Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលតាលីបង់ ដូចជាន់កពលរដ្ឋអាហ្វហ្គានីស្ថានបន្ថែម

spot_img

រដ្ឋធានីកាប៊ូល ៖ ក្រុមមន្រ្ដីជំនាញ បានអះអាងថា ទណ្ឌកម្មនានារបស់អន្ដរជាតិ មកលើរដ្ឋាភិបាលតាលីបង់ កំពុងតែនាំទៅរកការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស ដែលពឹងផ្អែកលើជំនួយ បរទេស ហើយវិបត្ដិមនុស្សធម៌ នៅអាហ្វហ្គានីស្ថាន កាន់តែអាក្រក់ឡើង ដោយសារពលរដ្ឋប្រហែលជាងពាក់កណ្ដាល នៃប្រជាជន សរុបជាង៣៨លាននាក់ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា អង្គការជំនួយអន្ដរជាតិនានា និង ក្រុមមន្រ្ដីជំនាញ បានបញ្ជាក់ថា ទណ្ឌកម្មនានាដឹកនាំដោយសហរដ្ឋអាមេរិក ដាក់ទៅលើរដ្ឋាភិបាលតាលីបង់ កំពុងធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន រងទុក្ខកាន់តែខ្លាំងឡើង។ ក្រុមមន្រ្ដីទាំងនោះ បានស្នើសុំឲ្យមានការលើកលែងផ្នែកមនុស្សធម៌ ហើយបញ្ចេញជំនួយ បញ្ជូនទៅដល់ពលរដ្ឋ នៃប្រទេសអាស៊ីកណ្ដាលមួយនេះ ដើម្បីការពារគ្រោះមហន្ដរាយ។

ក្រោយពេល តាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក Asraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ប្រទេសពឹងផ្អែកលើជំនួយបរទេសមួយនេះ ត្រូវបានកាត់ផ្ដាច់ ចេញពីគ្រឹះស្ថានហិរញ្ញវត្ថុអន្ដរជាតិទាំងអស់។ ចំណែកទ្រព្យសម្បត្ដិ នៃប្រទេសអាហ្វហ្គានីស្ថាន មានប្រហែលជិត១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលផ្ញើ នៅក្នុងធនាគារសហរដ្ឋអាមេរិក ត្រូវបានលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បញ្ជាឲ្យបង្កក រហូតនាំឲ្យប្រទេសមួយនេះ មានវិបត្ដិធនាគារ។

ដោយឡែក ប្រាក់រាប់រយលានដុល្លារ នៅក្នុងជំនួយអន្ដរជាតិ ក៏ត្រូវបានផ្អាក នៅក្នុងអំឡុងពេលទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋាភិបាលតាលីបង់។ អង្គការសហប្រជាជាតិ និង ភ្នាក់ងារជំនួយនានា កំពុងតែស្វះស្វែង រកច្រកជួយ ដើម្បីបញ្ចេញជំនួយចាំបាច់ទៅដល់ប្រទេសអាហ្វហ្គានីស្ថាន ព្រោះពលរដ្ឋជាងពាក់កណ្ដាល នៃប្រជាជន សរុប ជាង៣៨លាននាក់ កំពុងប្រឈមមុខនឹងកង្វះខាតស្បៀងអាហារកាន់តែខ្លាំង នៅក្នុងរដូវរងា។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ រដ្ឋាភិបាលតាលីបង់ មិនត្រូវបានប្រទេសណាមួយ ឬ អង្គការសហប្រជាជាតិ ទទួលស្គាល់នោះឡើយ។ រដ្ឋាភិបាលនេះ ត្រូវបានហាមឃាត់រូបិយវត្ថុអន្ដរជាតិ នៅក្នុងចំណោមវិធានការនានា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×