Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី ច័ន្ទសីហា រង់ចាំកូនស្រីចេះគ្រប់គ្រងខ្លួនឯង នឹងសម្រុកសិល្បៈឡើងវិញ

spot_img

ភ្នំពេញ ៖ តារាសម្តែង លី ច័ន្ទសីហា ដែលមានដុងសម្តែង តាំងពីនៅកុមារភាពនោះ ហាក់បណ្តោយខ្លួនឲ្យនៅឆ្ងាយពីវិថីចាស់ដែលខ្លួន ស្រឡាញ់នេះណាស់។ ច្រើនខែ ស្ទើរតែមិនមានវត្តមាន សម្តែងនៅតាមខ្សែភាពយន្តឲ្យ ណែនដៃដូចពីមុនឡើយ។ ការបាត់មុខ មួយរយៈកន្លងមក ធ្វើឲ្យអ្នកគាំទ្រនាង មានការព្រួយបារម្មណ៍ អំពីប្រជាប្រិយភាព ក្នុងនាមជាតារាផ្នែកសម្តែង ប្រកបដោយភាពប៉ិនប្រសព្វ។

គេរំពឹងថា ទាន់អ្វីៗនៅប៉ះប៉ូវ បានលី ច័ន្ទសីហា និងមិនទាត់ចោល ជំនាញច្បាស់លាស់នេះ ដែលមនុស្សមួយចំនួនកម្រនិងមាន។

បើនិយាយពីអារម្មណ៍ ពិតរបស់ លី ច័ន្ទសីហា នាងនៅតែនឹករលឹក អំពីអាជិពសម្តែងមួយនេះដដែល។ ពេលវេលា ជាអ្នកកំណត់ឲ្យ នាងដកឃ្លាមួយអន្លើសិន ប្រសិនបើមានពេលគ្រប់គ្រាន់និង បកមកវិញ។ នៅក្នុងស្រទាប់មហាជន ដែលនិយមតាមដាន វិស័យភាពយន្ត នៅតែគិតថា លី ច័ន្ទសីហា ជាអ្នកសម្តែងម្នាក់ដែល អាចបន់បែន តាមទម្រង់សម្តែង ដាក់អារម្មណ៍ បានល្អទៅតាមសាច់រឿង និងតួអង្គនីមួយៗ ដែលធ្វើឲ្យអ្នកដឹកនាំរឿង មិនសូវជាពិបាកបង្គាប់ឡើយ។ មូលហេតុបែបនេះហើយ ទើបរុញឲ្យ លី ច័ន្ទសីហា នៅតែមានឈ្មោះក្នុងសិល្បៈ និងមិនចង់អោយ បញ្ចប់តួនាទីទាំងបច្ចេកវិទ្យាភាពយន្តខ្មែរ បច្ចុប្បន្នកំពុងតែ មានភាពរីកចម្រើន។

ឆ្លើយតបបញ្ហានេះ លី ច័ន្ទសីហា បានអោយដឹងថា សិល្បៈបើឲ្យបោះបង់គឺមិនអាចនោះទេ។ នាងស្រឡាញ់វិស័យនេះ ពេញបេះដូង។ ម្ល៉ោះហើយបាន កន្លងមកសម្រាលកូនស្រីបានជិត៥ខែ ឆ្លៀតថតរឿងភាគ ឲ្យទូរទស្សន៍ហង្សមាស បានមួយរឿង ក៏យល់ថាខ្លួនប្រញាប់ចូលថតពេក។ មូលហេតុពេលនោះ ចំណាយពេលយូរម៉ោង បែកពីកូន ដែលគ្នានៅតូចទើប មានការនឹករលឹក ហើយអាណិតកូនកាន់តែច្រើន ទោះមានអ្នកមើល។ ចាប់ពីពេលនោះមក មានផលិតករបន្តទៀត ទំនាក់ទំនងសុំថត តែនាងផ្អាកសិន ដោយសារតែចង់នៅផ្ទះមើល ថែទាំកូន អោយគ្នាចេះដឹងមើលខ្លួនឯងបានខ្លះទៀត សម្រុកមកវិញ។

មេម៉ាយកូន១ រូបនេះបន្តថា នាងពេលនេះ នៅផ្ទះមើលកូន ក៏បានបង្កើតរបស់ លក់គ្រឿងសំអាង សម្ភារៈស្ត្រី ដូចជារ៉ូប កាបូប សម្លៀកបំពាក់ផ្សេង តាមអនឡាញ និងមានហាងផ្ទាល់ខ្លួនជាជន្ទល់ទប់ជីវភាព។ ប្រហែលជា អាចឆ្នាំក្រោយពាក់កណ្តាលឆ្នាំ នាងនឹងត្រឡប់មកវិញ ព្រោះកូនក៏ធំធាត់ច្រើនមកហើយ។ ទាក់ទិន ការយកគូថ្មីមើលថែ នាងសុំមិនទាន់ចង់និយាយទៀតទេ ព្រោះចង់នៅម្នាក់ឯងសិន មើលថែកូន និងពង្រឹងរបរ រកស៊ីឲ្យល្អតទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×