Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតទេ ? ស៊ុក សុភា កំពុងព្យាយាមផ្សះផ្សា ចំណងស្នេហ៍ជាមួយអតីតភរិយាឡើងវិញ

spot_img

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក កំពុងតែនាំគ្នាដាក់ការសង្ស័យថា អតីតតារាសម្តែងលោក ស៊ុក សុភា និងអតីតភរិយារបស់លោក បានចាប់ផ្តើមផ្សះផ្សាភ្ជាប់ចំណងឡើងវិញ ក្រោយប្រកាសចែកផ្លូវគ្នា។

ការសង្ស័យរបស់មហាជនបានកើតមានឡើង បន្ទាប់ពីគេបានឃើញអតីតភរិយាលោក ស៊ុក សុភា បានទម្លាយនូវសារឆ្លើយឆ្លងមួយ តាមរយៈបណ្តាញតេឡេក្រាម។
សារឆ្លើយឆ្លងតាមរយៈបណ្តាញសង្គមខាងលើនេះ គេឃើញមានដាក់ឈ្មោះថា ប្តី ដែលនោះគេសន្មត់ថា គ្មានអ្នកណាក្រៅពីលោក ស៊ុក សុភា នោះឡើយ។

យ៉ាងណា បើទោះបីជានៅក្នុងសារដែលបានបង្ហាញនោះ មិនមានពាក្យពេចន៍ជជែកគ្នាអ្វីច្រើន ប៉ុន្តែអ្នកទាំងពីរនៅតែហៅគ្នា អូនបងយ៉ាងផ្អែមល្ហែមដដែល។

ទោះជាបែបណាមហាជន ក៏ដូចជាប្រិយមិត្តគាំទ្របានសម្តែងការរីករាយជំនួស ប្រសិនបើពួកគេទាំងពីរ ពិតជាបានផ្សះផ្សាចំណងស្នេហ៍របស់ពួកគេឡើងវិញនោះ ខណៈពេលពួកគេភាគច្រើនមិនចង់ឲ្យលោក ស៊ុក សុភា និងភរិយាបែកបាក់គ្នានោះឡើយ។

ជាការកត់សម្គាល់ អតីតភរិយាលោក ស៊ុក សុភា បានប្រកាសជាសាធារណៈពីការចែកផ្លូវគ្នា ជាមួយលោកជាសាធារណៈ បន្ទាប់ពីជួបរឿងរកាំរកូស នៅក្នុងរង្វង់គ្រួសារ។

បន្ទាប់ពីការប្រកាសនោះមិនបានយូរប៉ុន្មានផងលោក ស៊ុក សុភា បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និងបានដើរកម្សាន្ត តាមបណ្តាលខេត្តនានាយ៉ាងព្រងើយ។
យ៉ាងណាទស្សនិកជនរំពឹងថា ចំណងស្នេហ៍របស់ពួកគេ អាចនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×