Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សិប្បកម្ម​ផលិត​ប្រហិត នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ គ្មាន​ច្បាប់​អនុញ្ញាត និង​ប្រើប្រាស់​សារធាតុ​ផ្សំ ផុត​សុពលភាព​

spot_img

​ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ពិសេស ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ប្រហិត នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ដោយ​បាន​រកឃើញថា ទីតាំង​នោះ គ្មាន​ច្បាប់​អនុញ្ញាត គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​អនាម័យ សង្ស័យ​ប្រើ​សារធាតុ​គីមី​ហាមឃាត់ ជាពិសេស​ប្រើប្រាស់​សារធាតុ​ផ្សំ​ផុត​សុពលភាព​កំណត់​។​

​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុវត្ថិភាព​សង្គម​របស់​ក្រសួង​មហាផ្ទៃ​បាន​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ប្រហិត​គ្មាន​យីហោ​មួយ​កន្លែង​នៅ​ផ្ទះ​លេខ​៨D ផ្លូវ​១១២ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​កម្លាំង​ក្រុម​ប្រតិបត្តិការ​ពិសេស​បាន​ឃាត់​និង​ត្រួតពិនិត្យ​ជាក់ស្តែង​នូវ​ម៉ូតូ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផលិតផល​ប្រហិត​សាច់គោ​ចំនួន​៦០​គីឡូក្រាម និង​ប្រហិត​សាច់ជ្រូក​ចំនួន​១០​គីឡូក្រាម ដែល​មានឈ្មោះ FANG YIFENG ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​ប្រទេស​ចិន​លេខ​G43218969 ជា​អ្នកបើកបរ​។​

​បន្ទាប់មក​ឈ្មោះ FANG YIFENG បាន​ឆ្លើយថា​ខ្លួន​បាន​ដឹក​ចេញពី​សិប្បកម្ម​ផលិត​ប្រហិត​គ្មាន​យីហោ​មួយ​កន្លែង​នៅ​ផ្ទះ​លេខ​៨D ផ្លូវ​១១២ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ហើយ​កម្លាំង​ប្រតិបត្តិការ​ពិសេស​បាន​ឆែកឆេរ​នៅក្នុង​សប្បិ​កម្ម​ខាងលើ​បាន​រកឃើញ​ផលិតផល​ប្រហិត​សម្រេច​មានៈ ប្រហិត​សាច់​គោ​ម៉ាក​ថៃ សៀង​គី ចំនួន​៣៤០​គីឡូក្រាម ប្រហិត​សាច់​ជ្រូក​ចំនួន​២៥​គីឡូក្រាម សារធាតុ​ផ្សំ​មានៈ ម្សៅ​មី Tapioca Starch ចំនួន​៦០​គីឡូក្រាម ប៊ីចេង​ម៉ា​ស្ទើរឆេ​ហ្វ​ចំនួន​១២៥​គីឡូក្រាម អំបិល​ចំនួន​៣៥០​គីឡូក្រាម គ្រឿង​សាតេទុ​កលាយសា​ច់​ចំនួន​៧០០​គីឡូក្រាម និង​ម្សៅ​បន្ថែម​រសជាតិ​ចំនួន​៥៧៦​គីឡូក្រាម ផុត​សុពលភាព​ប្រើប្រាស់​។​

​យោងតាម​សន្និដ្ឋាន​បឋម​របស់​មន្ត្រីនគរបាល​យុត្តិធ​ម៌ គ​.​ប​.​ផ​.​ក ឃើញថា សិប្បកម្ម​ខាងលើ​មាន​បទល្មើស​រួមមានៈ ទី​១ បើក​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាត ទី​២ ទីតាំង​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​អនាម័យ ទី​៣ សង្ស័យ​ប្រើ​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន ទី​៤ គ្មាន​ចុះបញ្ជី​ផលិតផល​(​ចប​ផ​) ទី​៥ គ្មាន​លើក​ស្លាក​យីហោ និង​ទី​៦ ប្រើប្រាស់​សារធាតុ​ផ្សំ​ផុត​សុពលភាព​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×