Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន គ្រាន់តែបំភ័យ ឬទៅធ្វើសង្រ្គាមវាយកម្ទេចតៃវ៉ាន់ ទើបបញ្ជូនយន្ដហោះយោធាច្រើនយ៉ាងហ្នឹង

spot_img

រដ្ឋធានីតៃប៉ិ ៖ ចិនតែងតែអះអាង និង គំរាមកំហែងវាយលុកលុយចូលកាន់កាប់តៃវ៉ាន់ ក៏ដូចជា ប្រទេសផ្សេងៗទៀត ដែលចង់ជួយដែនកោះមួយនេះ ហើយគិតត្រឹមពីខែតុលា មកដល់នឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចិនបានបញ្ជូនយន្ដហោះជិត ១៥០គ្រឿងទៅឡោមព័ទ្ធកោះតៃវ៉ាន់ ដោយរួមទាំងយន្ដហោះចាក់សាំង នៅលើអាកាសផងដែរ។

ក្រសួងការពារជាតិតៃវ៉ាន់ (MND) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួនថា ចិន បានបន្ដបញ្ជូនយន្ដហោះ ចំនួន២៧គ្រឿង រួមទាំងយន្ដហោះចាក់សាំង នៅលើអាកាស ហោះរំលោភ ចូលទៅលើតំបន់ការពារដែនអាកាស ហៅកាត់ ADIZ របស់តៃវ៉ាន់។ យន្ដហោះទាំងនោះ រួមមាន យន្ដហោះប្រយុទ្ធ Shenyang J-16 ចំនួន៨គ្រឿង យន្ដហោះ Chengdu J-10 គ្រឿង ចំនួន៦គ្រឿង យន្ដហោះShenyang J-11 ចំនួន៤គ្រឿង យន្ដហោះទម្លាក់គ្រាប់បែក Xi’an H-6 ចំនួន ៥គ្រឿង យន្ដហោះ Shaanxi Y-9 មួយគ្រឿង យន្ដហោះ KJ-500 ចំនួន២គ្រឿង និង យន្ដហោះចាក់សាំងលើអាកាស Xi’an Y-20U មួយគ្រឿង។ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ចេញរបាយការណ៍ជាលើកដំបូង អំពីវត្ដមានយន្ដហោះចាក់សាំងលើអាកាសរបស់ចិន ហោះរំលោភមកលើដែនអាកាសរបស់តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា បើគិតចាប់ទាំងពីដើមខែតុលា រហូតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចិនបានបញ្ជូនយន្ដហោះយោធា ចំនួន១៤៩គ្រឿង រំលោភចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ សកម្មភាពរបស់ចិន កំពុងតែបង្កអស្ថិរភាព និង អសន្ដិសុខ នៅក្នុងតំបន់។

រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថា ចិននឹងលើកទ័ពវាយលុកលុយ ចូលកាន់កាប់កោះតៃវ៉ាន់ ប្រសិនបើរដ្ឋាភិបាលទីក្រុងតៃប៉ិ ប្រកាសឯករាជភាពរបស់ខ្លួន។ លើសពីនេះទៅទៀត ចិនថែមទាំងគំរាមកំហែងដល់បណ្ដាប្រទេសនានា ដែលជួយដល់កោះតៃវ៉ាន់ថែមទៀតផង។

ដោយសារតែមានការគំរាមកំហែងពីចិន ទើបរដ្ឋាភិបាលរបស់លោកស្រី សៃ អ៊ីងវ៉ិន ប្រធានាធិបតីតៃវ៉ាន់ បានបង្កើតថវិការាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗទៅលើវិស័យការពារជាតិ។ ជាមួយគ្នានេះដែរ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ធ្លាប់លើកឡើង កាលពីពេលថ្មីៗនេះ កងទ័ពសហរដ្ឋអាមេរិក កំពុងតែងបង្ហាញវត្ដមានរបស់ខ្លួន ដើម្បីជួយបណ្ដុះបណ្ដាលដល់កងទ័ពរបស់ដែនកោះនេះ។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានអះអាងថា ទោះជាត្រូវចំណាយប៉ុនណា និង បូជាយ៉ាងណាក៏ដោយ លោកស្រីត្រូវតែការពារដែនកោះឲ្យបាន។ លោកស្រីនឹងមិនឱនក្បាលរណបចិនឡើយ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×