Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំហុសឆ្គង​មិនគួរ​កើតឡើង​អាច​បណ្តាលឲ្យ​មនុស្ស ១៥០​នាក់ នៅលើ​យន្តហោះ​ដែល​ត្រូវ​ផ្ទុះ​ម៉ាស៊ីន​ស្លាប់​បាន​

spot_img

​រូបភាព​ដែល​ត្រូវបាន​អ្នកដំណើរ​ម្នាក់​លើ​យន្តហោះ​ដែល​ផ្ទុះ​ម៉ាស៊ីន​មួយ​របស់ Southwest Airlines បង្ហាញ​ឲ្យឃើញ​ថា​មនុស្ស​មួយចំនួន​បាន​ពាក់​ម៉ាស់​ផ្តល់​អុកស៊ីហ្សែន​ខុស​របៀប ។

​តាម​បណ្តា​អ្នកជំនាញការ​បទ​កំណត់​ក្នុង​ការពាក់​ម៉ាស់​មុខ​ផ្តល់​អុកស៊ីហ្សែន ទាមទារ​ត្រូវ​គ្រប​ជិត​ទាំង​មាត់ និង​ច្រមុះ បំណង​ផ្តល់​អុកស៊ីហ្សែន ដល់​អ្នកដំណើរ​បាន​គ្រប់គ្រាន់ គ្រា​ដែល​សម្ពាធ​នៅ​ក្នុង​យន្តហោះ​ធ្លាក់ចុះ​ប្រថុចញ៉ុច​នៅពេល​ដែល​យន្តហោះ​បន្ថយ​រយៈកម្ពស់​ហោះហើរ ។​

​ប៉ុន្តែ​ពេល​ដែល​យន្តហោះ Boeing 737 មាន​លេខ​សម្គាល់ ១៣៨០ របស់ Southwest Airlines បាន​ផ្ទុះ​ម៉ាស៊ីន​នៅ​លើ​មេឃ​បង្ខំ​ឲ្យ​អាកាសយា​និកត្រូវ​បង្ខំចិត្ត​ចុះចត​ជាបន្ទាន់​នោះ អ្នកដំណើរ​ស្ទើរតែ​ទាំងអស់​លើ​យន្តហោះ​បាន​ពាក់​ម៉ាស់​មុខ​អុកស៊ីហ្សែន​នេះ ខុស​ពី​បទ​កំណត់​ទាំងស្រុង ។​

​រូបភាព​នេះ​បង្ហាញឲ្យឃើញថា អ្នកដំណើរ​បាន​ពាក់​ម៉ាស់​ផ្តល់​អុកស៊ីហ្សែន​ខុស​របៀប​។​

​ជាក់ស្តែង​ពួកគេ​បាន​យក​ម៉ាស់​មក​គ្រប​តែ​លើ​មាត់ ដោយ​ពុំ​បាន​គ្រប់​លើ​ច្រមុះ​ឡើយ​។ លើ​ផ្នែក​ទ្រឹស្តី​ទង្វើ​នេះ​អាច​បណ្តាល​ឲ្យ​អ្នកដំណើរ​ទាំងនោះ​ត្រូវ​ស្លាប់​ដោយ​ខ្វះ​អុកស៊ីហ្សែន ឬ​រង​ការពុល​ឧស្ម័ន CO2 ព្រោះថា នៅ​គ្រា​មាន​អាសន្ន​ម៉ាស់​មុខ​នេះ​ឯង​ជា​ឧបករណ៍​ទប់ស្កាត់​បណ្តា​មូលហេតុ​បណ្តាលឲ្យ​ស្លាប់​បាន​។​

​សំណាង​ល្អ​ណាស់​ដែល​ក្នុងករណីនេះ អ្នកដំណើរ​ទាំងអស់​ពុំ​បាន​រងគ្រោះថ្នាក់​ដោយសា​រ​ទង្វើ​ខុសឆ្គង​របស់​ពួកគេ ។ គួរ​ណាស់​ពេល​នោះ ពួកគេ​ត្រូវ​ត្រងត្រាប់​ស្តាប់​ការព្រមាន​ពី​សំណាក់​ក្រុម​ហោះហើរ ពុំមែន​នាំគ្នា​ឈ្ងោក​មើល​ទូរស័ព្ទ​របស់​ខ្លួន​នោះ​ទេ ៕ សូ​យ​ន​

spot_img
×