Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ែ​…! ស្ត្រី​ម្នាក់ហៅ​ម៉ែ​ប្តី​មកជួយ​យូរ​ឥ​វ៉ាន់​ឡើង​ជ្រែ​កដៃ ខណៈ​បាន​ឱកាស​ប្រើ​គណនី Alipay ពី​ទូរស័ព្ទ​មិន​ចាក់សោរ​រើស​បាន​តាមផ្លូវ​

spot_img

​ស្ត្រី​ម្នាក់​​នៅក្នុង​ប្រទេស​ចិន ខណៈ​កំពុង​ដើរ​តាម​ផ្លូវ​នៅក្នុង​ទីក្រុង Hangzhou នៅពេលនោះ​នាង​ក៏បាន​ប្រទះឃើញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១​គ្រឿង​នៅលើ​ដី ។​

​នាង​បាន​រើស​វា​ឡើង និង​រំភើបចិត្ត​យ៉ាងខ្លាំង ខណៈ​បានឃើញ​ទូរស័ព្ទ​នោះ​ពុំ​ត្រូវបាន​ការពារ​ដោយ​ពាក្យ​លេខ​សម្ងាត់ (password) ។ ភ្លាមៗ​នោះ នាង​បាន​រកឃើញថា​ទូរស័ព្ទ​នេះ ត្រូវបាន Log ចូលទៅក្នុង​គណនី Alipay រួចទៅហើយ ។​

Alipay គឺជា​កម្មវិធី​ទូទាត់​ប្រាក់​នៅលើ​ទូរស័ព្ទ​ចល័ត និង​អ៊ិន​ធឺ​ណិ​ត​ភាគី​ទី​បី ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Alibaba Group និង​ស្ថាបនិក​របស់ខ្លួន​គឺ Jack Ma ។​

​ស្ត្រី​រូបនោះ​ដែលមាន​ឈ្មោះថា Pei បាន​ឆ្លៀត​យក​ឱកាស​មាស​នេះ ឡើង​ផ្សារ​ទំនើប ដើម្បី​ដើរ​ទិញ​ឥ​វ៉ាន់​ម៉ា​អស់ដៃ​តែម្តង ។​

​ប៉ូលីស​បាន​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល​នៅតាម​បណ្តា​ហាង​ជាច្រើន ដោយ​បង្ហាញ​ឲ្យ​ឃើញ Pei ដើរ​ទិញ​ឥ​វ៉ាន់​តែម្នាក់ឯង ។​

​នាង​បាន​ទៅ​ហាង​ជាច្រើន​ដែល​នៅ​ជិតៗ​នោះ ជា​កន្លែង​ដែល​នាង​បាន​របស់របរ​ផ្សេងៗ​ជាច្រើន ។ នៅពេល​ឥ​វ៉ាន់​ទាំងនោះ​ច្រើន​ហួសប្រមាណ ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ដោះស្រាយ​នាំយក​ទៅផ្ទះ​, Pei ក៏បាន​ហៅ​ម្តាយ និង​ប្តី​របស់​នាង ដែល​ក្រោយមក ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ​ជួយ​យូរ​ឥ​វ៉ាន់​ឡើង​សំពីងសំពោង​តែម្តង ។​

​ចំណែក​ម្ចាស់​ទូរស័ព្ទ​ដែល​អស់សង្ឃឹម នៅតែ​បន្ត​ផ្ញើ​សារ​មកកាន់ Pei ដើម្បី​ស្នើសុំ​នាង​ឈប់​ឡើង ដោយ​ប្រើប្រាស់​ទឹកប្រាក់​របស់គាត់​ទៀត​ទៅ ។ នៅពេល​នាង​ពុំ​អើពើ​នឹង​សំណើ​របស់​ជនរងគ្រោះ គាត់​ក៏​ធ្វើការ​ព្រមាន​ថា គាត់​នឹង​រាយការណ៍​ទៅ​ប៉ូលីស ។​

​ទោះយ៉ាងណា Pei នៅតែ​មិន​ខ្វល់ និង​បន្ត​ឡើង​ផ្ញើ​ទិញ​ឥ​វ៉ាន់ ។ ហេតុដូច្នេះ ប៉ូលីស​ក៏បាន​ប្រកាស​ស្នើ​សាធារណជន​ជួយ​កំណត់​អត្តសញ្ញាណ​ស្ត្រី​នេះ និង​ទីបំផុត នៅ​ថ្ងៃ​បន្ទាប់ ប៉ូលីស​បាន​រកឃើញ​ក​ន្លែ​ង​ស្នាក់នៅ​របស់ Pei និង​ចាប់ខ្លួន​នាង​តែម្តង ៕ ចន្ទី​

  

spot_img
×