Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ប្រកាស​ផ្អាក​ការសាកល្បង​កាំ​ជ្រួច និង​នុយក្លេអ៊ែរ

spot_img

​តាម KCNA ចុះ​ផ្សាយ​ថ្ងៃ​ទី ២១ ខែ​មេសា​នេះ ឲ្យដឹងថា ក្នុង​សុន្ទរកថា នា​សម័យ​ប្រជុំ​របស់​បក្ស​ពលករ​កូរ៉េ​មេដឹកនាំ​គីម ជុង​អ៊ុន បានប្រកាសថា ការបំពាក់​អាវុធ​នុយក្លេអ៊ែ​រ ត្រូវបាន​អនុវត្ត ហេតុ​នេះ​ក្រុង​ព្យុង​យ៉ាង​ពុំ​ចាំបាច់​ដំណើរការ​បន្ថែម​ការសាកល្បង​នុយក្លេអ៊ែ​រ ឬ​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម ឆ្ងាយ​ក៏​ដូចជា​កាំជ្រួច​អន្តរទ្វីប​។​

មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី ក៏​បាន​បញ្ជាក់ថា កូរ៉េ​ខាងជើង​នឹង​ផ្អាក​ការសាកល្បង​នុយក្លេអ៊ែ​រ និង​បាញ់​បង្ហោះ​កាំជ្រួច​អន្តរ​ទ្វីប​។​

​សេចក្តីសម្រេចចិត្ត​នេះ​ត្រូវបាន​អនុម័ត​ក្នុង​អង្គប្រជុំ​របស់​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ នៅ​ថ្ងៃ​ទី ២០ ខែ​មេសា ម្សិលមិញ​នេះ។​

TASS ក៏​បានឲ្យ​ដឹង​បន្ថែមថា លោក​គីម ជុង​អ៊ុន បានប្រកាស និង​ពុំ​ផ្ទេរ​ប្រគល់​អាវុធ​នុយក្លេអ៊ែរ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ឲ្យទៅ​ប្រទេស​ណាមួយ​ផ្សេង​ឡើយ ហើយក៏​ពុំ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នេះ ប្រសិនបើ​ពុំ​មាន​ទង្វើ​ញុះញង់​គំរាមកំហែង​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​កូរ៉េខាងជើង​។​

​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន កំពុង​ត្រួតពិនិត្យ​មើល​ការត្រៀម​បម្រុង​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប Hwasong-12 ។​

​មេដឹកនាំ​គីម ជុង​អ៊ុន នៅ​បាន​អះអាង​ថា កូរ៉េ​ខាងជើង​នឹង​ប្រមូលផ្តុំ​ប្រឹងប្រែង​ស្ថាបនា​ខឿនសេដ្ឋកិច្ច​សង្គម​និយម​រឹងមាំ កែន​ប្រមូល បណ្តា​ប្រភពធនធាន ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​ឲ្យបាន​លឿន​។​

​គួររំលឹកថា បរិបទ​ខាងលើនេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​មុន​ជំនួប​កំពូល​រវាង​កូរ៉េ​ទាំងពីរ ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧ មេសា ខាងមុខនេះ ៕ សូ​យ​ន​

spot_img
×