Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ប្លន់ ទ្រព្យ​ស​ម្ប​តិ្ដ​ប្រជាពលរដ្ឋ កាលពី​១៥​ឆ្នាំមុន​

spot_img

​​បន្ទាយមានជ័យ ​៖ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាបខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង ឃី ឆៃ នគរបាល​ខេត្ត​ស្វាយរៀង និង​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់ខ្លួន បុរស​ម្នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់ ទ្រព្យ​ស​ម្ប​តិ្ដ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ស្វាយរៀង ហើយ​រត់​គេចខ្លួន អស់​រយៈពេល​ជាង​១៥​ឆ្នាំ ទៅ​លាក់ខ្លួន នៅ​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨​នេះ នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ធ្វើឡើង​ដោយ កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក​ឧត្តម សេនីយ៍ត្រី កុយ សុភាព ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ មានជ័យ និង​កម្លាំង​កងទ័ព​ទីបញ្ជាការ​ទិស​ថ្មពួក នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៧ ចុះ​ថ្ងៃ​ទី​២៨ ខែ មករា ឆ្នាំ​២០០៩ របស់លោក ឃី ឆៃ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង​។

លោក ឃី ឆៃ បាន​យល់ឃើញថា អំពើ​ប្រព្រឹត្ត​របស់​ឈ្មោះ ក្រូច ម៉ៃ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ និង​របៀបរៀបរយ​សង្គម ហើយ​ក្រោយពេល​ប្រព្រឹត្ត​បទល្មើស​រួច​ជន​រូប​នេះ បាន​រត់គេចខ្លួន​បាត់ តែ​មាន​សាវតា​ជាតិ​គ្រប់គ្រាន់ ហេតុ​ដូច្នេះ​សម្រេច ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ក្រូច ម៉ៃ មក​ប្រគល់ជូន​សាលាដំបូង​សាមី​ចាត់ការ​តាមច្បាប់ បង្គាប់​ទៅ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​នេះ មក​ប្រគល់ជូន​សាលាដំបូង​សាមី ចាត់ការ​តាមច្បាប់​។​

ជនសង្ស័យ​ឈ្មោះ ក្រូច ម៉ៃ អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងរែក ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​ជាប់​ទាក់ទិន​ក្នុងករណី រួបរួម​គ្នា​ប្លន់​ទ្រព្យសម្បត្តិ​អ្នកដទៃ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០០៣ នៅ​ចំណុច​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។ មុខសញ្ញា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​រួច​បាន​រត់គេច​ខ្លួន ទៅ​ខេត្ត​បន្ទាយ មានជ័យ អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មកហើយ ក្រោយមក​ទើប​សមត្ថកិច្ច ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​លាក់ខ្លួន ហើយ​ធ្វើ​កិច្ច សហប្រតិបត្តិការ​បង្ក្រាប​ចាប់ខ្លួន ជនសង្ស័យ​នេះ​តែម្តង​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ស្វាយរៀង ដើម្បី​បំពេញ​នីតិវិធី​ចាត់ការ​តាមច្បាប់​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×