Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​មួយចំនួន​ដែល​មាន​បំណង​ចង់​រារាំង ដល់​ដំណើរការ​បោះឆ្នោត កម្លាំង​សមត្ថកិច្ច​នឹង​អនុវត្តន៍​វិធានការ​ច្បាប់​

spot_img

​ភ្នំពេញ ៖ លោក​ទេព នីថា បាន​អះអាង​ថា ករណី​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការ​បោះឆ្នោត​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ មិនមែន​ជា​ការគំរាមកំហែង​នោះទេ ដោយសារ​តែ​កំណើន​ការិយាល័យ​បោះឆ្នោត ។ ការិយាល័យ​បោះឆ្នោត​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នេះ មាន​ចំនួន ២.៣០០០​ការិយាល័យ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ទាំង​កម្លាំង​នគរបាលជាតិ កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​កម្លាំង​កងរាជអាវុធហត្ថ សរុប​រហូតដល់​៨​ម៉ឺន​នាក់ បូក​រួម​ទាំង​កម្លាំង​ប្រជា​ការពារ នឹង​ប្រើប្រាស់​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សម្រាប់​ការបោះឆ្នោត​ដ៏​ធំ​មួយ​នេះ​។​

​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​លោក នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល ស្តីពី​ច្បាប់​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បញ្ជាក់​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការលើក​របស់​មតិ​មួយចំនួន​ថា ការ​ដែល​បង្កើន​កម្លាំង​សមត្ថកិច្ច​រហូត​ដល់​៨​ម៉ឺន​នាក់​នេះ មាន​លក្ខណៈ​គំរាមកំហែង និង​បំបាក់ស្មារតី ក្នុង​ចេតនា​ណាមួយ​ក្នុង​ដំណើរការ នៃ​ការបោះ ឆ្នោត​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​លោក​អគ្គលេខាធិការ គ​.​ជ​.​ប បាន​លើកឡើង​ថា ចំនួន​កងកម្លាំង​រក្សា​សន្ដិសុខ​ដែល​ច្រើន ទាក់ទង​នឹង​ចំនួន​ការិយាល័យ​បោះឆ្នោត កាលណា​ចំនួន​ការិយាល័យ​បោះឆ្នោត​ច្រើន យើង​ត្រូវការ​កម្លាំង​ការពារ​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ ហើយ​ជា​ធម្មតា​គម្រោង​នៅតាម​ការិយាល័យ​នីមួយៗ ត្រូវ​មាន​កម្លាំង​ការពារ​ចំនួន​៣​នាក់ យើង​បោះ​ឆ្នោត​បាន​ជាង​១០​ដង​ហើយ កម្លាំង​បាន​ការពារ​សន្ដិសុខ​បាន​យ៉ាង​ល្អ​ណាស់ ពុំ​មាន​ការគំរាមកំហែង​អ្វី​នោះទេ ។​

​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​អះអាង​ថា កន្លែង​នេះ​សូម​បញ្ជាក់​យ៉ាង​ច្បាស់ អត់​មាន​អី​ទៅ​គំរាមកំហែង​នោះទេ កម្លាំង​ទៅ​គំរាមកំហែង​យ៉ាង​មិច កម្លាំង​ការរក្សាសន្ដិសុខ​ការបោះឆ្នោត ជា​កម្លាំង​របស់​ជាតិ មិនមែន​ជា​កម្លាំង​របស់​គណបក្ស​នយោបា​យ​នោះ​ទេ គឺ​រក្សា​សន្ដិសុខ​ឲ្យ​ដំណើរការ​បោះឆ្នោត ហើយ​ដោយសារ​ចំនួន​គោលដៅ និង​ការិយាល័យ​កើន ។ ចំពោះ​បុគ្គល ឬ​ក្រុម​មួយចំនួន​ដែល​មាន​បំណង​ចង់​រារាំង និង​បំភ្លៃ​បំផ្លាញ​ដល់​ដំណើរ​ការបោះឆ្នោត​នេះ កម្លាំង​សមត្ថកិច្ច​នឹង​អនុវត្តន៍​វិធានការ​ច្បាប់​ភ្លាមៗ​ដោយ​ម៉ត់ចត់ មិន​បណ្ដោយឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នោះទេ ព្រោះ​កម្ពុជា​មាន​បទពិសោធន៍​រួចហើយ​ចំពោះ​បញ្ហា​ទាំងអស់​នេះ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×