Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ ប្រកាសមិនចុះញ៉ម នឹងបក្សកុម្មុយនីស្ដចិន

spot_img

រដ្ឋធានីតៃប៉ិ ៖ ស្របពេលចិនបញ្ជូនយន្ដហោះយោធា កាន់តែច្រើនឡើង ឡោមព័ទ្ធកោះតៃវ៉ាន់ រដ្ឋមន្រ្ដីក្រសួងការបរទេស នៃដែនកោះមួយនេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញមុខមកប្រកាស តាមបណ្ដាញសង្គមថា ខ្លួននឹងមិនចុះញ៉ាមនឹងបក្សកុម្មុយនីស្ដចិន ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក Joseph Wu រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានសច្ចា «មិនចុះញ៉ាម» នឹងសម្ពាធពីចិន។ ការប្រកាសរបស់លោករដ្ឋមន្រ្ដី បានកើតឡើងភ្លាមៗ ក្រោយពេលចិន បានបញ្ជូនយន្ដហោះយោធា ចំនួន២៧គ្រឿង រំលោភចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ (ADIZ) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។

លោក Joseph Wu រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាស ពីការឈ្លានពានរបស់ចិន នៅលើទំព័របណ្ដាញសង្គម Twitter របស់ក្រសួងការបរទេស (MOFA) ។ លោក Wu បានសរសេរថា ការបំពានចុងក្រោយរបស់ចិន មកលើតំបន់ការពារដែនអាកាសជាក់ស្តែង មានន័យថា គំរាមតៃវ៉ាន់ឱ្យលុតជង្គង់ និង ជំរុញយើងឲ្យនៅយពីដៃគូប្រជាធិបតេយ្យ»។ លោក Wu បានប្រកាសដោយផ្គើននឹងចិនថា «សូមកុំធ្វើខុស៖ យើងនឹងមិនចុះញ៉មនឹងសម្ពាធរបស់បក្សកុម្មុយនីស្ដចិន (CCP) នោះទេ។ ដាច់ខាតយើងមិនឱនក្បាលឡើយ។

tel

ក្រសួងការពារជាតិតៃវ៉ាន់ (MND) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ នៅក្នុងរបាយការណ៍របស់ខ្លួន ថា ចិន បានបន្ដបញ្ជូនយន្ដហោះ ចំនួន២៧គ្រឿង រួមទាំងយន្ដហោះចាក់សាំង នៅលើអាកាស ហោះរំលោភ ចូលទៅលើតំបន់ការពារដែនអាកាស ហៅកាត់ ADIZ របស់តៃវ៉ាន់។ យន្ដហោះទាំងនោះ រួមមាន យន្ដហោះប្រយុទ្ធ Shenyang J-16 ចំនួន៨គ្រឿង យន្ដហោះ Chengdu J-10 គ្រឿង ចំនួន៦គ្រឿង យន្ដហោះShenyang J-11 ចំនួន៤គ្រឿង យន្ដហោះទម្លាក់គ្រាប់បែក Xi’an H-6 ចំនួន ៥គ្រឿង យន្ដហោះ Shaanxi Y-9 មួយគ្រឿង យន្ដហោះ KJ-500 ចំនួន២គ្រឿង និង យន្ដហោះចាក់សាំងលើអាកាស Xi’an Y-20U មួយគ្រឿង។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ចេញរបាយការណ៍ជាលើកដំបូង អំពីវត្ដមានយន្ដហោះចាក់សាំងលើអាកាសរបស់ចិន ហោះរំលោភមកលើដែនអាកាសរបស់តៃវ៉ាន់។ បើគិតចាប់ពីដើមខែតុលា រហូតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចិនបានបញ្ជូនយន្ដហោះយោធា ចំនួន១៤៩គ្រឿង ហោះរំលោភមកលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់៕រក្សាសិទ្ធិដោយ ៖​សារាយSN

spot_img
×