្បី​ដោះស្រាយ​ការលំបាក ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​ទិញ​របស់​អ្វីមួយ ។ មនោសញ្ចេតនា គួរ​អធ្យាស្រ័យ​អត់ឱន​ចំពោះ​គូស្នេហ៍​៕

​ឆ្នាំ​រកា ៖ ការងារ គ្រប់យ៉ាង​រីក​ច្រើន​តាម​ការគ្រោងទុក​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ពុំ​មាន​អ្វី​ប្រសើរ​ឡើង​ជាង​មុន ។ មនោសញ្ចេតនា គួរ​មាន​ឥរិយាបថ និង​សម្តី​ផ្អែមល្ហែម​សម្រាប់​គូស្នេហ៍ ៕

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​មិន​គួរ​បញ្ចេញ​ទុន​វិនិយោគ​រកស៊ី ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល ៕

​ឆ្នាំ​កុរ ៖ ការងារ រលូន​ល្អ សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ។ លុយកាក់ ធូរធារ អាច​បោះទុន​រកស៊ី​យ៉ាង​កាក់កប​។ មនោសញ្ចេតនា​គួរ​មាន​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ៕​

spot_img
×