Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​បង្ក្រាប​ទីតាំង​លេង​ហ្គេម​បាញ់​ត្រី​ឃាត់ខ្លួន​មនុស្ស​ជិត​១០០​នាក់​

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី និង​ឃាត់ខ្លួន​មនុស្ស​ជិត​១០០​នាក់ រួម​ជាមួយ​សម្ភារៈ​ជាច្រើន​។ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​នេះ​ដើកនាំ​ដោយ​លោក​វរសេនី​យ៍​ឯក ប៊ុន ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ លោកនាយ​ការិយាល័យ​បាន​បន្តថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហកា​ជាមួយ​កម្លាំង​មូលដ្ឋាន​បង្ក្រាប​ទីតាំង​ហ្គាម​បាញ់​ខាងលើ​និង​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់​និង​ទូរ​ហ្គេម​ជាច្រើន​គ្រឿង​។ កម្លាំង​ជំនាញ​បាន​ដឹក​ជញ្ជូន​វត្ថុតាង​និង​មនុស្ស​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ន​នីតិវិធី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×