Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​រុស្ស៊ី Putin ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ជួប​ប្រធានាធិបតី Trump

spot_img

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន RIA Novosti របស់​រដ្ឋ​រុស្ស៊ី លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយថា ប្រធានាធិបតី Putin បាន​ត្រៀម​ខ្លួន​ហើយ​ដើម្បី​ចូលរួម​ជំនួប តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​ជួប​គ្នា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump​និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយថា​៖ «​យើង​មាន​ភស្តុតាង​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ក្នុង​ការ​និយាយ​តាម​ទូរស័ព្ទ​ដែល​ត្រូវបាន​គេ​ដឹងឮ មិន​មាន​ការ​សម្ងាត់​ទេ​ថា មាន​ការអញ្ជើញ​បែបនេះ ហើយ​បាន​និយាយថា លោក​នឹង​សប្បាយរីករាយ​ដើម្បី​ជួប​លោក Putin​នៅ​សេត​វិមាន‍​»​។​

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយ​បន្ថែមទៀតថា ប្រធានាធិបតី​Trump បាន​បង្វែ​ប្រធានបទ​នៃ​ការអញ្ជើញ​នោះ​៣-៤​ដង​នៅ​ក្នុង​ការនិយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី Putin ហើយ​បាន​ប្រាប់​លោក Putin​ថា លោក​សប្បាយរីករាយ​ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ទៅកាន់​ប្រទេស​រុស្ស៊ី​។​

ប្រធានាធិបតី Trump​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Putin កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ដើម្បី​ស្វាគមន៍​លោក​ដែល​បាន​ទទួល​ជ័យជម្នះ​នៅក្នុង​ការបោះ ឆ្នោត​ប្រធានាធិបតី​រុស្ស៊ី​កាលពី​២​ថ្ងៃមុន​។​

​សេត​វិមាន និង វិមាន​ក្រែម​ឡាំង​បាន​ប្រាប់ឲ្យដឹង​ថា នៅពេល​នោះ​ប្រធានាធិបតី ទាំង​២​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ជំនួប​ទល់មុខ​គ្នា​៕ សូ​យ​ន​

 

spot_img
×