Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងប៉េកាំង និងមូស្គូឆ្ពោះទៅរកសម្ព័ន្ធភាពយោធាកាន់តែគៀកគ្នា

spot_img

ចិននិងរុស្ស៊ីនឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាមួយនឹងសមយុទ្ធបែបយុទ្ធសាស្ត្រនិងចូលរួមត្រួតពិនិត្យក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងសមុទ្ររបស់ជប៉ុន និងសមុទ្រចិនខាងកើតថែមទៀត។ ក្រោយបញ្ចប់សមយុទ្ធ នាពេលថ្មីៗនេះប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគ្នានិងគ្នាផងដែរ។

បើតាមអ្នកវិភាគមួយចំនួនធំបានវាយតម្លៃថា កិច្ចព្រមព្រៀងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឈានដល់សម្ព័ន្ធភាពជាក់ស្តែង។ សម្រាប់ចិន  នេះ​ជា​ជំហាន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ ចាប់​តាំង​ពី​ក្រុង​ប៉េកាំង​តែង​តែ​បន្ត​អនុវត្ត​គោល​នយោបាយ​ការ​ទូត​មិនចូល​សម្ព័ន្ធភាព។

ថ្មីៗនេះ ទាំងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធារបស់ពួកគេ ដើម្បីទប់ទល់នឹងសម្ពាធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ឧទាហរណ៍មួយ គឺកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ គឺដើម្បីរួមគ្នាអភិវឌ្ឍប្រាក់បញ្ញើធ្យូងថ្មនៅក្នុងប្រទេសរុស្ស៊ីជាដើម។

លោក Alexey Muraviev សាស្ត្រាចារ្យរងផ្នែកសន្តិសុខជាតិ និងការសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យ Curtin របស់ទីក្រុង Perth (អូស្ត្រាលី) បានលើកឡើងថា សម្រាប់ពេលនេះ សកម្មភាពរួមគ្នារវាងរុស្ស៊ី និងចិននឹងត្រូវបានកំណត់សម្រាប់តំបន់នៃប៉ាស៊ីហ្វិកខាងលិច។ ប៉ុន្តែ​ការ​ដាក់​ពង្រាយទ័ពតាម​ផ្លូវ​អាកាស និងតាម​ជើង​ទឹក​អាចនឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​បាន​ទៀងទាត់ផងដែរ»។

លោក Muraviev បានពន្យល់ថា ៖«រុស្ស៊ីអនុវត្តការប្រុងប្រយ័ត្នទៅលើការបង្ហាញសកម្មភាពគាំទ្រដល់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ដោយលោកកត់សម្គាល់ថា ប្រទេសទាំងពីរមិនបានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ Curtinខាងដើមបានបន្ថែមថា ៖«ប្រសិនបើទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងសម្រេចចិត្តប្រជែងនឹងកតិកាសញ្ញា AUKUS ចំពោះបញ្ហាសមុទ្រចិនខាងត្បូងអាច នោះវានឹងក្លាយទៅជាតំបន់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យោធាជាក់ជាមិនខាន»។

សូមជម្រាបថា AUKUS គឺជាកិច្ចព្រមព្រៀងបីភាគីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ដែលនឹងអនុញ្ញាតឱ្យទីក្រុងកង់បេរ៉ា បង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សម្រាប់កងនាវារបស់ខ្លួនដោយប្រើបច្ចេកវិទ្យា និងទទួលយកវិធីសាស្ត្រពីសហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះ សម្រាប់អ្នកសង្កេតការណ៍ជាច្រើនត្រូវបានមើលឃើញថា នេះជាឧបករណ៍ថ្មីមួយទៀតដើម្បីទប់ស្កាត់ការកើនឡើងនៃភូមិសាស្ត្រនយោបាយរបស់ប្រទេសចិន ហើយអាចដាក់កម្រិតលើកិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។ មិនដូចសហរដ្ឋអាមេរិកជាមួយអូស្ត្រាលីទេ វិមានក្រឹមឡាំងមានការស្ទាក់ស្ទើរក្នុងការលក់នាវាមុជទឹក (នុយក្លេអ៊ែរ) ដ៏ល្អបំផុតរបស់ខ្លួនទៅឱ្យប្រទេសចិន ដែលអាចដាក់ពង្រាយនាវាមុជទឹកគ្មានសម្លេង និងទំនើបតិចជាងសមភាគីរុស្ស៊ី និងសហរដ្ឋអាមេរិក៕ ប្រភព៖ Asia News

spot_img
×